ខេត្ដសៀមរាប៖ក្មេងប្រុសសតិមិនគ្រប់ម្នាក់បានដេងលេងមកលង់ទឹកស្លាប់នៅខាងកើតអង្គរឃ្យុងយូ ខណៈដែលគេប្រទះឃើញ រួចរត់មករាយការឲ្យសមត្ថកិច្ច ធ្វើឲ្យមានការភ្ញាក់ ឡើង។
ហេតុការណ៍ធ្វើឲ្យមានការភ្ញាក់ផ្អើល នេះកើតឡើងកាលវេលាម៉ោង១៧និង៤៥នាទីរសៀល
ថ្ងៃទី១១ខែមិថុនា ស្ថិតនៅចំនុច ពីខាងកើតផ្សាររាត្រីអង្គរឃ្យុងយូ ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។តាមប្រភពពីសមត្ថកិច្ចបានប្រាប់ថា ក្រោយពេលកើតហេតុមានពលរដ្ឋទូរស័ព្ទមកប្រាប់ថា មានមនុស្សលង់ទឹកស្លាប់នៅពីខាងកើតអង្គរឃ្យុងយូ ពេលនោះកម្លាំងជំនាញក៏បានចុះទៅ កន្លែងកើតហេតុក៏ឃើញជាក់ស្តែង។ប្រភពបន្តថា ពេលចុះទៅដល់ក៏សហការជាមួយកម្លាំងជំនាញដើម្បីធ្វើកោសល្យវិច្ច័យ ទៅលើដងខ្លួនក្មេងប្រុសដែលលង់ទឹកស្លាប់នោះ។លោកបន្តទៀថា ក្រោយពីពិនិត្យលើដងខ្លួនសាកសពរួចមក កម្លាំងជំនាញបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយជម្ងឺឆ្កួតជ្រូក ហើយចុះទៅក្នុងទឹករួចប្រកាន់
ស្លាប់ក្នុងទឹកនោះតែម្តង ករណីនេះមិនមែនជារឿងគំនុំឬឃាតកម្មនោះទេ។លោកបន្ថែមថា សាកសពជនរងគ្រោះមានឈ្មោះ ចាន់ រ៉ា ភេទប្រុសអាយុ២៣ឆ្នាំមានទីលំនៅភូមិកើតហេតុខាងលើ។បច្ចុប្បន្នសាកសពក្មេងប្រុស ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារទាំងយប់ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕




































