សមត្ថកិច្ច​សឹក​រង​ក្រុង​ស្ទឹងសែន​សហការ​ណ៍​ជាមួយ​ជលផល​កំពង់ស្វាយ​ចាប់​ជនល្មើស​ឆក់​ត្រី​បាន​ម្នាក់​

0

​កំពង់ធំ​= ចាប់បាន​ជនល្មើស​ឆក់​ត្រី​បាន​ម្នាក់ កាលពី​វេលា​ម៉ោង ១​និង​២០​នាទី​ថ្ងៃទី​១១​ខែមិថុនា ឆ្នាំ​២០១៥ ការចុះ​ប​ង្គ្រា​ប់​នេះ មានការ​ចូល​ពិ​សមត្ថកិច្ច​សឹក​រង​ក្រុង​ស្ទឹងសែន​៤​នាក់ សហការ​ជាមួយ មន្ដ្រីជលផល​កំពង់ស្វាយ​លើ ចាប់បាន​ជនល្មើស​ម្នាក់ ដែល​កំពុង​ប្រព្រឹត្ត​បទល្មើស​ឆក់​Image8ត្រី នៅក្នុង​ភូមិសាស្ដ្រ​ស្រុក​កំពង់ស្វាយ​។​
តាម​ការ​បញ្ចាក់​របស់​សមត្ថកិច្ច ជលផល បានអោយដឹងថា​ការចុះ​ប​ង្គ្រា​ប​នេះ​ស្ថិតនៅ​ចំនុច បឹង កក់ ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ដោយ​ចាប់បាន​វត្ថុ​តាំង ម៉ូតូ​១​គ្រឿង ដុំ​ឆក់​១​គ្រឿង អាគុយ ៤០​អំពែរ ២​គ្រឿង ត្រី ៥​គីឡូក្រាម ជនល្មើស មានឈ្មោះ អៃ ពូ​ល អាយុ ៥៣​ឆ្នាំ ប្រពន្ធ​ឈ្មោះ ស៊ីម អាយុ​៥១​ឆ្នាំ មានកូន ៥​នាក់ រស់នៅ​ភូមិ ត្រពាំងវែង ឃុំ ចំណា​លើ ស្រុក​ស្ទោង ខេត្តកំពង់ធំ​មុខរបរ ធ្វើស្រែ បន្ទាប់ពី​ចាប់បាន​ក៏​ប​ញ្ចូ​ន​មក សង្កាត់​ជលផល​ក្រុង​ស្ទឹងសែន​ដើម្បី ធ្វើ​កំណត់ហេតុ កសាង​សំនុំរឿង​បញ្ចូល​ទៅ​តុលាការ ដោះស្រាយ តាម​និតិ​នៃ​វិធី​ច្បាប់ ។​Image10
លោក​ប៉ែន វណ្ណា​រិ​ទ្ធ នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ធំ បាន​មានប្រសាសន៍ ក្រើនរំលឹក ប្រជា​ពល​រដ្ន ទាំងអស់​កុំ​ប្រើប្រាស់​ឧបករណ៍​ណា​ដែល​ខុសច្បាប់ អាច​និង​មានទោស​ព្រោះ​រាជរដ្ឋាភិបាល​កំពុងតែ​រឹតបណ្តឹង​ច្បាប់ ឆក់​ត្រី​នេះ​យ៉ាង​តឹងរឹង​បំផុត ម្យ៉ាង​ធ្វើអោយ​ត្រី​ងាប់​ផុត​ពូជ​ដែល​មិនអាច​បន្ដ​ពង​កូន​បាន និង​អាច​បង្កអោយមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត តែ​នេះ​ដោយសារ​ប្រជា​ពល​រដ្ន​ខ្វះខាត ពុំ​បានគិត​វែងឆ្ងាយ គឺ​ធ្វើយ៉ាងណា​អោយតែបាន មិនបាន​គិតថា​ទៅ​ថ្ងៃមុខ​រឹក​តែ​ខ្សត់​ត្រី​នោះឡើយ ៕ ប៊ុន​រិទ្ធី​Image7