​លោក​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​អំពាវនាវ​សប្បុរសជន​តាម​មន្ទីរ​ជុំវិញ​ខេត្ត​នាំយក​ ​អំណោយ​ទៅ​ផ្តល់ជូន​កុមារកំព្រា​៧៥​នាក់​រស់នៅក្នុង​មណ្ឌលកុមារ​ដំណឹង​ល្អ​ទាំង​៤

0

​កំពង់ឆ្នាំង​៖​អំណោយ​ថវិការ អង្ករ និង​សៀវភៅ​ប៊ិច​មួយចំនួន ត្រូវបាន​លោក​ប្រធាន​មន្ទីរ​សង្គម​កិច្ចដឹកនាំ​យកទៅ​ចែកជូន កុមារកំព្រា​ចំនួន​៧៥​នាក់ រស់នៅក្នុង​មណ្ឌលកុមារ​កំព្រា​ដំណឹង​ល្អ​ទាំង​៤ កំពុងមាន​ការខ្វះខាត ដែ ល​ស្ថិតនៅ​ភូមិ​ទំនប់ ឃុំ​ត្រងិល ស្រុក​កំពង់លែង​។​ការផ្តល់​អំណោយ​នេះ​បាន​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៥ ដោយមាន​ការចូលរួម​ពី​សប្បុរសជន ជា​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ស្រុក សហព័ន្ធ​យុវជន​ស្រុក ក្រោម​អធិបតីភាព​ឯកឧត្តម ចេង ញ៉ា​ន់ អភិបាលរង​ខេត្តកំពង់ឆ្នាំង​។​
​ ​អ្នកស្រី ឯល គឹម​ស៊ីម នាយិការ មណ្ឌលកុមារ​កំព្រា​ដំណឹង​ល្អ​ទាំង​៤ បាន​រាយការណ៍​អោយដឹងថា​៖ ម​
​ណ្ឌ​ល​កុមារកំព្រា​នេះ​បាន​កសាងឡើង​នៅ​ឆ្នាំ​២០០៦ ដោយ​ទិញ​ដី​អស់​ទឹកប្រាក់​ចំនួន​៥​ពាន​ដុល្លា និង​បាន​កសាង​អាគារ​មួយ​ខ្នង​អស់ប្រាក់​២៥.០០០​ដុល្លា​។​នៅក្នុង​ឆ្នាំ​២០០៧ បានទទួល​កុមារកំព្រា​មក​ចិញ្ចឹម​ក្នុង​មណ្ឌល​តែ​១០​នាក់​ប៉ុណ្ណោះ ៣​ឆ្នាំក្រោយ​មណ្ឌល​បាន​ជួប​កា​រខ​ហ​វះ​ខាត ដោយ​កុមារកំព្រា​បាន​កើន​ឡើងដល់​ជាង​១០០​នាក់ និង​មកដល់ពេលនេះ​កំពុង​រស់នៅ​មាន​ចំនួន​៧៥​នាក់​។​
​ ​កុមារកំព្រា​ទាំង​៧៥​នាក់​បច្ចុប្បន្ន​មាន​របបហូបចុក​តែ​៣០​នាក់​ប៉ុណ្ណោះ ចំណែក​កុមារ​៤៥​នាក់​ទៀត​គឺ​លោកស្រី​និង​ស្វាមី​ជា​អ្នក​រាប់​រង​ចិញ្ចឹម​ដោយ​ខ្លួនឯង​។​កន្លងមក​នៅពេល​ជួប​ការខ្វះខាត​លោកស្រី​បាន​ទាក់ទង​ជាមួយ​អាជ្ញាធរ​ស្រុក និង​បាន​ស្នើសុំ​ជំនួយ​ពី​អង្គការ​ទស្សនៈ​ពិភពលោក បាន​ជួយឧបត្ថម្ភ​ស្បៀង​ម្តងម្កាល​ផងដែរ ប៉ុន្តែ​មិន​គ្រប់គ្រាន់​តាម​តម្រូវការ​ឡើយ​។​ទោះបី​មានការ​ខ្វះខាត​យ៉ាងនេះ​ក៏ដោយ ក៍​លោកស្រី​និង​ស្វាមី​មិនបាន​បោះបង់ចោល​កុមារ​ទាំងអស់​នេះឡើយ​។​ស្ថានភាព​កុមារកំព្រា​បច្ចុប្បន្ន មួយចំនួន​មក​រស់នៅក្នុង​មណ្ឌល​មិនទាន់មាន​លក្ខណៈ​ស្របច្បាប់​នៅឡើយ ម្យ៉ាង​មកពី​រូបគាត់​មិនចេះ​អក្សរ ត្រូវ​ពឹងពាក់​គេ​ធ្វើឯកសារ​អោយ​។​ហេតុនេះ​លោកស្រី​សំណូមពរ​ដល់​លោក​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត ជួយ​សម្របសម្រួល​ជួយ​ដោះស្រាយ​ផង​។​
​ ​លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​បាន​លើកឡើងថា​៖​តាម​លោក​ដឹង​នៅក្នុង​មណ្ឌល​នេះ​មា ន​កុមារកំព្រា​ចំនួន​២០​នាក់​ពុំទាន់​មាន​ឯកសារ​ស្របច្បាប់ បញ្ហា​នេះ​លោក​និង​ជួយ​ចាត់ចែង​ធ្វើឯកសារ​អោយបាន​ស្របច្បាប់​។​ដោយឡែក​ចំពោះ​អំណោយ​ដែ​បានរ​យកមក​ផ្តល់ជូន​មណ្ឌលកុមារ​កំព្រា​ក្នុង​ពេលនេះ គឺជា​អំណោយ​របស់​សប្បុរសជន ដែលជា​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​រួមមាន​៖​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​,​លោក​ប្រធាន​សាលាដំបូង​ខេត្ត​, ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​, ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​, ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​សហព័ន្ធ​យុវជន​ស្រុក​កំពង់លែង​, ឯកឧត្តម ន​ន់ យ៉ាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ចេង ញ៉ា​ន់ អភិ បាល​រង​ខេត្ត​។​អំណោយ​របស់​សប្បុរស​ជន​ខាងលើនេះ​រួមមាន​៖​ថវិការ​សរុប​ចំនួន​១​លាន​៣​ម៉ឺន​រៀល អង្ករ​២ ១០​គីឡូ ប៊ិច​១៩០​ដើម សៀវភៅ​១៩០​ក្បាល និង​នំ​បុ័ង​ទឹកដោះគោ​មួយចំនួនទៀត​។​DSC05470
​ ​ឯកឧត្តម ចេង ញ៉ា​ន់ អភិបាលរង​ខេត្តកំពង់ឆ្នាំង​បាន​សំណេះសំណាល​ជាមួយ​កុមា​រទាំ​អស់​ថា​៖​ក្មួយៗ​កុមារកំព្រា​ទាំងអស់ សូម​កំ​ភ្លេច​អតីតកាល ហេតុ​អីយើ​ង​ក្រ ហើយ​កំព្រា គឺ​ត្រូវខិតខំ​រៀនសូត្រ​អោយបាន​ខ្ពស់​ដើម្បី​អនាគត​រុងរឿង​។​ឯកឧត្តម​បាន​បញ្ជាក់ថា​៖​បើ​មិនបាន​រៀនសូត្រ​អោយបាន​ខ្ពស់​ទេនោះ គឺថា​បើ​ចេះ​ធ្វើ​អ្វីមួយ​គឺ​ត្រូវ​ចេះ​អោយ​ប្រាកដ នោះ​ចំណេះ​និង​នាំអោយ​យើង​មាន​អនាគត​ល្អ​។​ឪពុកម្តាយ​ក្មួយៗ​ជា​ជនក្រីក្រ ពេលនេះ​ក្មួយ​ត្រូវខិតខំ​រៀនសូត្រ​កុំអោយ​ខ្លួន​យើង​ក្លាយជា​ជនក្រីក្រ​បន្តទៀត​។​ឯកឧត្តម​ក៍បាន​ផ្តាំផ្ញើរ​ផងដែរ​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច ស្នើសុំ​ជួយ​ការពារ​សន្តិសុខ​ដល់​ម​ណ្ឌ​ល​កុមារកំព្រា និង​ជួយ​ដោះស្រាយ​អោយបាន​ទាន់ពេលវេលា​ផងដែរ​នៅ​សេចក្តី​ខ្វះខាត​ចំពោះមុខ បើ​មាន​បញ្ហាលំបាក​ត្រូវ​រាយការណ៍​ទៅ​ថ្នាក់​ខេត្ត​អោយបាន​ទាន់ពេលវេលា មិន​ត្រូវអោយ​កុមារកំព្រា​ទាំងអស់​ដាច់​ស្បៀងអាហារ​នោះឡើយ​៕DSC05475 DSC05470 DSC05455