កំពង់ឆ្នាំង៖ដើម្បីសម្រួលការធ្វើចរាចរណ៍តាមផ្លូវទឹកជូនប្រជាពលរដ្ឋ នៅពេលថ្មីៗនេះអា
ជ្ញាធរស្រុកកំពង់លែង បានឯកភាពអោយក្រុមហ៊ុនកាណូតដរ ដឹកអ្នកដំណើរកំពង់លែងកំ
ពង់ឆ្នាំង កសាងសំណង់កំពង់ផែថ្ម២កន្លែង និងជីកប្រឡាយ២ខ្សែមានប្រវែង១.១០០ម៉ែត្រសម្រួលអោយកាណូតដរដឹកជញ្ជូនអ្នកដំណើរ និងភោគផលកសិកម្មចេញចូលបានដោយងាយស្រួល ដែលគិតមកដល់ពេលនេះការកសាងសំរេចបាន៧០ភាគរយហើយ។
លោក មាន់ អ៊ានលី អភិបាលស្រុកកំពង់លែងបាននិយាយអោយដឹងនៅល្ងាចថ្ងៃទី
១១ ខែមិថុនា ឆ្នាំ២០១៥ នេះថា៖តាំងពីដើមមកស្រុកកំពង់លែងមិនដែលមានកំពង់ផែថ្មទេជាហេតុ ធ្វើអោយការដឹកជញ្ជូនភោគផលកសិកម្ម និងការធ្វើដំណើរឡើងចុះនៅក្នុងកំពង់ផែកាណូតដរ មានការលំបាកដោយសារតែដីរអិល។
ក្រោយការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រទេសជាតិ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ថ្មីៗនេះគណៈបញ្ជាការឯកភាពស្រុកកំពង់លែង បានឯកភាពអោយក្រុមហ៊ុនកាណូតដរកំពង់លែងកំពង់ឆ្នាំង កសាងកំពង់ផែថ្ម២កន្លែង ដែល១កន្លែងនៅមុខសា លាស្រុកមានទំហំ២៦,៣០ម គុណនិង ១២ម និងមួយកន្លែងទៀតនៅកំពង់ផែភូមិកំពង់ហៅ មានទំហំ៣០,៣០ម គុណនិង ១២ម។នៅក្នុងគំរោងនេះដែរអាជ្ញាធរស្រុក ក៏បានអោយក្រុមហ៊ុនកាណូតដរស្តារនិងជីកប្រឡាយ២ខ្សែទៀត ដែលមានប្រវែង១.១០០ម ទទឹង១២ម ចេញពីកំពង់ផែកំពង់ហៅ ទៅដល់កំពង់ផែមុខសាលាស្រុកកំពង់លែង។
លោក មាន់ អ៊ានលី បានបញ្ជាក់អោយដឹងទៀតថា៖គំរោងកសាងកំពង់ផែថ្ម និងការ
ជីកប្រឡាយនេះ គឺមានការឯភាពត្រឹមត្រូវពីគណៈអភិបាលខេត្ត និងក្រសួងសេដ្ឋកិច្ចនិង
ហិរញ្ញវត្ថុ ហើយក្នុងពេលខាងមុខនេះអាជ្ញាធរស្រុក និងអញ្ជើញក្រុមការងារខេត្ត និងក្រ សួងចុះមកពិនិត្យ កាងសាងសង់ខាងលើនេះ ដែលបច្ចុប្បន្នកំពង់សាងសង់បានប្រមាណ៧០ភាគរយហើយ និងបានដំណើរការកសាងចាប់តាំងពីខែមករា ឆ្នាំ២០១៥ រហូតមក។
នៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តកំពង់ឆ្នាំង បានចុះមកត្រួតពិនិត្យការកសាងកំពង់ផែថ្ម នៅចំណុចកំពង់ផែកំពង់ហៅ ដែលក្នុងពេលនោះ ឯកឧត្តមបានសំណូមពរដល់អ្នកម៉ៅការសាងសង់ ត្រូវធ្វើការសាងសង់អោយ បានល្អ និងត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស និងប្លង់របស់គំរោង។ ឯកឧត្តមលើក
ឡើងថា ការសាងសង់កំពង់ផែថ្មថ្មីនេះ និងការជីកប្រឡាយជាង១ពាន់ម៉ែត្រ ដើម្បីសម្រួ លចរាចរណ៍ផ្លូវទឹក គឺពិតជាធ្វើអោយប្រជាពលរដ្ឋពេញចិត្តយ៉ាងខ្លាំង ដែលពួកគាត់ពិតជាចូលរួមគាំទ្រប្រមុខរាជរដ្ឋាភិបាល បន្តការដឹកនាំប្រទេសជាតិក្នុងអាណត្តិក្រោយៗទៀត ដោយមិនចាញ់ការឃោនារបស់គណៈបក្សមួយចំនួនបានតែសន្យា តែមិនដែលឃើញធ្វើអ្វីទាល់តែសោះនោះឡើយ៕



































