បាត់ដំបង: ការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង8យប់ នាថ្ងៃទី12-6-15 នៅត្រង់ចំនុច ក្បាលស្ពានសម្តេច ហ៊ុន សែន ត្រើយខាងលិច ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខណ:ដែលមានរថយន្តមួយគ្រឿងបានបើកបរយ៉ាងលឿនហើយបានបុករះទៅលើម៉ូតូមួយគ្រឿង និងរថយន្តមួយគ្រឿងព្រមទាំងបានព្យាយាមបើកគេច តែត្រូវបានកំលាំងបង្ការ បង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តតាមប្រមាញ់និងឃាត់ខ្លួនប្រគល់ទៅអោយខាងចរាចរ។ យោងតាមសាក្សីដែលបានឃើញហេតុការណ៍បាននិយាយថា នៅពេលនោះគេបានឃើញ រថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាមព៌ណខ្មៅពាក់ស្លាកលេខភ្នំពេញ2 I.2721 បានធ្វើដំណើរយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើត។ខណ:ដែលរថយន្តនេះចាប់ផ្តើមឡើងដល់ក្បាលស្ពានសម្តេច ហ៊ុន សែនក៏បានរេចង្កូតទៅឆ្វេង ហើយបានបុកទៅលើម៉ូតូមួយគ្រឿងម៉ាកសង់ព៌ណខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1M7524 ដែលកំពុងបើកបរច្រាស់ទិសគ្នាបណ្តាលអោយមនុស្សចំនួនពីរនាក់បានរងរបួស ដោយឡែករថយន្តបានព្យាយាមបន្តដំណើរទៅមុខទៀត ហើយក៏បានប៉ះទង្គិចគ្នាជាមួយនឹងរថយន្តម៉ាកហាយឡែនឌ័រ របស់មន្ត្រីនគរបាលនៃការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ហើយក៏បានបន្តបើករត់គេចតាម
> បណ្តោយផ្លូវមាត់ស្ទឹងសង្កែទៅទិសខាងត្បូង ប៉ុន្តែចៃដន្យទៅដល់ខាងមុខហាងគុយទាវដើមថ្កូវគឺកង់មុខខាងឆ្វេងត្រូវបានបែកធ្លាយ នៅទីនោះះើយដែលកំលាំងបង្ការ បង្ក្រាបដែលកំពុងតាមប្រមាញ់បានធ្វើការឃាត់ខ្លួនតែម្តងដើម្បីប្រគល់ទៅអោយកំលាំងការិយាល័យចរាចរផ្លូបគោកជាអ្នកដោះស្រាយដោយឡែកឪពុក និងកូនដែលជាម្ចាស់ម៉ូតូដែលកំពុងរងរបួសនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរដើម្បីសង្គ្រោះដោយសារតែកូនហាក់ដូចជាមានសភាពធ្ងន់នៅត្រង់ក្បាលជង្គង់ម្ខាង។ ជនបង្កមានឈ្មោះអាក់ ពិសិដ្ឋ ភេទប្រុស អាយុ35ឆ្នាំ រស់នៅភូមិវត្តតាមិម ឃុំអូរដំបង1ស្រុកសង្កែ។ក្នុងការត្រួតពិនិត្យ និងវាស់សារធាតុអាល់កុលពីកំលាំងសមត្ថកិច្ចគឺសង្គេតឃើញថាមានសារធាតុអាល់កុលចំនួន 1,76 មីល្លីក្រាមក្នុងមួយលីត្រខ្យល់ នេះបើយោងតាមផ្លូវច្បាប់កំរិតនៃជាតិអាល់កុលគឺគិតចាប់ពី0,40ត្រូវមានទោសរួចទៅហើយ។នៅក្នុងយប់នោះដែរជនបង្កត្រូវបានកំលាំងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្នតាមបញ្ជារបស់នាយការិយាល័យរង់ចាំរកដំណោះស្រាយ៕
>