ខេត្តប៉ៃលិន៖ ជនសង្ស័យម្នាក់ ត្រួវបានកម្លាំងការយាល័យប្រឆាំងការជួញដូរគ្រឿងញៀន នៃស្នងការនគរបាលខេត្តប៉ៃលិន សហការជាមួយកម្លាំងអធិការក្រុង ចុះល្បាតចាប់ឃាត់ខ្លួនបុរសម្នាក់ ដោយឆែករកឃើញថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន៤ គ្រាប់ ,ម៉ាទឹកកក១កញ្ចាប់តូច ព្រមទាំងរិបអូសម៉ូតូ១គ្រឿង លុយចំនួន៣ម៉ឺនរៀល ។ ហេតុការណ៏ចុះឃាត់ខ្លួនជនសង្ស័យខាងលើ បានកើតឡើងកាលពីវេលាម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៥ នៅតាមផ្លូវជាតិលេខ៥៧ ក្នុងភូមិអូរពើត សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
លោក ឈុន ណាត នាយការិយាល័យនគរបាលប្រឆាំងការជួញដូរគ្រឿងញៀន ខេត្តប៉ៃលិន បានឲ្យដឹងថា៖ ដោយមានការបញ្ជារពីលោក ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន ព្រមទាំងសុំយោបល់ពី លោក ជុំ សែនសទ្ធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន កម្លាំងរបស់លោក សហការជាមួយកម្លាំងអធិការក្រុង ចុះល្បាតព្រមទាំងបង្ក្រាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ ហ៑ន ម៉ៅ ហៅខ្លឹម ភេទប្រុស អាយុ២៨ឆ្នាំ មុខបរធ្វើចម្ការ រស់នៅភូមិបរតាំងសូ៑ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន , ក្នុងការឃាត់ខ្លួនសមត្ថកិច្ចយើង បានឆែកឃើញថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន៤ គ្រាប់ ,ម៉ាទឹកកក១កញ្ចាប់តូច ហើយរិបអូសម៉ូតូ១គ្រឿង លុយចំនួន៣ម៉ឺនរៀល ។ លោក បានបន្តថា៖ ជនសង្យ័យ បានឆ្លើយសារភាព នៅមុខសមត្ថកិច្ចថា ខ្លួនគេពិតជាបានប្រើប្រាស់គ្រឿងញៀនមែន ដោយទិញថ្នាំពី ឈ្មោះ ហាយ ស្រីខួច ភេទស្រី រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទូលល្វា ក្រុងប៉ៃលិន ។ បន្ទាប់មកលោកក៏សុំបញ្ជារពីលោក ជុំ សែនសទ្ធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដោយដាក់កម្លាំងចុះ ទៅផ្ទះឈ្មោះហាយ ស្រីខួច ដែលជាមុខសញ្ញាចាស់, ពេលកម្លាំងចំរុំចុះទៅដល់ផ្ទះឈ្មោះនេះ ស្រាប់តែម្ចាស់ផ្ទះរត់គេចខ្លួនបាត់អស់ ។ លោកបានរៀបរាបទៀតថា៖ ពេលនោះលោកសុំយោបល់ពី ព្រះរាជអាជ្ញាអមតុលាការខេត្ត ធ្វើការឆេកឆេរ ផ្ទះ ហាយ ស្រីខួច តែពេលកម្លាំងចូល ដោយសង្ស័យពួកគេយកជាប់ខ្លួនឬក៍លាក់ទុក។ ក្រោយមកលោក ក៍សុំធ្វើកំណាត់ហេតុពីលោកព្រះរាជអាជ្ញាអមតុលាការខេត្តសុំបិត ផ្ទះស្រីខួច បណ្ដោះអាស្នន ។ ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រួវបានសមត្ថកិច្ចការិយាល័យ ប្រឆាំងការជួញដូរគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិន នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ ម្សិលមិញនេះ ដើម្បីចាត់វិធានការទៅតាមនីតិវិធី ៕ដោយលោក ប៊ុនវាសនា