ម៉ូតូ​មួយគ្រឿង​ស្រក់​សាំង​ចំ​បូ​សី​ុ​ឆេះ​យ៉ាង​សណ្ធោសណ្ធៅ​សំណាងល្អ​ពុំមាន​គ្រោះថ្នាក់​អាយុជីវិត​មនុស្ស​

0

​ខេត្តបន្ទាយមានជ័យ​៖​ប្រជាពលរដ្ឋ​និង​អាជីវករ​ផ្សារ​អូរ​ស្ងួត​បាននាំគ្នា​រត់​ចែក​ជើង​គ្នា​ព្រាត​ដោយសារតែ​ម៉ូតូ​មួយគ្រឿង​ត្រូវបាន​ភ្លើង​ឆាបឆេះ​យ៉ា ង​សណ្ធោសណ្ធៅ​សំណាងល្អ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាននាំគ្នា​ជួយ​ពន្លត់​ទាន់​ហើយក៏​គ្មាន​មនុស្ស​រងរបួស​ដោយ​អគ្គី​ស​ភ័យ​នេះimage (2)ដែរ​។​ហេតុការណ៍​ភ្លើង​ឆេះ​ម៉ូតូ​នេះ​កើតឡើង​នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០១៥​នៅ​ចំណុច​បរិវេន​ផ្សារ​អូរ​ស្ងួត ភូមិ​អូរ​ស្ងួត ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។​លោក​វ​រះ​សេនីយ៍​ត្រី​សី​ុ​ឌី​អ​ធី​ការន​គ​បាល​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹងថា​ម៉ូតូ​ដែល​ឆេះ​មាន​ម៉ា​ហុងដា ផលិត​នៅ​ឆ្នាំ​៩៧​គ្មាន​ស្លាក​លេខ​ចាស់​។​លោក​បាន​បន្តទៀតថា​មុនពេល​កើតហេតុ​ម្ចាស់​ម៉ូតូ​បាន​ជិះ​ម៉ូតូ​មក​ឈប់​នៅ​បរិវេន​ផ្សារ​អូរ​ស្ងួត​ស្រាប់តែ​ពេលនោះ​ទុយោ​បង្ហូ​សាំង​ម៉ួ​តូ​លិច​ក៏​តក់​ចំ​បូ​សី​ុ​ស្របពេលនោះ​ម្ចាស់​ម៉ូតូ​បញ្ឆេះ​ក៏មាន​ការឆ្លង​ភ្លើង​ក៏​ឆេះ​យ៉ាង​image (1)សណ្ធោសណ្ធៅ​តែម្តង​។​លោក​បាន​បនតទៀតថា​ពេលដែល​កំពុងតែ​ឆេះ​នោះ​មាន​ប្រជាពលរដ្ឋ​និង​អា​ជីករ​ផ្សារ​អូរ​ស្ងួត​បាននាំគ្នា​ជួយ​ពន្លត់​ទាន់ពេលវេលា​ទើប​មូ​៉​តូ​ដែល​ឆេះ​នោះ​ពុំ​អាច​ឆេះ​បន្តទៀត​បាន​ចំណែក​ម៉ូតូ​ឆេះ​អស់​ប្រដែ​ល​៤០​ភាគរយ​។​លោក​បាន​និយាយ​បន្តទៀតថា​កុំ​តែ​បាន​ប្រជាពលរដ្ឋ​និង​អាជីវករ​ជួយ​ពន្លត់​ទាន់ពេលវេលា​កុំ​អី​ឆេះ​ឆ្លង​ដល់​កា​រាស់​សាំង​នៅ​ជិត​នោះ​ប្រហែល​មាន​ហានិភ័យ​ធំ​ជា​មិនខានឡើយ​៕