ខេត្តប៉ៃលិន:បុរសម្នាក់បានរងរបួសដៃខាងឆ្វេងរយះអស់ពីរម្រាម ដោយសារបុរសម្នាក់នោះ បានយកផ្លែកាំបិតម៉ាស៊ីនកាត់ស្មៅទៅឆាបនិងថ្មម៉ាស៊ីនម៉ូទ័រ ស្រាប់តែថ្មបានបែកចេញពីដងម៉ូទ័របណ្ដាលឲ្យត្រូវដៃខាងឆ្វេងរងរបួសតែម្តង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចភ្នំដោះក្រមុំ ក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បុរសដែលបានរងគ្រោះមានឈ្មោះ ឯក ធី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកម្មករធ្វើចម្ការ មានប្រពន្ធឈ្មោះ តូច ភា អាយុ៤៥ឆ្នាំ រស់នៅ ភូមិកើតហេតុខាងលើ។
បើតាមស្ត្រីឈ្មោះ តូច ភា អាយុ៤៥ឆ្នាំ បានឲ្យដឹងថាបុរសដែលរងគ្រោះនេះត្រូវជាប្ដី មុនពេលដែលកើតហេតុប្ដីរបស់គាត់បានងើបពីរព្រឹកព្រលឹម ដើម្បីយកម៉ាស៊ីនកាត់ស្មៅ ទៅឆាបនិងថ្មម៉ាស៊ីនម៉ូទ័រ ។ បន្ទាប់មកទៀតស្រាប់តែប្តីគាត់ក៍បានហៅរូបគាត់ជាប្រពន្ធឲ្យជួយមកតម្លើងហ្គាម៉ាស៊ីន អោយម៉ូទ័រវិលលឿន រួចមករូបគាត់ក៍ចាប់ធ្វើតាមប្ដី ស្រាប់តែភ្លាម់ៗនោះលឺសូរដូចគេបាញ់ កាំភ្លើង រូបគាត់ក៍ងាកមើលប្ដី ស្រាប់តែប្តីស្រែកប្រាប់ថា ថ្មឆាបម៉ូទ័របែកត្រូវចំដៃឆ្វេងរយះហើយ គាត់ជាប្រពន្ធក៍រត់ទៅមើលឃើញឈាមហូហើយទាញយកក្រណាត់មករុំដៃភ្លាម់ៗ ។ ក្រោយមកក៍យកម៉ូតូរបស់ខ្លួន ដឹកប្ដីយកមកមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីឲ្យគ្រូពេទ្យជំនាញលាងមុខរបួសព្រមទាំងដេរអស់១៤ផ្នេរ ៕




































