ចំការ​ឬ​ស្សី​ដាំ​យក​ទំពាំង​ចាប់ផ្តើម​មាន​នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ​កំពង់ទ​ទូល​បានការ​ចាប់​អារ​ម្ម​ច្រើន

0
?????????????

​ខេត្ត​ព្រះសីហនុៈ នៅលើ​ផ្ទៃដី​ប្រមាណ​២៧​ហិច​តា ស្ថិតនៅ​តំបន់​ភូមិ​តា​លះ​សែន​ជ័យ​ឃុំ រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លោក ឈុន សា​រុំ មាន​តួនាទី​ជា​អនុប្រធាន​សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ បានសម្រេច​ចិត្ត ចាប់យក​ដំណាំ​មួយ​ប្រភេទ​ខុសប្លែក​ពី​ពាណិជ្ជករ​ដ៍ទៃ គឺជា​ដំណាំ​ឬ​ស្សី​យក​ទំពាំង សំរាប់​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ ខ​ណះ​ពេល​ដំណាំ ប្រភេទ​នេះ​ស្ទើ​បាត់បង់​នៅក្នុង​ទីផ្សារ​។​
​ ​លោក​ឈុន សា​រុំ​ដែ​ជា​ម្ចាស់​ចម្ការ​ឬ​ស្សី​បានអោយដឹងថា ចម្ការ​ឬ​ស្សី របស់ លោក ទើប ដាំ​បាន​រយៈពេល​ជិត​១​ឆ្នាំ​តែប៉ុណ្ណោះ​ដែល​ពេលនេះ​កំពង់​ទទួលផល​ទំពាំង​ជា​បណ្ដើៗ ហើយ ចំពោះ​ទិនផល​ដែល​អាច​ផ្ដល់​បាន​១០០%​នោះ គឺ​ចាប់ពី​ឆ្នាំ​ទី​២​និង​ឆ្នាំ​ទី​៣​ឡើងទៅ​ទើប​ទទួល បាន​ផល​ពេញលេញ​។ បច្ចុប្បន្ន​ផ្ទៃដី​ចំការ​រ​សប់​លោកមា​ន​ចំនួន ២៧​ហិច​តា​តែ​សព្វថ្ងៃ លោក ទើប​ដាំ​បាន​ជិត​២៧​ហិច​តា​ប៉ុណ្ណោះ​និង​កំពុង​ដាំ​ជា​បន្តបន្ទាប់ ហើយ​ឬ​ស្សី​ដែល លោក ដាំ នេះ​មាន​ពីរ​ប្រភេទ​ដែល​នាំចូល​មកពី​ប្រទេស​ថៃ ទី​១​ជា​ប្រភេទ អ៊ី​ន​ដូ​និង ទី​២​ជា​ប្រភេទ​ពីងពុង ដែល​ប្រភេទ​ទាំងពីរ​នេះ​ធន់​ទៅនឹង​អាកាសធាតុ ទទួលបាន​ទិនផល​ខ្ពស់ និង​ងាយ ស្រួល ក្នុង​ការរក​ទីផ្សារ​។​
​ ​លោក​បន្តថា ដំណាំ​ប្រភេទ​នេះ​(​ដំណាំ​ឬ​ស្សី​)​រូបលោក​បាន​នាំចូល​មកពី​ប្រទេស​ថៃ ក្នុងតម្លៃ​សមរម្យ ហើយ​អោយ​ផល​ច្រើនជាង​ដំណាំ ម្រេច សៅ​ម៉ៅ រឺ ធុ​រេ​ន វា​ពុំ​រើស​រដូវ​កាល​នោះទេ​បើទោះបីជា​រដូវប្រាំង រឺ វស្សា​ក្តី ដំណាំ​ប្រភេទ​នេះ​វា​ហុច​ផល​៣​ប្រភេទ​ក្នុងពេល​តែមួយ​។​

?????????????
?????????????

​ ​លោក ឈុន សា​រុំ ជា​ម្ចាស់​ចំកា​បានបញ្ជាក់​បន្ថែមថា ចំពោះ​ការដាំ​ណាំ​មួយ​ប្រភេទ​នេះ ប្រសិន​ប្រជាកសិករ​មាន​ចំណាប់​អារ​ម្ម​ណ៏ អា​ចរក​ទិញ​បាន​នៅលើ​ទីផ្សារ រឺ អាច​ទំនាក់​មកកាន់​រូបលោក​ផ្ទាល់ ជុំវិញ​បទពិសោធ​ន៏ និង​បច្ចេកទេស​នៃ​ការដាំ យើង​ចំណាយ​តិច តែ​ទទួលបាន​ទិនផល​ខ្ពស់ ។​ហើយ​សព្វថ្ងៃ​កំពុង​ចរាចរ​នៅលើ​ទីផ្សារ​ក្នុង​ក្រុងព្រះសីហនុ​ជាពិសេស​ក្នុង​ផ្សារ​ទំនើបៗ​ដែលមាន​តំលៃ​១​គីឡូក្រាម​ចំនួន​២​ដុល្លា​៕​

?????????????
?????????????