រមានជ័យ បានអញ្ចើញចុះដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋនៅតំបន់ជប់គរគី ស្រុកបន្ទាយអំបិល ខេត្តឧត្តរមានជ័យ.ដែលបានខ្ចីដីលោកឧកញ៉ាគិតម៉េងស្នាក់នៅ ហើយនៅក្នុងឱកាសនោះ លោកស ថា វី អភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា យោងទៅលើតំរូវការរបស់ម្ចាស់ដីធ្លីអ្នកឧកញ៉ាគិតម៉េងត្រូវការអភិវឌ្ឍន៍លើដីនោះ. ដូច្នេះគាត់ស្នើអោយប្រជាពលរដ្ឋដែលបានខ្ចីដីរបស់លោកឧកញ៉ាចំនួន២០គ្រួសារដែលបានផ្តិតមេដៃត្រូវរុះរើចេញជាការឆ្លើយតប ប្រជាពលរដ្ឋបាននិយាយថា គាត់ត្រូវការពេលណាប្រជាពលរដ្ឋនិងរុះរើចេញក្នុងរយះពេលមួយខែទៀតហើយពួកគាត់សំណូមពរអោយលោកឧកញ៉ាគិត ម៉េង ជួយឧបត្ថម្ភពួក
គាត់ក្នុងមួយគ្រួសារ១លានរៀល ចំពោះប្រជាពលរដ្ឋ១០គ្រួសារទៀតដែលប៉ះពាល់ដីធ្លី ជាមួយលោកឧកញ៉ានិងធ្វើការដោះស្រាយនៅពេលក្រោយទៀត ចុងបញ្ចប់ លោកស ថា វី អភិបាលខេត្តបានជូនថវិការដល់ប្រជាពលរដ្ឋដែលចូលរួមក្នុងម្នាក់២០០០០រៀលផងដែរ៕




































