សិប្បកម្ម​ផលិត​ទឹកស្អាត​មួយកន្លែង​ដែលមាន​ប្លា​ក​យីហោរ​វី​រ៉ា​ត្រូវបាន​កម្លាំងចម្រុះ​ចុះ​បិទទ្វារ​សិប្បកម្ម​ទឹកស្អាត​នេះ​ដោយ​ចោតថា​គ្មាន​អនាម័យ និង​គ្មាន​ច្បាប់​

0

​ខេត្តបន្ទាយមានជ័យ​
​សិប្បកម្ម​ទឹកស្អាត​ដែលមាន​ប្លា​ក​យីហោរ​វី​រ៉ា​ត្រូវបាន​កំលាំងចម្រុះ​និង​មានការ​សំរបសំរួល​ពី​ព្រះរាជអាជ្ញារង​ចុះ​បិទទ្វារ​សាខា​សិប្បកម្ម​ទឹកស្អាត​ម៉ា​កវី​រ៉ា​នេះ​ដែល​រកឃើញថា​គ្មាន​អនាម័យ​និង​គ្មាន​ច្បាប់​នា​រសៀល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ។​លោក​វ​រះ​សេនីយ៍​ទោ ចាប សុ​ផា​រិ​ទ្ធិ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់ថា ក្រោយពេល​ទទួល​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ដែល​បរិភោគ​ទឹកបរិសុទ្ធ​ដប​ធំ​របស់​សាខា​ទឹកស្អាត​វី​រ៉ា​ដែលមាន​ស្រោមដៃ​ក្នុង​ធុង​ទឹក​ហើយ​បានមក​ប្តឹង​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ដែល​សហការ​មាន​មន្ត្រី​មន្ទី​ឧស្សាហកម្ម​ខេត្ត​និង​មន្ត្រី​កាំកុងត្រូល​រួមជាមួយ​អាជ្ញាធរ​ភូមិ​.​សង្កាត់​។​លោក​បាន​បន្តថា ក្រោយពេល​ទទួល​បណ្តឹង​នោះ​កម្លាំងចម្រុះ​ដែល​ដឹកនាំ​ដោយ​លោក ផាន់ ភិរម្យ ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត​ចុះទៅពិនិត្យ​ទីតាំង​កន្លែង​ផលិត​ទឹកស្អាត​សាខា​វី​រ៉ា​ដែល​សិប្បកម្ម​គ្មាន​ច្បាប់​និង​គ្មាន​អនាម័យ​ត្រូវបាន​បិទទ្វារ ។ ហើយ​នាំយក​ម្ចាស់​សិប្បកម្ម​ទឹកស្អាត​កម្មករ​ចំនួន​៦​នាក់​និង​រថយន្ត​១​គ្រឿង​រឺ​ម៉ក​ម៉ូតូ​៤​គ្រឿង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់ ។​លោក ផាន់ ភិរម្យ ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត​បាន​ប្រាប់ថា​ក្រោយពេល​មន្ត្រី​និង​កម្លាំងចម្រុះ​រកឃើញថា សិប្បកម្ម​ទឹកស្អាត​សាខា​វី​រ៉ា​ដែល​គ្មាន​ច្បាប់​ហើយ​បើក​សកម្មភាព​រយៈពេល​ជាង ១​ខែ​មកហើយ​និង​គ្មាន​ការ​អនាម័យ​ត្រឹមត្រូវ​បទដ្ឋាន​បញ្ចេ​ក​ទេស​ត្រឹមត្រូវ​ដែល​ព្រួយបារម្ភ​ប៉ះពាល់​សុខភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គឺ​សិប្បកម្ម​ទឹកស្អាត​នេះ​ត្រូវបាន​បិទទ្វារ​ជា​បណ្តុះ​អាសន្ន​រងចាំ​មានច្បាប់​ត្រឹមត្រូវ​ហើយ​ទើប​អនុញ្ញាតិ​អោយ​ដំណើរការ​វិញ​។​ឈ្មោះ បិ​ន សុធា​រ័ត្ន ម្ចាស់​សិប្បកម្ម​ទឹកស្អាត​បាន​ប្រាប់ថា​សិប្បកម្ម​ទឹកស្អាត​សាខា​វី​រ៉ា​នៅ​ខេត្តបន្ទាយមានជ័យ​នេះ​គឺ​ទើប​បើ​ដំណើរ​រយះពេល​ជាង​១​ខែ​ដោយ​រត់​ច្បាប់​បណ្តើរ​អនុវត្តន៍​បណ្តើរ​រងចាំ​ច្បាប់​ចេញ​។​ហើយ​សិប្បកម្ម​ទឹកស្អាត​វី​រ៉ា​ក្នុង​១​ថ្ងៃ​ដំណើរ​ការដឹក​ចេញលក់​តាម​ទីផ្សា​បាន​ជាង​១០០​ដប ។ imageហើយ​នៅពេល​កម្លាំងចម្រុះ​ចុះ​បិទទ្វា​សិប្បកម្ម​ទឹកស្អាត​លោក​ចោទថា គ្មាន​ច្បាប់​និង​បណ្តឹង​ប្រជាពលរដ្ឋ​រកឃើញ​ស្រោមដៃ​ក្នុង​ធុង​ទឹក​សុទ្ធ​នោះ​គឺ​ប្រជាពលរដ្ឋ​រករឿង​កាច់​កុង​ក្នុង​មុខរប​រកស៊ី​ក្នុង​ខេត្ត​ដែល​ប្រើល្បិច​ដាក់​ហើយ​ប្តឹង​សម​ត្ត​កិច្ច​ឲ្យ​បិត​សិប្បកម្ម​លោក​តែម្តង​លោក​បាន​បន្ត​ទៀ​ថា​មុខ​របប​សិប្បកម្ម​ទឹកស្អាត​នេះ​គឺ​លោក​គោរព​តាម​បទដ្ឋាន​ទាំងអស់​ដែល​រដ្ឋ​បានកំណត់​ដោយសារតែ​លោក​រត់ការ​យឺតយ៉ាវ​ទើប​មាន​រឿងនេះ​កើតឡើង ៕