​ចៅអធិការ​វត្ត​ឧទ​ម្ព​រ​ឃុំ​ស្វាយជ្រុំ​ស្រុក​រលាប្អៀរ រង​ការចោទប្រកាន់ថា​ធ្វើ​ខុស​វិន័យ​សង្ឃ​ច្រើនយ៉ាង​ ​ពុ​ទ្ឋ​បរិស័ទ​បាត់​ជំនឿ​លែង​ចូល​វត្ត​ធ្វើបុណ្យ​សុំអោយ​អាជ្ញាធរ​ជួយ

0

​កំពង់ឆ្នាំង ៖ លោកគ្រូ​ចៅអធិការ​វត្ត​ឧទ​ម្ព​រ​ព្រះនាម អឿ សំណាង បាន​រង​ការចោទប្រកាន់​ពី​ពុ​ទ្ឋ​បរិ​ស័​ទ្ទ​ចំណុះ​ជើង​​វត្ត​ថា​បាន​ប្រព្រឹត្ត​អំពើ​ខុស​វិន័យ​សង្ឃ​ជាច្រើន​យ៉ាង រហូតដល់​ប្រជាពលរដ្ឋ​បាត់បង់​ជំនឿ​លែង​ចូលធ្វើ​បុណ្យ​ក្នុង​វត្ត​
​និង​ខ្លះ​បាន​ចូលក្នុង​វត្ត​ទាំង​បង្ខំចិត្ត មិន​តែ​ប៉ុ​ណោះ​ថ្មីៗ​នេះ​មាន​ប្រជាពលរដ្ឋ​ជាង​២០០​នាក់​បាន​ផ្តិតមេដៃ​ស្នើសុំ​អោយ​ដក​ចៅអធិការ​អង្គ​នោះ​ចេញពី​វត្ត​ទៀតផង​។
​ ​លោកគ្រូ​ចៅអធិការ​វត្ត​ឧទ្ទម្ពរ បាន​រង​ការចោទប្រកាន់​ពី​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត និង​តាអាចារ្យ គណៈកម្មការ​វត្ត​ថា​៖ រយៈពេល​២​ឆ្នាំ​ហើយ ព្រះគ្រូ​ចៅអធិការ វត្ត​ខាងលើ​បាន​និមន្ត​ចេញពី​វត្ត​ទៅ​បិណ្ឌបាត​ស្រូវ​ដល់​ខេត្ត​ពោ ធិ​សាត់ ប៉ុន្តែ​ពេល​ត្រឡប់មកវិញ​មិនឃើញ​បាន​បច្ច័យ​មក​កសាង​វត្ត​ឡើយ​។​ជា​រៀងរាល់ថ្ងៃ​សង្ឃ ក្នុង​វត្តមាន​ជាង​១០​អង្គ បានដាក់​កំហិត​អោយ​មន្ត​បិណ្ឌបាត​ចង្ហាន់ និង​បច្ច័យ​តាម​ផ្ទះ ពេល​បាន​បច្ច័យ​ត្រឡប់មកវិញ ត្រូវ​ប្រមូល​អោយ​លោកគ្រូ​ចៅអធិការ​ទាំងអស់ គឺ​ទុក​តែ​១​ម៉ឺន​រៀល​អោយ​លោក​ក្នុង​១​អង្គៗ​ដែល​បិណ្ឌ​បាន​ប៉ុ​តែ​ណ្ណោះ​។​
​រឿង​បច្ច័យ​អង្គ​កឋិនទាន​ឆ្នាំ​ទៅនេះ​បាន​បច្ច័យ​ជាង​២២​លាន ព្រះគ្រូ​ចៅអធិការ​បាន​ដកយក​២០​ភាគរយ​ស្មើ និង​ជាង​៥​លាន​រៀល​សម្រាប់​ព្រះអង្គ​ផ្ទាល់​។​ថ្មីៗ​នេះ​មាន​ស្ត្រី​២​នាក់ បានមក​ជេរ​បញ្ចោរ​ដល់​មុខ​កុដិ​លោកគ្រូ​ចៅ អធិការ នូវ​ពាក្យ​ប្រមាថ​តេះ​ដៀល​ជាច្រើន​យ៉ាង ដែល​ពិបាក​និង​និយាយប្រាប់​។​រឿង​មួយទៀត​គឺ​លោកគ្រូ​ចៅ​អ​ធិ ការ​ញៀន និង​ល្បែង​លេងអុក មិន​យកចិត្តទុកដាក់​ពេល​ពុទ្ធបរិស័ទ​មក​ពឹង​ពរ​អោយជួយ​ធ្វើ​អ្វីមួយ​ឡើយ​។ ដោយសារតែ​បែបនេះហើយ ទើប​ពុទ្ធបរិស័ទ​បាត់បង់​ជំនឿ ពេលនេះ​វត្ត​មិន​ត្រឹមតែ​គ្មាន​គណៈកម្មការ នោះទេ​សូម្បីតែ​វេន​ធ្វើ​ចង្ហាន់​មក​ប្រគេន​លោក​ក្នុង​វត្ត​ក៏​គ្មាន​ដែរ​។​ចំណែក​ពេល​សង្ឃ​និមន្ត​បិណ្ឌបាត​បាន​ត្រឡប់មកវិញ​មិនបាន​ឡើងលើ​សាលាឆាន់ ដើម្បី​សូត​ធម៌ និង​ឆាន់​ជុំគ្នា​ឡើយ​គឺ​ឆាន់​ក្រោម​ដើមឈើ​រៀងៗ​ខ្លួន លោកគ្រូ​ចៅអធិការ​វត្ត​ក៏​មិនដែល​ឡើងលើ​សាលាឆាន់ អប់រំ​ឱវាទ​ឬ​ណែនាំ​បង្ហាត់បង្រៀន​ដល់​ព្រះសង្ឃ​ឡើយ​។
​ ​ជុំវិញ​ការចោទប្រកាន់​ខាងលើនេះ អ្នកយក​ទ័​ត៌មាន​យើង​បាន​ទៅដល់​វត្ត រក​
​ជួប​និង​លោកគ្រូ​ចៅអធិការ​វត្ត​ដើម្បី​បញ្ជាក់​ការពិត ប៉ុន្តែ​ពេល​បាន​ជួប​នៅលើ​កុដិ​យើង​បានឃើញ​ព្រះអង្គ​កំពុង លេ ង​អុក​ជាមួយនិង​សង្ឃ​ម្នាក់ទៀត​មែន​។​ក្រោយ​យក​ក្តារ​និង​កូនអុក​ទៅ​ទុក​រួចមក លោកគ្រូ​ចៅអធិការ​វត្ត​បាន​សង្ឃ​ដិ​ការបកស្រាយ​ថា​៖ រឿង​បិណ្ឌបាត​ស្រូវ​នៅ​ខេត្តពោធិសាត់ គឺមាន​ពិតជា​បាន​ទៅ​មែន​កាល​ឆ្នាំ​កន្លងទៅ និង​បិណ្ឌ​បា​
​ត បាន​យកមក​ជួសជុល​ផ្ទះបាយ និង​ធ្វើ​របង​វត្ត​បាន​២​ប្រឡោះ​។​តែ​ឆ្នាំ​មុននេះ​មិនបាន​អ្វី​ទេ​ព្រោះ​ជួប​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​ក្រឡាប់​គោយន្ត ហើយ​បាន​យក​ស្រូវ​ទៅ​លក់​យក​បច្ច័យ​ព្យាបាល​របួស​។​រឿង​អោយ​កូនសិស្ស​បិណ្ឌបាត​យក​បច្ច័យ​មកអោយ​អាត្មា​នោះ​មិន​ពិត​ទេ តែ​ពេល​សង្ឃ​ចេញ​បិណ្ឌបាត​តាម​ក្រុម ១​ក្រុមៗ​មាន​៣​អង្គ ពេ ល​ត្រឡប់មកវិញ បាន​ប្រមូល​បច្ច័យ​គ្នា​មកអោយ​អាត្មា​តែ​១​ម៉ឺន​រៀល​តែប៉ុណ្ណោះ​។​ប៉ុន្តែ​ពេលខ្លះ​អាត្មា​មានធុរៈ​ត្រូវកា រ​បច្ច័យ បាន​សុំអោយ​សង្ឃ​ខ្លះ​ជួយ​បិណ្ឌបាត​ប្រមូល​បច្ច័យ​អោយ​អាត្មា​១​ស​ប្តា​ហ៏ និង​អោយ​បិណ្ឌ​យក​បច្ច័យ​យក​ខ្លួនឯង​២​ស​ប្តា​ហ៏ ក៏មានដែរ​។IMG_8576
​ចំណែក​រឿង​បច្ច័យ​កឋិនទាន​ដែល​បាន​ជាង​២២​លាន​រៀល ថា​អាត្មា​បង្ខំ​យក​២០​ភាគរយ​នោះ អាត្មា​មិន​
​បង្ខំ​គណៈកម្មការ​វត្ត​ទេ គឺ​គណៈកម្មការ​និង​លោកតា​អាចារ្យ គាត់​បាន​ស្ម័គ្រចិត្ត​ដក​ប្រាក់​នោះ​ប្រគេន​អាត្មា ជាង​៤.​លាន​រៀល ចំណែក​ប្រាក់​នោះ​លោក​បាន​ជួយ​កសាង​របង​វត្ត​១​លាន​រៀល និង​បានអោយ​គណៈកម្មការ​ខ្លះ​វិញ​ម្នាក់​១០​ម៉ឺន​រៀល អស់​៣០-៤០​ម៉ឺន និង​សល់​ខ្លះ​ទុកពេល​អាត្មា​អាពាធ និង​ទុក​ឡើងទៅ​ប្រជុំ​នៅ​ខេត្ត​និង​នៅ​កម្រង​។
.​ចំពោះ​រឿង​មាន​ស្ត្រី​មក​ជេរ​ប្រ​ចោរ​មុខ​កុដិ​អាត្មា គឺ​មិនមែន​រឿង​អី​ធំដុំ​ពេក​ទេ គឺ​អាត្មា​បាន​ជំពាក់​ប្រាក់​ស្ត្រី​រូបនោះ​ចំនួន​៥០​ដុល្លា រឿង​ព្យាបាល​របួស​កាល​អាត្មា​ក្រឡាប់​គោយន្ត​ពេល​បិណ្ឌបាត​ស្រូវ​នៅ​ខេត្តពោធិសាត់ ហើយ​បាន​ស្គាល់​ស្ត្រី​រូបនោះ​ជា​គ្រូពេទ្យ តាមរយៈ​រថយន្ត​តាក់ស៊ី និង​បាន​ទៅ​ព្យាបាល​របួស នៅផ្ទះ​ស្ត្រី​រូបនោះ​នៅ​វត្ត​វិហារ​ហ្លូ​ង ជិត​ព្រែក​ក្តាម​។
​ ​លោកគ្រូ​ចៅអធិការ​វត្ត​បាន​មាន​សង្ឃ​ដិ​ការ​ទៀតថា​៖ រឿង​ដាច់​វេន​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ក្នុង​វត្ត គឺ​មកពី​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​នេះ​មាន​២​ក្រុម ១​ក្រុមគាំទ្រ​អាត្មា និង​១​ក្រុម​ទៀត​មិន​គាំទ្រ ម្លោះ​ហើយ​អ្នកគាំទ្រ​អាត្មា​រត់​ធ្វើ​ចង្ហាន់​មិន​រួច​ទើប​គ្មាន​វេន​តែម្តង​។​ចំណែក​រឿង​ព្រះសង្ឃ​បិណ្ឌបាត ត្រឡប់មកវិញ អាត្មា​ទទួលស្គាល់ថា​មិន​ឡើង​ឆាន់​នៅ​សាលាឆាន់​ជុំគ្នា​មែន តែ​មិន​ដល់​ថ្នាក់​ឆាន់​ក្រោម​ដើមឈើ​ដែរ គឺ​ឆាន់​នៅតាម​កុដិ​រៀងៗ​ខ្លួន​។
​ដោយសារ​តែមាន​បាតុភាព​បែបនេះ ទើប​កាលពី​ថ្ងៃទី​១០​ខែមិថុនា ឆ្នាំ​២០១៥ មានការ​ចុះមក​ប្រជុំ​សម្របសម្រួល​មួយ ដោយមាន​ព្រះ​អនុគណ​ស្រុក មន្ត្រី​មន្ទីរ​ធម្មការ​ខេត្ត មន្ត្រី​ការិយាល័យ​ធម្មការ​ស្រុក លោក​មេឃុំ​ព្រមទាំង​អាចារ្យ គណៈកម្មការ​វត្ត​ជាច្រើនរូប​ទៀត​។
​ ​លោក ជុំ សំអាង មន្ត្រី​មន្ទីរ​ធម្មការ​ខេត្ត​បាន​លើកឡើងថា​៖ ការ​ចុះមក​ធ្វើការ​នេះ​គឺ​ចង់ដឹង​ការពិត តើ​រឿងនេះ​វា​យ៉ាងម៉េច តែ​ពេល​មក​ទើប​ដឹងថា រឿងនេះ​ត្រូវ​ខ្លះ តែ​មិនត្រូវ​ច្រើន ហើយ​កើតឡើង​ដោយសារ​ការ​ថ្នាំងថ្នាក់​គ្នា​រវាង គណៈកម្មការ​វត្ត និង​លោកគ្រូ​ចៅអធិការ​វត្ត តែ​ពេលនេះ ខ្ញុំ​សូមអោយ​ព្រះអង្គ​យោគយល់​អ​ធ្យ​ស្រ័យ​គ្នា រួប​រូ​ម​គ្នា​បន្តទៀត ក្នុង​មាន​ខ្ញុំ​តំណាងអោយ​ប្រធាន​មន្ទីរ​សុំ​មិនអោយ​ខាង​ណា​ឈ្នះ​ខាង​ណា​ចាញ់​ទេ គឺ​សុំអោយ​ជួយ​សម្របសម្រួល​គ្នា កំហុស​ខុសឆ្គង​បន្តិចបន្តួច​សុំ​យោគយល់​អ​ធ្រា​ស្រ័យ​គ្នា និង​សូម​អង្វរ​មួយទៀត ដូចជា​របស់​ចាស់ៗ មាន​ម៉ាស៊ីន​ជាដើម មិន​ត្រូវយក​របស់​ដែល​ពុទ្ធបរិស័ទ​ប្រគេន​វត្ត​ទៅ​លក់​ទេ នាំអោយ​ម្ចាស់​គេ​អន់ចិត្ត បើ​ខូច​ប្រើ​មិនកើត​ទុកអោយ​គេ​ឃើញ និង​សូមកុំ​ឡៃ​ឡុង​លក់​របស់គេ​ទៀត​។IMG_8569
​ ​លេខា​អនុគណ​ស្រុក​រលាប្អៀរ ព្រះនាម ជ័យ តុលា បាន​មាន​សង្ឃ​ដិ​កា​រថា​៖ រឿង​ដក​រឿង​ដាក់​មិនមែន​ចេះ​​តែ​ធ្វើ​ទេ ត្រូវមាន​ការប្រជុំ​ពិភាក្សា​គ្នា​ជាមួយ​មន្ត្រី​សង្ឃ​ខេត្ត ព្រះ​អនុគណ​ខេត្ត​។ កំហុស​លោក​គឺមាន​មែន​តែ​តិចតួច​​មិន​ដល់​ថ្នាក់​ត្រូវ​អាបត្តិ ដល់​ថ្នាក់​ដកចេញ ឬ​បណ្តេញចេញ​នោះទេ ដូច​រឿង​លេងអុក​ជាដើម​មិន​ខុស និង​អាបត្តិ​
​ទេ តែ​មិន​ល្អមើល ពេល​ប្រជាពលរដ្ឋ​មក​ថ្វាយបង្គំ​មកសុំ​ជួយ​រឿង​អី​មួយ​នោះ យើង​រវល់​តែ​លេងអុក​នោះ​វា​មិន​សម ទេ គួរតែ​កែប្រែ​អោយបាន​ល្អ​។​រឿង​មាន​អ្នក​ស្អប់​ជា​មិន​ផុត​ទេ សូម្បីតែ​សម្តេច​ហ៊ុន សែន ក៏​គង់​មាន​អ្នក​ស្អប់ ទម្រាំ​យើង​រាស្ត្រ​ធម្មតា​ក៏មាន​ដូចគ្នា​ដែរ​។​ព្រះអង្គ​សូមអោយ​ចៅអធិការ​វត្ត សង្រួមចិត្ត​គោរព​វិន័យ​ធម៌ វិន័យ​សង្ឃ​អោយ​បានល្អ និង​សូមអោយ​រួបរួមគ្នា​ឡើងវិញ​។IMG_8574
​ ​លោក យី ភួ​ន មេឃុំ​ស្វាយជ្រុំ បាន​និយាយ​អោយ​ថា​៖​ថ្ងៃនេះ​មក​ប្រជុំ​គឺ​ចង់អោយមាន​ការរួបរួម​គា្ន​ឡើងវិញ អ្វីដែល​ខុស​ពិ​មុន​មក​លើក​លួស​ចោល​ទៅ កំហុស​វា​ចេះតែមាន​ហើយ តែបើ​ដឹង​ហើយក៏​ត្រូវ​កែ​កំហុស​នោះ​ឡើងវិញ កន្លងមក​ចេះតែ​ឮៗ​ហើយ តែ​ពេលនេះ​តទៅ​ត្រូវ​បញ្ចប់ និង​សូមអោយ​រួម​រួមគ្នា​ឡើងវិញ​។
​ ​ការប្រជុំ​ពិភាក្សា​សម្របសម្រួល​ខាងលើនេះ ត្រូវបាន​គណៈកម្មការ និង​អាចារ្យវត្ត បាន​អះអាងថា​៖​គឺ​មិនអាច​ទទួលយក​បានទេ ប្រសិនបើ​មិនមាន​ការដក​លោកគ្រូ​ចៅអធិការ​វត្ត​នេះ​ចេញ ព្រោះ​ពេលនេះ​មាន​ស្នាម​មេដៃ​
​ច្រើនណាស់ ដែល​ប​បាន​ផ្តិត​សុំអោយ​ដក​ចៅអធិការ​វត្ត​នោះ​ចេញ​៕

​ ​