សៀមរាប : លោក ឩត្តមសេនីយ៍ទោ គង់ វិចិត្ត្រ អនុប្រធានសេនាធិការនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារជំនាញផែនភស្ភុភារហិរញ្ញវត្ថុនិងផែនគ្រប់គ្រងធនធានមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីពេលថ្មីៗកន្លងទៅនេះ ។ ដោយមានការចូលរួមប្រជុំពីសំណាក់អស់លោកជាស្នងការរងទទួលផែននិមួយៗនិងមន្ត្រីនគរបាលក្រោមឱវាទចំណុះអោយផែនទាំងពីរខាងលើបានចូលរួមផងដែរ ។ លោក ឩត្តមសេនីយ៍ទោ គង់ វិចិត្ត្រ មានប្រសាសន៍ថាកិច្ចប្រជុំដែលយើងបានរៀបចំធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបនាពេលនេះគឺក្នុងគោលបំណងដើម្បីធ្វើការត្រួតពិនិត្យមើលលើការងារជំនាញផែនទាំងពីរដើម្បីយើងរិះរកអោយឃើញនូវចំណុះខ្លាំងនិងចំណុះខ្សោយដើម្បីយើងរៀបចំផែនការនិងយុទ្ធសាស្ត្រថ្មីៗបន្ថែមក្នុងដឹកនាំក្នុងផែនទាំងពីរខាងលើអោយកាន់តែមានភាពល្អប្រសើរថ្វេរដង ។ ជាចុងក្រោយលោក ឩត្តមសេនីយ៍ទោ គង់ វិចិត្ត្រ អនុប្រធានសេនាធិការនៃអគ្គស្នងការដ្ឋាននគរ
បាលជាតិក្រសួងមហាផ្ទៃបានធ្វើការផ្តាំផ្ញើដល់ថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីនគរបាលក្រោមឱវាទចំណុះអោយផែនភស្ភុភារហិរញ្ញវត្ថុនិងផែនគ្រប់គ្រងធនធានមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបត្រូវធ្វើយ៉ាងណារក្សាសាមគ្គីភាពផ្ទៃក្នុងអោយបានល្អត្រូវចេះសហការណ៍គ្នារៀបចំក្នុងផែននិមួយៗលើការងារជំនាញរបស់ខ្លួនអោយបានកាន់តែល្អប្រសើរដោយមិនត្រូវមើលបំណាំគ្នាពិសេសគឺត្រូវតែអនុវត្តអោយខានតែបាននូវរាល់ភារះកិច្ចដែលថ្នាក់លើប្រគល់ជូន ៕
លោក ព្រិន្ទបាលទោ ខេង ខេមរា




































