កំពង់ឆ្នាំង៖បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភា្លមៗកណ្តាលអាធ្រាត ក្នុងករណីគ្រោះថ្នាក់ច រាចរណ៏មួយដោយគាត់ជិៈម៉ូតូត្រូវរថយន្ត មិនស្គាល់ម៉ាកបុកពីក្រោយពេញទំហឹង។ករណីនេះបានកើតឡើងនៅម៉ោង១២និង៣០នាទីរំលងអាធ្រាតុ ឈានចូលថ្ងៃទី១២
ខែមិថុនា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងចន្លោះគីឡូម៉ែត្រលេខ ៦៥ និង៦៦ ក្នុងភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាច ។
លោក មាស ស៊ីភិន អធិការរងនគរបាលស្រុកកំពង់ត្រឡាចបានអោយដឹងថា៖ជនរងគ្រោះមានឈ្មោះ ឈួង ប៊ុនណារិទ្ធ អាយុ២៨ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ លោក បានអោយដឹងទៀតថា៖តាមការស្រាវជ្រាវក្រោយពេលកើតហេតុ ដឹងថាជនរងគ្រោះបានជិៈម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ឆ្នាំង 1B. 2589 តែម្នាក់ឯងក្នុងដំណើរពីជើងទៅត្បូង លុះមក ដល់ចំណុចកើតហេតុ ស្រាប់តែមាន រថយន្តមិនស្គាលម៉ាកមួយគ្រឿងបានបើកបរចំបុកមកពីក្រោយយ៉ាងពេញទំហឹងអូសជនរងគ្រោះ ជាង១០ម៉ែត្រ និងធ្វើអោយគេស្លាប់នៅនឹងកន្លែង ដោយរបួសខ្ទេចខ្លួនមួយកំណាត់ក្រោម ចំណែករថយន្តបង្កបានគេចខ្លួនបាត់។
ក្រោយពេលកើតហេតុ ម៉ូតូត្រូវបានរក្សាទុកជូនជនងរងគ្រោះនៅប៉ុស្តិនគរបាលរដ្ឋបាលឃុំសែប ចំណែកសពជនរងគ្រោះបានលើកយកទៅរក្សាទុក នៅជិតកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារ រហូតដល់ម៉ោង ៨និង៣០នាទីព្រឹកទើបសមត្ថកិច្ចស្រាវជ្រាវរកក្រុមគ្រួសារឃើញនៅភូមិកណ្តាលសង្កាត់កំពង់ឆ្នាំង ហើយនៅម៉ោង១០ និង៣០នាទី ទើបក្រុមគ្រួសារទៅដឹកសពជនរងគ្រោះមកធ្វើបុណ្យតាមប្រពៃណីនៅក្នុងមូលដ្ឋាន៕




































