ម៉ូតូ​រ៉ឺម៉ក​កង់​៣​បើក​បួង​ចង្កូត​ជ្រុល​ទៅ​បុក​រថយន្ត​កំពុង​ចត​ស្ងៀម​គាប​ជាប់​ទៅមុខ​លែងរួច​

​ភ្នំពេញ​៖ ម៉ូតូ​រ៉ឺម៉ក​កង់​៣​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​បាន​បួង​ចង្កូត​ទៅបុក​និង​រថយន្ត​តា​កូម៉ា​មួយ​បាំង​កន្លះ​ដែល​ចត​ស្ងៀម​នៅមុខ​ផ្ទះ​បណ្ដាល​អោយ​គាប​ជាប់​រង​ការខូចខាត កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃទី​១៧​ខែ​មេសា​ឆ្នាំ​២០១៤ តាម​បណ្ដោយ​ផ្លូវ​លេខ​១៩៣​កែង​៣៧៤ ក្នុង​

សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន ។​
​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើកបរ​ម៉ូតូ​រ៉ឺម៉ក​កង់​៣​មួយគ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ តាកែវ 1A-3758 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៧៤ ទិសដៅ​ពី​លិច​ទៅ​កើត​ខណៈ​មក​ដល់​កែង​ផ្លូវ​១៩៣​ក៏​ម៉ូតូ​កង់​៣​នេះ​ជ្រុល​បួង​ចង្កូត​ទៅ​បុក​រថយន្ត​មួយគ្រឿង​ម៉ាក​តូយ៉ូតា តា​កូម៉ា មួយ​បាំង​កន្លះ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-6772 ដែល​កំពុង​ចត​នៅ​ចិញ្ចើមផ្លូវ​មុខ​ផ្ទះ​បណ្ដាលអោយ​ម៉ូតូ​រ៉ឺម៉ក​កង់​៣​និង​រថយន្ត​គាប​ជាប់​គ្នា​រង​ការខូចខាត​ទាំងសងខាង​។​បន្ទាប់ពី​កើតហេតុ​ម្ចាស់​ម៉ូតូ​រ៉ឺម៉ក​កង់​៣​បាន​សុំ​អោយ​ម្ចាស់​រថយន្ត​ធ្វើការ​សម្របសម្រួល​ក៏​ប៉ុន្តែ​មិន​អាច​ដោះស្រាយ​គ្នា​បាន​ក៏​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​អន្តរាគមន៍ និង​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរ​មក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​រ៉ឺម៉ក​កង់​៣​និង​រថយន្ត​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ចំការមន​រង់ចាំ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់​៕​

1