ខេត្តប៉ៃលិន៖ បុរសម្នាក់ បានធ្វើអត្តឃាត(ចងក)សម្លាប់ខ្លួន ព្រោះតែឈ្លោះប្រកែកគ្នាក្នុងគ្រួសារ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង ១៦ និង១៥ នាទីរសៀល ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បុរសដែលចងកសម្លាប់ខ្លួនឈ្មោះ ឈៀវ ធីន ភេទប្រុស អាយុ ២៦ឆ្នាំ ជាកសិករ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
តាមសាក្សីកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុ គេឃើញក្រុមគ្រួសារជនរងគ្រោះ បានឈ្លោះប្រកែកគ្នា មួយសន្ទុះ រួចក៏ស្ងាត់ទៅវិញ លុះដល់វេលាម៉ោងកើតហេតុ ខាងលើ ស្រាប់តែឃើញជនរងគ្រោះ បានធ្វើអត្តឃាត(ចងក)សម្លាប់ខ្លួន ហើយក៏មានការភ្ញាក់ផ្អើលតែម្តង ។
ប្រភពព័ត៌មានពីតាមសមត្ថកិច្ចស្រុកសាលាក្រៅ បានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ឈៀវ ធីន ភេទប្រុស អាយុ ២៦ឆ្នាំ ជាកសិករ រស់នៅភូមិកើតហេតុខាងលើ ហើយមុនពេលកើតហេតុ គេឃើញជនរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ដោយសារបញ្ហាគ្រួសារបន្តិចបន្តួច ។ ក្រោយមកក៏បាត់ជនរងគ្រោះ មិនដឹងទៅណា ក៏នាំគ្នាដើររក ស្រាប់តែឃើញចង កសម្លាប់ខ្លួន រួចមានការភ្ញាក់ផ្អើល រាយការណ៏ប្រាប់សមត្ថកិច្ចឲ្យដឹង ។ តាមសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ ឃើញថាពិតជាបានស្លាប់ដោយធ្វើអត្តឃាតចងក ពិតប្រាកដមែន ចំណែកសពត្រូវបានប្រគល់អោយសាច់ញាតិបងប្អូនដើម្បីធ្វើបុណ្យតាមប្រពៃណី ៕




































