កំពង់ឆ្នាំង៖ ស្ត្រីជាម្តាយក្មេកម្នាក់បានស្លាប់ នៅនឹងកន្លែងចំណែកប្រពន្ធបានរងរបួសប្រអប់ដៃខាងឆ្វេងដោយសារអំពើហឹង្សាមួយដោយជនដៃដល់ឆ្លើយយប្រាប់សមត្ថកិច្ចថា៖ម្តាយក្មេកនិងប្រពន្ធបានព្រួតគ្នាកាប់ទៅលើរូបគេមុន ទើបរូបគេកាប់តបមកវិញការពារខ្លួនក្នុងពេលមានជម្លោះនៅក្នុងគ្រួសារ។ ហេតុការណ៏នេះបានកើតឡើងនៅម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ នៅភូមិតាកែវ ឃុំពាម ស្រុកសាមគ្គីមានជ័យ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ័កំរិតធ្ងន់ខេត្តបានអោយដឹងថា៖ ជនដៃដល់ជាកូនប្រសារ និងជាប្តី មានឈ្មោះ ភួង សុង ហៅឡុង អាយុ៣០ឆ្នាំ ចំណែកម្តាយក្មេកបានរងគ្រោះស្លាប់ នៅនឹងកន្លែងមានឈ្មោះ ប៉ាន់ ធីម អាយុ៦០ឆ្នាំ និងស្ត្រីជាប្រពន្ធរងរបួសធ្ងន់ ឈ្មោះ ង៉ូវ សុវណ្ណ អាយុ៣២ ឆ្នាំគ្រួសារនេះរស់នៅភូមិឃុំកើតហេតុខាងលើ។
នៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ ជនដៃដល់បានឆ្លើយចំពោះមុខលោកនាយការិយាលយ័នគរបាលព្រហ្មទណ្ឌ័កំរិតធ្ងន់ខេត្ត និងចំពោះមុខអ្នកសារព័ត៌មានយើងថា៖ នៅមុនពេលកើតហេតុ ប្រពន្ធខ្លួនបានមកពីធ្វើការរោងចក្រនិងបានបើកលុយប្រាក់ខែផង ពេលនោះគេបាននិយាយទៅប្រពន្ធទាំងស្រវឹងថា៖ អត់អោយលុយអញចាយអញអត់ដាំបាយអោយស៊ីទេវ៉ើយ។ ពេលនោះប្រពន្ធខ្លួនក៏បានដើរទៅទិញមីឆុងហូបនៅផ្ទះម្តាយគេដែលនៅជិតគ្នា។ដោយចាំប្រពន្ធយូរពេក រូបគេក៏បានដើរមករកប្រពន្ធ ហើយក៏បានឮសូរម្តាយក្មេកនិយាយប្រាប់ប្រពន្ធថា៖លែងក្បាលវាចោលទៅបើខ្ជឹលដាំបាយអោយប្រពន្ធកូនស៊ីបែបនេះ។
ពេលគេឮដូច្នេះ គេក៏បានស្រែកថា៖មានកញ្ជ្រោងដូច្នេះតើ!! បានជាប្តីប្រពន្ធទាស់គ្នាអត់ឈប់។ពេលនោះម្តាយក្មេកគេក៏ចេញមកជេរប្រចោរ ដោយកាន់កាំបិតនៅដៃ១ផង ហើយបានបញ្ជារថា៖កូនកាប់វាទៅៗចាំម៉ែជួយកាប់ៗដែរ ភ្លាមៗនោះ ប្រពន្ធនិងម្តាយក្មេក កាន់កាំបិតម្នាក់១ៗ ក៏បានកាប់មកលើរូបគេម្នាក់ៗ២កាំបិត តែគេបានហក់ថយក្រោយផុតពីមុខកាំបិត ហើយក៏បានយារកាំបិកកកុកកាប់ទៅលើម្តាយក្មេក និងប្រពន្ធវិញដើម្បីការពារខ្លួន បន្ទាប់មកគេក៏បានគេចខ្លួនទៅដេកនៅផ្ទះម្តាយបង្កើត នៅភូមិរយាស ឃុំឈានឡើង ព្រឹកឡើងក៏បានដើរមកផ្ទះវិញ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ប៉ុន្តែគេមិនបានដឹងថាម្តាយក្មេកខ្លួនត្រូវរូបគេកាប់ស្លាប់នោះឡើយ គិតថាគាតនិងប្រពន្ធគ្រាន់តែរបួសស្រាលទេ ដែ លរឿងនេះគេស្តាយក្រោយខ្លាំងណាស់។
ជនដៃដល់បាននិយាយអោយដឹងទៀតថា៖ប្តីប្រពន្ធខ្លួនរៀបការបាន១៣ឆ្នាំហើយ មានកូន៤នាក់កូនបងអាយុ១២ឆ្នាំ និងកូនពៅងាយុ១ឆ្នាំកន្លះ ចំណែកប្រពន្ធកែជាកម្មការនីរោងចក្រ ឯរូបគេនៅផ្ទះដាំបា យមើលកូន និងចញ្ចឹមជ្រូកមេនិងកូនចំនួន១១ក្បាល មិនបានដើរទៅណាមកណារួចឡើយ។កន្លងមកប្រពន្ធខ្លួនមានទំនាស់ជាមួយគ្នាស្ទើរតែមិនលោះថ្ងៃ ដោយសារម្តាយក្មេកបញ្ចេះអោយលែងប្តី ហើ យពេលចុងក្រោយនេះក៏មានរឿងដូចខាងលើនេះតែម្តង។
ទោះបីយ៉ាងណា លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌ័ខេត្តនិយាយថា៖នេះគ្រាន់តែជាចម្លើយ សារភាពតែម្ខាងតែប៉ុណ្ណោះ មិនទាន់អាចយកជាការបានឡើយ សមត្ថកិច្ចត្រូវធ្វើការស៊ើបអង្កេតនិងសាកសួរជនរងគ្រោះជាប្រពន្ធបន្ថែមទៀត ដែលគេកំពុងដេកព្យាបាលរបួសនៅមន្ទីរពេទ្យក្នុងក្រុកភ្នំពេញនៅឡើយ។ ជនដៃដល់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការខេត្ត ឃុំខ្លួនក្នុងពន្ធនាគារខេត្ត ដើម្បីធ្វើការស៊ើបអង្កេតស្រាវជ្រាវបន្តទៀត៕



































