ខេត្តបន្ទាយមានជ័យ
មន្ត្រីរាជការជាន់ខ្ពស់ថ្នាក់ខេត្ត តាមមន្ទីរ អង្គភាពនានាព្រមទាំងប្រជាពលរដ្ឋជាច្រើនពាន់នាក់ក្នុងខេត្តបន្ទាយមានជ័យបានរៀបចំធ្វើពិធីគោរពវិញ្ញាណក្ខន្ធសម្តេចអគ្គមហាធម្មពោធិសាលជាស៊ីម នៅព្រឹកថ្ងៃទី ១២ខែមិថុនា ឆ្នាំ២០១៥នេះ ស្ថិតក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត។ពិធីគោរពវិញ្ញាណក្ខន្ធ ជូនចំពោះសម្តេចធម្មពោធិសាលជា ស៊ីមនេះ មានការចូលរួមពីសំណាក់មន្ត្រីរាជការតាមមន្ទីរសា្ថប័នរដ្ឋ និងអង្គភាពជុំវិញខេត្តខេត្តបន្ទាយមានជ័យទាំងមូលដែលដឹកនាំដោយលោកស៊ុំសារឿតអភិបាលខេត្តបន្ទាយមានជ័យព្រមទាំងឥស្សរជនសំខាន់ៗយ៉ាងច្រើនកុះករ។សូមរំលឹកថាសម្តេចអគ្គមហាពោធិសាលជា ស៊ីម ប្រធានគណបក្សប្រជាជន កម្ពុជា និងជាប្រធានព្រឹទ្ធសភា បានទទួលមរណភាព កាលពីថ្ងៃច័ន្ទ ៧រោច ខែជេស្ឋ ឆ្នាំមមែ សប្តស័ក ព.ស. ២៥៥៩ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង ១៥ និង ៤៥ នាទី ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធក្នុងព្រះជន្មាយុ ៨៣ឆ្នាំ។ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងមួយជីវិតរបស់សម្តេច សម្តេចបានលះបង់កម្លាំងកាយ និងកម្លាំងចិត្តក្នុងការតស៊ូរំដោះជាតិ មាតុភូមិ ពិសេសការតស៊ូរំដោះប្រទេសជាតិឲ្យរួចចាកផុតពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហម នាឆ្នាំ១៩៧៩ និងបន្តចូលរួមដឹកនាំ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនរុងរឿងដូចបច្ចុប្បន្ននេះ។ប្រជាពលរដ្ឋមន្ត្រីរាជការទូទាំងខេត្តបន្ទាយមានជ័យទាំងអស់ មានការសោកស្តាយ អាឡោះអាល័យជាអនេកចំពោះបាត់បង់វីរជនតស៊ូរំដោះទឹកដីកម្ពុជាចេញពីរបបសង្គ្រាមកសាងប្រទេសជាតិពីបាតដៃទទេរហូតទទួលបានភាពរីកចម្រើននិងអភិវឌ្ឍន៍ដូចបច្ចុប្បន្ននេះ។ ហើយលាចាកលោករបស់ សម្តេចអគ្គមហាធម្មពោធិសាលជា ស៊ីម គឺជាទុក្ខដ៏ក្រៀមក្រំរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រួបព្រោះសម្តេចមានគុណបំណាក់ដ៏មហាធំធេងបំផុត ក្នុងការរំដោះទឹកដី ជួយសង្គ្រោះអាយុជីវិតប្រជាជនរាប់សែននាក់ ចេញពីរបបបនប្រល័យពូជសាសន៍ប៉ុល ពត។ដោយសារវីរភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាធម្មពោធិសាលជា ស៊ីម ទើបរាជរដ្ឋាភិបាល ចេញសារាចរណែនាំ ចុះថ្ងៃទី៨មិថុនា ឆ្នាំ២០១៥កន្លងមកនេះថា ទី១-ប្រកាសយកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ ទី២– គ្រប់
ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមមួយភាគបីនៃដងទង់ជាតិ ចាប់ពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ ទី៣-គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសំដែង និងការចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥៕




































