មេក្លោង​ជួញដូរ​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​ដ៍​សកម្ម និង​ថ្នាំញៀន​ម៉ា​ទឹកកក​៤៥​កញ្ចប់ ត្រូវ​សមត្ថកិច្ច​ន​តាម​ចាប់បាន​យ៉ាង​លំបាក

0

​ ​​កំពង់ឆ្នាំង​៖​ ​ក្នុង​កិច្ច​ប្រតិ​ប​ត្ត​ការ​តាម​ច្បាមចាប់​មេក្លោង​ចែកចាយ​ថ្នាំញៀន ដែលមាន​ការដឹកនាំ​ដោយ​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​៤៥​កញ្ចប់​ធំ​តូច មានតម្លៃ​ប្រមាណ​ជិត​៤​ពាន់​ដុល្លា និង​មេក្លោង​ចែកចាយ ជួញដូរ​ថ្នាំញៀន​ដ៍​សកម្ម​ម្នាក់​នៅក្នុង​ខេត្តកំពង់ឆ្នាំង ត្រូវ​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​តាម​ស្រាវជ្រាវ​ចាប់ខ្លួនបាន​យ៉ាង​លំបាក ក្រោយពី​រូបគេ​បាន​គេចខ្លួនបាត់​រយៈពេល​២​ថ្ងៃ​រួចមក​។​ជនសង្ស័យ​ត្រូវ​ចាប់ខ្លួនបាន​នៅក្នុង​ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ហើយ​នាំខ្លួន​មកដល់​ស្នងការ​នគរបាល​ខេត្ត​នៅវេលា​ម៉ោង​៩​និង​៤៥​នាទី​យប់​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៥​។​​លោក ជុន ថា​រិ​ទ្ធ ស្នងការរង និង​ជា​ប្រធានការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​បានអោយដឹងថា​៖​ជនសង្ស័យ​សមត្ថកិច្ច​សុំ​លាក​ឈ្មោះ​សិន រស់នៅក្នុង ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង មាន​ប្រពន្ធ និង​កូន​មួយ ហើយ​ជនសង្ស័យ​ជា​មេក្លោង​ចែកចាយ និង​ជួញដូរ​DSC07509ថ្នាំញៀន​ដ៍​សកម្ម​នៅក្នុង​ខេត្ត​។​មុនពេល​ចាប់ខ្លួនបាន​រូបគេ​បាន​ព្យាយាម​រត់គេច​ពី​សមត្ថកិច្ច​ផង និង​ចែកចាយ​ជួញដូរ​ថ្នាំញៀន​ផង ដោយ​ពួកគេ​មាន​ពាក្យ​សម្ងាត់​ក្នុងការ​ទិញដូរ​ថ្នាំញៀន​។ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ស្រាវជ្រាវ​តាមរយៈ​ខ្សែរយៈ កូនចៅ​របស់គេ​ជា​បន្តបន្ទាប់ ទើប​ឈានទៅដល់​ការចាប់ខ្លួន​បាន​នៅ​កន្លែង​គេ​លាក់ខ្លួន​នៅក្នុង​ឃុំ​ក្រាំង​លាវ មាន​ចម្ងាយ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​ពី​ក្រុង​កំពង់ឆ្នាំង​។​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​៤៥​កញ្ចប់​ធំ​តូច​(​ក្នុងនោះ​មាន​៣០​កញ្ចប់​តូច ដែល​គេ​លក់​ក្នុ​១​កញ្ចប់ៗ តម្លៃ​១០​ដុល្លា​, ២៣​កញ្ចប់​កញ្ចប់​កណ្តាល​កែ​លក់​ក្នុង​១​កញ្ចប់ៗ​តម្លៃ​១៥​ដុល្លា​, ៦​កញ្ចប់​កញ្ចប់​បន្ទាប់​កែ​លក់​ក្នុង​១​ៗ​តម្លៃ​២០០​ដុល្លា​, និង​កញ្ចប់​ធំ​មាន​៣​កញ្ចប់​គេ​លក់​ក្នុង​១​កញ្ចប់ៗ​តម្លៃ​៩០០​ដុល្លា​) ក្រៅពីនេះ​មាន​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​១,​ថង់​ផ្លា​ស្ទីក​សំរាប់​ច្រក​ថ្នាំញៀន​ចែកចាយ​មួយចំនួនធំ​ទៀត​។​ ​លោក​បាន​បន្ថែមថា នៅក្នុង​ការ​តាម​ចាប់​ជនសង្ស័យ​ខាងលើនេះ DSC07510សមត្ថកិច្ច​មានការ​លំបាក​យ៉ាងខ្លាំង ព្រោះ​កន្លងមក​ជនសង្ស័យ​រូបនេះ​តែងតែ​ចល័ត​ខ្លួន​ជានិច្ច និង​មាន​អាវុធ​ជាប់​ខ្លួន​ផងដែរ តែ​នៅពេល​ចាប់ខ្លួនបាន​ពុំ​ឃើញ​អាវុធ​នោះទេ​។​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៥​នេះ សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅកាន់​តុលាការ ដើម្បី​ចំណាត់​ការបន្ត​តាម​និតិ​វិធី​៕ប៊ុន​ វាសនា