ខេត្តពោធិ៍សាត់៖ បុរសប្រព្រិទ្ធអំពើចោរកម្មដ៍ទាន់ហន់ម្នាក់ត្រូវបានអស់ល័ក្ខដោយដើរចូលធ្នាក់របស់នគរបាល ដោយខ្លួនឯងជាមួយនិងវត្ថុតាងម៉ូតូមួយC១២៥គ្រឿងរបស់ជនរងគ្រោះត្រូវជាមិត្តភ័ក្រ ដែលត្រូវជាមេកាសំណង់នៅឯខេត្តប៉ៃលិន ដែលបុរសនេះបានលូចជិះមក
លក់កាលពីវេលាម៉ោង២និង៣៧នាទីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ នៅឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ មន្ត្រីរដ្ឋបាលប៉ុស្ត៍ឃុំបឹងខ្នាបានឲ្យដឹងថាជនសង្ស័យនេះឈ្មោះ ម៉ៅ ម៉េង អាយុ៣៦ឆ្នាំ រស់នៅភួមិឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។មន្ត្រីដដែលបានបន្តផ្ដល់ព័ត៍មានឲ្យដឹងទៀតថា នៅមោ៉ងប្រមាណជាជាង២រសៀលថ្ងៃទី១១មិថុនានោះ មានប្រជាពលរដ្ឋប្រជាការពារភួមិនិងជាងម៉ូតូបានផ្ដល់ព័ត៍មានឲ្យនគរបាលប៉ុស្ត៍មានបុរសម្នាក់គួឲ្យសង្ស័យថាជាចោលូចម៉ូតូមកពីខាងណាទេ បានអំពាវនាវលក់ម៉ូតូប្រភេទC១២៥ពណ៍ខ្មៅសេរីឆ្នាំ២០១៥ ដែលគ្មានស្លាកលេខគ្មានកាតគ្រឺឡើយ ហើយក៍គ្មានណាហ៊ានទិញម៉ូតូបែបនេះដែរ ពេលនោះកំលាំងនគរបាលប៉ុស្ដ៍រដ្ឋបាលឃុំបឹងខ្នាក៍បានចុះដល់ទីតាំងសង្ស័យនោះ ក៍ឃាត់ខ្លួនយកកាន់រដ្ឋបាលប៉ុស្ត៍សួនាំជនសង្ស័យនេះ។
មន្ត្រីនោះឲ្យដឹងទៀតថា ក្រោយពេលឃាត់ខ្លួនបុរសនេះមកកាន់រដ្ឋបាលប៉ុស្ត៍ដើម្បីសួនាំ ជនសង្ស័យខាងលើនេះបានឆ្លើយសារភាពថា ខ្លួនពិតជាបានលូចម៉ូតូនោះមែន ។
ដោយខ្លួនបានទៅធ្វើកាជាកម្មករជាសំណងនៅឯខេត្តប៉ៃលិន ជាមួយមេជាងសំណង់ម្នាក់ឈ្មោះ វ៉ាភេទប្រុសនៅខាងផ្សាព្រំ ខេត្តប៉ៃលិន ហើយជិះសំដៅមកខេត្តពោធិ៍សាត់ តែខ្លួនបឆនឈប់នៅផ្សាបឹងខ្នាឃុំបឹងខ្នានេះ ក្នុងគោលបំណងលក់ម៉ូតូនេះ ក៍ត្រូវប្រជាពលរដ្ឋសង្ស័យជារបស់ដែលរូបគេលូចពីកន្លែងផ្សេងមកលក់ព្រោះអត់មានស្លាក់លេខកាតគ្រីអីសោះ ក៍ត្រូវពួកគេរាយការណ៍ឲ្យខាងនគរបាលឃាត់ខ្លួនបែបនេះតែម្ដងទៅ។នគរបាលរដ្ឋបាលប៉ុស្ត៍បឹងខ្នាបានបញ្ជាក់ថា ជនសង្ស័នេះត្រូវបានកំពង់បង្ករសនុំរឿងទៅតុលាកាពីបទលូច ហើយម៉ូតូនេះប្រភេទអាសង់ទ្រីមC១២៥ពណ៍ខ្មៅសេរីឆ្នាំ២០១៥ អត់កាតគ្រីអត់មានស្លាកលេខ លេខតួនិងលេខម៉ាស៊ីន( ៩២៥៨០២២ ) ប្រសិនបើជាម្ចាស់ឈ្មោះ វ៉ានៅផ្សាព្រំខេត្តប៉ៃលិនដឹងហើយសួមអញ្ជើញមកយកម៉ូតូរបស់ខ្លួនវិញចុះ ដោយភ្ជាប់ជាមួយនៅឯកសាពាក់ព័ន្ធពីអាជ្ញាធរទីនោះ សមត្ថកិច្ចយើងនិងរាយការណ៍ជូនថ្នាក់លើប្រគល់ឲ្យវិញ៕



































