អង្គការ​មូលនិធិ​អភិវឌ្ឃន៍​អាស៊ី​អ​គ្នេ​យ៍​ផ្តល់​អំណោយ​សង្គ្រោះបន្ទាន់​ជូន​ប្រជាពលរដ្ឋ​៣​គ្រួសារ​ ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​ក្នុង​ក្រុង​កំពង់ឆ្នាំង​

0

​កំពង់ឆ្នាំង​៖ ​តាម​សំណើរ​របស់​ជនរងគ្រោះ​ចំនួន​៣​គ្រួសារ ដែល​បាន​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​កាលពី​យប់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៥ នៅ​ក្នុងភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់​ឆ្នាំ ង និង​ដោយមាន​ការឯកភាព​ពី​អាជ្ញាធរ​មូល​ដ្នា​ន​ផង​នោះ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនាDSC05502 ឆ្នាំ​២០ ១៥ តំណាង​អង្គការ​មូលនិធិ​អភិវឌ្ឍន៍អាស៊ី​អ​គ្នេ​យ៍ បាន​នាំយក​អំណោយ​មនុស្សធម៌ របស់​សមាជិក​គាំទ្រ​ខ្លួន​មកជួយ​ឧបត្ថម្ភ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​។​
​ ​អ្នកស្រី កែវ សុផាត ចៅសង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​ថ្លែងអោយដឹងថា​៖ គ្រោះ​
​អគ្គីភ័យ​នៅ​យប់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៥ បានធ្វើអោយ​ប្រជាពលរដ្ឋ ២​គ្រួសារ​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង​ដែលមាន​ទំហំ​ខូចខាត​ជាង​១៨​ម៉ឺន​ដុល្លា និង​ប្រជាពលរដ្ឋ​១​គ្រួសារ​ទៀត​ឆេះ​
​អស់​ជញ្ជាំង​ផ្ទះ​១​ជំ​ហៀ​ង​។​ដោយមាន​សេចក្តី​ខ្វះខាត​យ៉ាងខ្លាំង​ដោយសារ​គ្រោះ​អគ្គីភ័យ​នេះ ប្រជាពលរដ្ឋ​រងគ្រោះ ក៏បាន​ធ្វើលិខិត​ស្នើសុំ ទៅ​លោក​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​អាស៊ីអាគ្នេយ៍ ជួយផ្តល់​អំណោយ​សង្គ្រោះ ហើយ​អាជ្ញាធរ​ភូមិ សង្កាត់​ក៏បាន​ឯកភាព​ផងដែរ ដើម្បី​ជួយ​ដោះស្រាយ​ការលំបាក​ជូន​ជនរងគ្រោះ​។DSC05522
​ ​លោក ម៉ាត់ សារី តំណាងអោយ​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍អាស៊ី​អ​គ្នេ​យ៍​បានអោយដឹងថា​៖​ដើម្បី​មនុស្សធម៌ សប្បុរសជន​ដែល​ទ្រទ្រង់​ដោយ​សមាជិក​វិនិយោគ​របស់ EBC នៅ​ខេ ត្ត​កំពង់ឆ្នាំង កំពង់ចាម បាត់ដំបង បានធ្វើការ​រ៉ៃ​អង្កា​ស​គ្នា​ជា​ថវិការ និង​គ្រឿងឧបភោគ បរិ​ភោ គ​មួយចំនួន យកមក​ផ្តល់ជូន​ជនរងគ្រោះ​តាម​សំណើរ​របស់​ពួកគាត់ និង​អាជ្ញាធរ​មូលដ្ឋាន ដើ ម្បី​រួមចំណែក​ជាមួយ​កាកបាទក្រហមកម្ពុជា និង​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​ជួយសង្គ្រោះ​ជនរងគ្រោះ​ដោយ​គ្រោះភ័យ​ផ្សេងៗ ដោយ​មិន​ប្រកាន់​ការរើសអើង​អ្វី​ឡើយ​។​DSC05536
​ចំណែក​អំណោយ​ដែល​បាន​យកមក​ផ្តល់ជូន​ក្នុង​ពេលនេះ​រួមមាន​៖ គ្រួសារ​ស្ត្រី​ឈ្មោះ ហ៊ួ​យ សុ​វី អាយុ​៥៧​ឆ្នាំ និង​គ្រួសារ ស្ត្រី​ឈ្មោះ ណុប ចិន្តា អាយុ​៥៧​ឆ្នាំ (​មន្ត្រី​មន្ទីរ​កិច្ចការនារី​ខេត្ត ) ជា​ជនរងគ្រោះ ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​ទាំងស្រុង បានទទួល​អំណោយ​ថវិការ​ក្នុង​១​គ្រួសារៗ ២​លាន​រៀល ចំណែក​គ្រួសារ​បុរស​ឈ្មោះ កេ​ត សុធី​ដឺ អាយុ​៣៦​ឆ្នាំ ដែល​ផ្ទះ​ត្រូវបាន​ភ្លើង​ឆេះ​អស់​ជញ្ជាំង​មួយ​ជំ​ហៀ​ង បានទទួល​អំណោយ​ថវិការ​ចំនួន​៨០​ម៉ឺន​រៀល ដោយឡែក​ជនរងគ្រោះ​ទាំង​៣​គ្រួសារ​ក៏បានផ្តល់ អំណោយ​អង្ករ ទឹក​ស្អី​វ ត្រីខ ចានឆ្នាំង និង​មុង​ភួយ មួយចំនួនទៀត​។​DSC05546
​លោកស្រី​ចៅសង្កាត់​កំពង់ឆ្នាំង និង​ជនរងគ្រោះ​ទាំង​៣​គ្រួសារ បាន​ថ្លែងអំណរគុណ​យ៉ាង​
​ជ្រាវ​ជ្រៅ​ដល់​សប្បុរសជន​របស់​អង្គការ​មូលនិធិ​អភិវឌ្ឍន៍អាស៊ី​អ​គ្នេ​យ៍​ទាំងអស់ សូម​អស់លោក​​ជួបប្រទះ​តែ​សេចក្តីសុខ និង​ជោគជ័យ​គ្រប់​ភារកិច្ច និង​សូមអោយ​ការងារ​បាន​រីកចំរើន​រហូត​តទៅ ដើម្បី​រួមចំណែក​ក្នុង​ការងារ​មនុស្សធម៌ បន្តទៀត​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​៕