​កុមារកំព្រា​ទុរគត​៥​នាក់​ត្រូវ​ម្តាយ​ស្លាប់ចោល​ឪពុក​ចាកចោល​ជាង​៥​ឆ្នាំ​ត្រូវបាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​​នាំយកមក​ស្នាក់​នៅក្នុង​មណ្ឌលកុមារ​កំព្រា​ខេត្តកំពង់ឆ្នាំង​

0

​កំពង់ឆ្នាំង​៖​កុមារកំព្រា​ទុរគត​ទាំង​៥​នាក់​ដែល​ម្តាយ​ស្លាប់ចោល​រស់នៅ​ភូមិ​ថ្មី​ ​ឃុំ​កំពង់​អុស​ ​ស្រុក​ជល​គី​រី​ ​ខេត្តកំពង់ឆ្នាំង និង​ត្រូវ​ឪពុក​ចាកចោល​តាំងពី​កូនពៅ​មាន​អាយុ​៣​ខែ​នៅក្នុង​ផ្ទៃ​ម្តាយ​ ​ត្រូវបាន​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត និង​លោកជំទាវ កែ ច័ន្ទ​មុនី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង អោយ​លោក ថោង​ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ឆ្នាំង នាំ​ពួកគេ​មកអោយ​ស្នាក់​នៅក្នុង​មណ្ឌលកុមារ​កំព្រា​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថៃ្ង​ទី​១១ ខែមិថុនា ឆ្នាំ​២០១៥​បាន ដើម្បីអោយ​ក្មេង​ទាំង​៥​នាក់​នោះបាន​ហូបចុក​គ្រាប់​គ្រាន់​និង​បន្ត​ការសិក្សា​រៀនសូត្រ​ដូច​កុមារ​ដ៏ទៃទៀត​។​
​ ​អាជ្ញាធរ​ដែនដី​បានបញ្ជាក់​អោយដឹងថា​៖​ឪពុក​កុមា​រទាំង​៥​នាក់​នោះ​មានឈ្មោះ សែម​ ​សុ​វ៉ាន អាយុ​៤៥​ឆ្នាំ បាន​ចាកចោល​កូន​ទាំង​៥​តាំងពី​កូនពៅ​នៅក្នុង​ផ្ទៃ​ម្តាយ​៣​ខែ​ម្ល៉េះ​ ​មិនដឹង​ជា​ទៅ​ទីណា​ទេ និង​ម្តាយ​មាន ឈ្មោះ កិ​ច​ ​វិ​ន អាយុ​៤០​ឆ្នាំ​បាន​រកស៊ី​ចិញ្ចឹម​កូន​តែម្នាក់ឯង​តាំងពី​ឆ្នាំ​២០១១​មកម្ល៉េះ ដោយ​ប្រកបមុខរប​បរាវ​លៀស​ចិញ្ចឹម​កូន មកដល់​ឆ្នាំ​២០១៤​បាន​ធ្លាក់ខ្លួន​មាន​ជំងឺ​ប្រចាំកាយ​ធ្ងន់ធ្ងរ បានកូន​ស្រី​បង​អាយុ​១៣​ឆ្នាំ​មក​ស៊ីឈ្នួល​រើស​ត្រី​អោយគេ​យកលុយ​មក​ចិញ្ចឹម​ម្តាយ​និង​ប្អូន​ទាំង​៤​នាក់​។​តែ​ជា​អកុសល​ម្តាយ​កុមារ​ទាំង​៥​នាក់​បាន​ស្លាប់​នៅ​ថៃ្ង​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៥​ដោយ​ទុកអោយ​កូន​ទាំង​៥​នាក់​នៅ​កំព្រា​គ្មាន​ទីពឹង​។​កុមារ​ទាំងនេះ​គឺ​៖​កូន​បង​ឈ្មោះ សែម​លីន ភេទ​ស្រី អាយុ​១៣​ឆ្នាំ​ស៊ីឈ្នួល​រើស​ត្រី​អោយគេ​យកលុយ​ចិញ្ចឹម​ប្អូនៗ​,​កូន​ទី​២​ឈ្មោះ សែម លី ភេទ​ស្រី អាយុ​១០​ឆ្នាំ អត់​បាន​រៀន​មើល​ប្អូន​,​កូន​ទី​៣​ឈ្មោះ សែម រក្សា ភេទ​ប្រុស អាយុ​៨​ឆ្នាំ បាន​រៀន​ខ្លះ​អត់​ខ្លះ ,​កូន​ទី​៤​ឈ្មោះ សែម ឌី ភេទ​ប្រុស អាយុ​៦​ឆ្នាំ អត់​បាន​រៀន និង​កូន​ទី​៥ ឈ្មោះ សែម ស្រ៊ី ភេទ​ប្រុស អាយុ​៥​ឆ្នាំ អត់​បាន​រៀន​។​
​ ​អាជ្ញាធរ​ដែនដី​បានអោយដឹង​បន្តទៀតថា​៖​នៅពេល​ម្តាយ​ស្លាប់ចោល​ទៅ​នៅ​ថៃ្ង​ទី​៨ ខែមិថុនា ឆ្នាំ​២០១៥​នេះ កូនស្រី​បង​ឈ្មោះ សែម លីន បាន​ខ្ចីលុយ លោកស្រី ហៀ​ប នៅ​ភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ចំនួន​៧០​ម៉ឺន​រៀល​យកមក​ធ្វើ​បុណ្យសព​អោយ​ម្តាយ ក្រោយពី​បុណ្យសព​ម្តាយ​រួច​និង​ទៅធ្វើ​ការរក​លុយ​សង​គេ​វិញ​។​
​ ​លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​បានអោយដឹងថា​៖​ក្រោយពី​លោក​បានទទួល​ដំណឹង​ពី​អាជ្ញាធរ​មូលដ្ឋាន​សុំអោយ ជួ​យស​ង្រោះ​ក្មេង​កំព្រា​ទុរគត​ទាំង​៥​នាក់​អោយបាន​រៀនសូត្រ​មាន​អនាគត​ល្អ​ដូច​គេឯង​នោះ និង​ ​ដោយ​មានការ​ព្រួយ​បារ​ម្មណ៍​អំពី​ជីវភាព​ ​សុខភាព សន្តិសុខ សុ​វត្តិភាព ការមិន​បាន​រៀនសូត្រ​របស់​កុមារកំព្រា​ទាំង​៥​នាក់​នោះ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោកជំទាវ កែ ច័ន្ទ​មុនី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង នៅ​ព្រឹក​ថៃ្ង​ទី​១១ ខែមិថុនា ឆ្នាំ​២០១៥ ​បានអោយ​លោក​រួម​និ ង​សហការី​មាន លោក ឈាង ច​ន្ធី និង​លោក ខាន់ សុ​ឡេង មន្ត្រី​មន្ទីរ​សង្គមកិច្ច​ខេត្ត និង​មានការ​ចូលរួម​ធ្វើ​សាក្សី​ពី​អាជ្ញា​ដែនដី​បានធ្វើ​សំណុំបែបបទ​តាមផ្លូវ​ច្បាប់ ហើយ​បាន​នាំយក​កុមារ​ទាំង​៥​នេះ មក​ស្នាក់​នៅក្នុង​មណ្ឌលកុមារ​កំព្រា​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៥​នេះហើយ​។​
​ ​លោក ថោង ចំរើន បានអោយដឹង​បន្តទៀតថា​៖​មុន​ចូលដល់​មណ្ឌល​កុមារកំព្រា​ ​លោកជំទាវ កែ​ ​ច័ន្ទ​មុនី បាន​DSC01007
​ជួប​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​កុមារកំព្រា​ទុរគត​ទាំង​៥​នាក់ ដោយ​លោកជំទាវ បាន​សំណូមពរ អោយ​លោក​ថែទាំ​កុមារ​ទាំង​៥​នេះ​អោយ​បានល្អ​គ្រប់ៗ​គ្នា និង​រៀបចំ​កន្លែង​ស្នាក់​អោយបាន​សមរម្យ ផ្គត់ផ្គង់​ការហូបចុក​អោយបាន​គ្រប់គ្រាន់ និង​រៀបចំ​សំណុំបែបបទ​អោយ​កុមារ​ទាំង​៥​នាក់​នេះ បាន​បន្ត​ការសិក្សា​គ្រប់ៗ​គ្នា ដើម្បីអោយ​កុមារ​ទាំង​៥​នេះ​មាន​អនាគត​ល្អ​ដូច​កុមារ​ដទៃទៀត​ដែរ​។​លោកជំទាវ កែ ច័ន្ទ​មុនី ក៏បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១០០​ដុល្លា​អោយ​លោក​យកទៅ​សង​លោកស្រី ហៀ​ប ដែល​ក្មួយ​ស្រី សែម លីន ខ្ចី​យកទៅ​ធ្វើ​បុណ្យសព​ម្តាយ​ផងដែរ​។​ចំពោះ​ថវិកា​ដែល​ក្មួយ​ស្រី សែម លីន ខ្ចី​លោកស្រី ហៀ​ប ចំនួន​៧០​ម៉ឺន​រៀល លោកស្រី​បានអោយ​ប្អូនស្រី​សង​តែ​៤០​ម៉ឺន​ប៉ុណ្ណោះ ហើយ​៣០​ម៉ឺន​ទៀត​លោកស្រី​បាន​ចូល​បុណ្យសព​ម្តាយ​ក្មួយ​ស្រី​៕DSC01015 DSC01007 DSC01001 DSC00998 DSC00989)
​ ​