ទីក្រុងឡុង៖ បកស្រាយដោយ ប៊ុន រដ្ឋា នៅថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៤ នៅចន្លោះម៉ោង ១២.៤៥នាទី មានការភ្ញាក់ផ្អើលមួយបាន កើតឡើងនៅទីក្រុងឡុង ប្រទេសអង្គគ្លេស បណ្តាលមកពីមានស្ត្រីម្នាក់ បានដើរនៅតាមជញ្ជើមថ្នល់សាធារណៈ និងបានបញ្ជាឲ្យបុរសម្នាក់វាតាម ដោយមានដាក់ប្រឡៅក ដូចឆ្កែបានដឹកដើរ ខណៈពេលដែល ប្រជាពលរដ្ឋ ជាច្រើនកំពុងតែដើរទៅមកជាច្រើន សុទ្ធតែបានភ្ញាក់ផ្អើល ខណៈពេលដែលបានឃើញទង្វើរបស់ស្ត្រីរូបនេះ ដែលពួកគេនឹកស្មានមិនដល់ ។
សកម្មភាពដែលស្ត្រី ទាក់ក បុរសម្នាក់និងខ្សែដើរដូចសត្វឆ្កែនេះ ទិដ្ឋភាពរបស់បុរសនេះ បានតែងកាយសុភាពដូចជាបុគ្គលិក Office បានប្រើជើង នឹងដៃ វាតាស្ត្រីដែលមើលទៅ វាខុសគ្នាសត្វ រូបភាពគូនេះ ត្រូវ បានប្រព័ន្ឋផ្សព្វផ្សាយជាច្រើន បានថតទុកយ៉ាងឆាប់រហ័ស ព្រមទាំងបានបង្ហោះតាមប្រព័ន្ឋ ហ្វេសបុក ព្រមទាំងបាននាំគ្នាវិភាគ រូបភាពនេះ ខ្លះនិយាយថា អាចជា
ការផ្សាយពាណិជ្ជកម្មផលិតផលក្រុមហ៊ុន ឬអាចដាក់ទោសស្វាមីដែលមិនរាងចាល លួចមានអីក្រៅផ្ទះ តែទោះជាមានការវិភាគ យ៉ាងច្រើនក្តី ក៏ពុំមាន ក្រុមហ៊ុនណា ចេញមុខមកបកស្រាយ ។