ដី​ជាង​១០​ហិច​តា​ដែល​បាន​ឈួ​ស​ឆាយ​នៅ​ចំនុច​អូ​អំបែង​សមត្ថកិច្ច​មេព្រៃ​អះអាងថា​ពុំមាន​ប៉ះ​ដី​គ​ម្រោ​ប​ព្រៃ​ទេ​

0

​កំពង់ធំៈ បច្ចុប្បន្ន​នៅក្នុង​ខេត្តកំពង់ធំ ស្ថិតនៅ​ក្នុងស្រុក​កំពង់ស្វាយ និង​ស្រុក​ស្ទោង គេ​សង្កេតឃើញ​មានការ​ឈូសឆាយ​ដីព្រៃ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ ទាំង​ដីព្រៃ​លិច​ទឹក និង​ដី​ផ្នែក​វាល​ខាងលើ សកម្មភាព​នេះ​ត្រូវបាន​គេ​រិះគន់​ទៅ ទៅលើ​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ DSCN3145និង អាជ្ញាធរ ដែល​ខ្វះ​វិធានការ​ក្នុងការ​គ្រប់​គ្រង់ បណ្តាល​ឲ្យ​ឈ្មួញ​លបលួច រំលោភបំពាន​ដីព្រៃ​របស់​រដ្ឋ​យក​ធ្វើជា​កម្ម​សិទ្ធ​។​
​ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៥ លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង ខេត្តកំពង់ធំ សហការ​ជា មួយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កំពង់ស្វាយ ចុះ​ឃាត់​គ្រឿងចក្រ ដែល​កំពុងតែ​ធ្វើ​សកម្មភាព ឈូសឆាយ​ដីព្រៃ​ដោយ​គ្មាន ច្បាប់​អនុញ្ញាតិ ស្ថិតនៅ​ចំនុច​អូ​អំបែង ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ឈ្មួញ​ដែល​ត្រូវបាន​ឃាត់ខ្លួន ទី​១ ឈ្មោះ យ៉ុ​ក វង្ស ភេទ​ប្រុស ប្រព​ន្ឋ​ឈ្មោះ ឈួន ផាន ជា​ម្ចាស់​ដី ចំនែក​ម្ចាស់​គ្រឿងចក្រ​ឈ្មោះ សួន ផា និង ពៅ​ថន តៃកុង​ឡាន ត្រូវបាន​ចាប់ខ្លួន​ម្ចាស់​គ្រឿងចក្រ និង​ម្ចាស់​ដី​នៅវេលា​ម៉ោង ១២.២០​នាទី ។​DSCN3141
​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង ត្រូវបាន​បញ្ជារ​ឲ្យ​នាំ​រថយន្ត​បែន មួយគ្រឿង​ពាក់​ស្លាក​លេខ A3 -0504 ពណ៌​ខៀវ និង​គ្រឿងចក្រ​អា​ប៊ុល ដែលជា​កម្មសិទ្ធិ​របស់​លោក ឈួន ផាន រស់នៅ​ភូមិ​បាគង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ និង ត្រូវបាន​បញ្ជូន​មកកាន់ ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ដើម្បី​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ។​
ក្រោយពី​សមត្ថកិច្ច​មេព្រៃ​បាន​ចុច​GPS រួច​ក៏បាន​គូស​ផែនទី​តាម​ចំនុច​GPS ហើយ​បាន​បញ្ចា​ក់ថា ចំនុច​ខាងលើ​ពុំ​ត្រូវ​ដី​គ​ម្រោ​ប​ព្រៃ​នោះទេ​គឺជា​ដី​ស្ថិតក្នុង​ដី​ភូមិ ដី​ឡូរ ដូច្នេះ​ការផ្សាយ​កាលពី​ម្សិល​ម៉ិ​ញ ត្រូវបាន​បកស្រាយ​ផ្សាយ​ឡើងវិញ ក្រោយពី​ការពិនិត្យ​ជាក់ស្ដែង​ឃើញថា​ដី​នេះ​ពិតជា​មានច្បាប់ ទិញ​លក់​ប្រាកដ​មែន ក្នុងនោះ​មេឃុំ មេភូមិ ស៊ី​ញ៉េ​រ បោះត្រា និង​មាន​សាក្សី យ៉ាងពិត​ប្រាកដ ក្រោយមក​បានប្រគល់រ​ថយ​ន្ដ​និង​គ្រឿងចក្រ អា​ប៉ុល អោយទៅ​ម្ចាស់​ដើម​វិញ តាម​សំនូមពរ​ម្ចាស់​ដី​ដើម្បី​បញ្ចប់រឿង​៕ ប៊ុន​រិទ្ធី​DSCN3156