ជម្លោះ​រាំ​ធុងបាស់​ក្មុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រជា​ការពារ​ភូមិ​៣​នាក់​រងរបួស​ធ្ងន់​ឯ​ម្ចាស់​ធុងបាស់​របួស​ភ្លៅ​ដោយសារ​ការកាប់​ពី​ជនដៃដល់​

0

​ខេត្ដ​ក្រចេះ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​ជាច្រើន​នាក់​ត្រូវ​កម្លាំង​នគរបាល​ស្រុក​សំបូរ​ចាប់​ឃាត់ ខ្លួន​កាលពី​យប់​ថ្ងៃទី​១៦ ខែមេសា បន្ទាប់ ពី​ជន​ម្នាក់នេះ​បាន​បង្ក​ហិង្សា​ដោយ ចេតនា​វាយ​កាប់​ចាក់ទៅលើ​ប្រជា​ពល រដ្ឋ​និង​ប្រជា​ការពារ​ភូមិ​ចំនួន​៣​នាក់​ឱ្យ រងរបួស​ធ្ងន់​ក្នុង​ជម្លោះ​រាំ​ធុងបាស់​ក្នុង​វត្ដ​មួយ​ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ។​នគរបាល​ស្រុក​សំបូរ​បានឱ្យដឹងថា ជនសង្ស័យ​ម្នាក់នេះ​ឈ្មោះ ម៉ៅ វីរៈ ហៅ​វ៉ិ​ត អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ កោះ​ច្បារ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ដ​ក្រចេះ ។​ ​

បើតាម​ប្រភព​ព័ត​មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា ៖ កាលពី​ថ្ងៃ ទី​១៥ មេសា ជនសង្ស័យ​ម្នាក់នេះ បាន មក​ផឹកស៊ី​រាំរែក​នៅក្នុង​វត្ដ​ក្នុងភូមិ​ដែលមាន​ចាក់ធុងបាស់​រាំ​កម្សាន្ដ​ដើម្បី​អប អរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ហើយ​ជននេះ​បាន មាន​ជម្លោះ​ជាមួយ​ម្ចាស់​ធុងបាស់​ឈ្មោះ ភឿន ដែន អាយុ​៣៧​ឆ្នាំ ខណៈដែល ជននេះ​បានឱ្យ​ម្ចាស់​ធុងបាស់​ចាក់​បទ ញាក់​តែ​ម្ចាស់​ធុងបាស់​មិន​ចាក់​តាម បំណង​គេ ។​ ​

ប្រភព​ដ​ដែរ​បាន​បន្តទៀតថា ៖ រហូតដល់​ថ្ងៃទី​១៦ មេសា ជនសង្ស័យ​ម្នាក់នេះ បានមក​រាំ​កម្សាន្ដ​នៅក្នុង​វត្ដ​នេះ​ម្ដង ទៀត​ជាមួយ​បក្សពួក​មួយចំនួន ។ រហូត ដល់​វេលា​ម៉ោង​១១​យប់​ជននេះ​ក៏មាន ចេតនា​យក​កាំបិតប៉័ងតោ​កាប់​លើ ម្ចាស់​ធុងបាស់​ឈ្មោះ ភឿន ដែន តែ ដោយ​ជនរងគ្រោះ​គេច​ទាន់​ក៏ត្រូវ​ចំ​ភ្លៅ​ខាងស្ដាំ​បណ្ដាលឱ្យ​រងរបួស​ធ្ងន់ ។

ក្នុង​ជម្លោះ​នោះ​ក៏មាន​ប្រជា​ការពារ​ភូមិ​៣ នាក់​ដែល​នៅក្បែរ​នោះបាន​ចូលទៅ​ជួយ​ឃាត់​តែ​ត្រូវ​ជននេះ​កាប់​យ៉ាង​ចាស់ដៃ បណ្ដាលឱ្យ​ប្រជា​ការពារ​៣​នាក់​បាន​រងរបួស​ធ្ងន់​ដូចគ្នា ។​ ​លោក​វរ​សេនី​យ៏​ទោ ហួត លឹម​ហ៊ាង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត ធ្ងន់​បានឱ្យដឹងថា​៖ ជន​ម្នាក់នេះ​គឺ​ត្រូវ កម្លាំង​នគរបាល​ស្រុក​សំបូរ​ចាប់​ឃាត់ ខ្លួន​ភ្លាមៗ​បន្ទាប់ពី​រូបគេ​និង​បក្សពួក​ជា ច្រើន​នាក់​បាន​យក​កាំបិតប៉័ងតោ​កាប់​ទៅ លើ​ប្រជា​ការពារ​ភូមិ​និង​ម្ចាស់​ធុងបាស់​បណ្ដាលឱ្យ​របួសធ្ងន់ ។

រីឯ​បក្ខពួក​របស់ គេ​មួយចំនួនទៀត​ដែល​រត់គេចខ្លួន​គឺ កម្លាំង​នគរបាល​កំពុងតែ​តាម​ស្រាវជ្រាវ​ចាប់ខ្លួន​ផងដែរ ។​ ​លោកនាយ​ការិយាល័យ​ព្រហ្មទណ្ឌ កម្រិតធ្ងន់​បាន​បន្ដថា​៖ ជន​ម្នាក់នេះ​ត្រូវ កម្លាំង​នគរបាល​កសាង​សំណុំរឿង​ចោទ ប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន ស្ថាន​ទម្ងន់ទោស​និង​ត្រូវបញ្ជូន​ខ្លួន​ទៅ កាន់​សាលាដំបូង​ខេត្ដ​នា​រសៀល​ថ្ងៃទី​១៨ ខែមេសា នេះ​ដើម្បី​មាន​វិធាន​ការបន្ដ​តាមផ្លូវ​ច្បាប់ ៕image (2)