ប៉ោយប៉ែត៖កុងត្រូលជជុះរបស់មន្ត្រីគយរដ្ឋាករតំបន់បឹងត្រកួនកំពុងចាប់ជំរិទ្ឋយកលុយពីកសិកពេញទុំទៅហើយដោយគ្នានរើសមុខនោះទេហើយបានបង្កអោយប្រជាពលរដ្ឋមានការភ័យខ្លាចស្ទើតែរាល់ថ្ងៃទៀតផងឯលោកមេគយរបស់មន្ត្រីខាងលើបានឆ្លើយប្រាប់នាក់ការសែតយ៉ាងសង្ហាថាទួសអ្វីក៍ដោយគឺត្រូវតែយកទាំងអស់។
ចំពោះកុងត្រូលជជុះរបស់មន្ត្រីគយខាងលើនោះគឺកើតមានដុះស្លែទៅហើយគឺស្ឋិតនៅក្នុងភូមិសាសក្នុងតំបន់ចំការគរតាមបណ្តោយផ្លូវតំបន់៥ភូមិទព័សៀមស្រុកថ្មពួកខេត្តបន្ទាយមានជយ័ត្រង់ចំណុចផ្លូវចូលទៅព្រំដែលតំបន់ទព័សៀមនឹងជាប់ទីតាំងវរះកងទព័ថ្មើជើងលេខ៥១៥ចំណុះអោយកងពលតូចលេខ៥១សព្វថ្ងៃនេះ។នៅកន្លែងកើតហេតុគេឃើញមានកំលាំងគយប្រចាំនៅទីនោះចំនួនពីនាក់បានធ្វើសកម្មភាពជំរិទ្ឋយកលុយពីម្ចាស់រថយន្តដឹកដើមដំឡូងមីក្នុងចំនួនខ្ពស់បំផុតក្រៅពីនោះពួកគេក៍ទាលុយពីកសិកខ្មែរដែលនាំកសិផលរបស់ខ្លួនទៅលក់នៅក្នុងស្រុកនឹងយកទៅលក់អោយកសិកថៃជាប់ព្រំដែនទៀតផង។តាមការលើកឡើងរបស់ប្រជាកសិកបានបញ្ជាក់ថាមន្ត្រីថាមានគយពីរូបបាននាំគ្នាជំរិទ្ឋទាលុយពីពួកគាត់ដោយគ្នានរើសមុខឡើយបើគ្នានលុយអោយពួកគេទេនោះគឺច្បាស់ត្រូវគេចាប់ជាមិនខានឡើយពលរដ្ឋបានបន្តទៀតថាកុងត្រូលជជុះដុះស្លែនៅតាមតំបន់ព្រំដែលគឺសំបូរហូរហៀរាប់មីនអស់ក្នុងនោះគឺមានរបស់គយមានរបស់ប៉ូលិសមានរបស់ទាហានដែលកំពុងធ្វើសកម្មភាពចាប់ជំរិទ្ឋយកលុយពីកសិកសព្វថ្ងៃនេះពលរដ្ឋសុំអោយថ្នាក់លើមេត្តាជួយមើលផង។លោកជាប៉ុនថនមេគយច្រកបឹងត្រកួនបានអោយដឹងថាពីតជាអោយកូនចៅពីនាក់ទៅប្រចាំការនៅទីនោះមែនដើម្បីប្រមូលលុយពីតប្រាកដមែនលោកបានបន្តទៀតថាការអោយកូនចៅទៅយកលុយពីកសិកនោះគឺត្រូវតែយកទាំងអស់ដោយគានលើកលែងអោយជនណាម្នាក់រួចខ្លួនឡើយចាប់ពីពេលនេះត៍ទៅ។