ស្នងការនគរបាលខេត្តតាកែវកំពង់សាកសួរមនុស្ស៧នាក់ក្នុងនោះមានស្រីម្នាក់ពាក់ពន្ធ័ករណីដើរផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋដាក់ប្រាក់សន្សំក្នុងក្រុមហ៊ុនរបស់ខ្លួនដើម្បីបានការប្រាក់ខ្ពស់។ហេតុការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៥វេលាម៉ោង១៥និង៣០នាទីស្ថិតនៅក្នុងភូមិព្រែកតាម៉ៅឃុំគីរីចុងកោះស្រុកគិរីវង់ខេត្តតាកែវ។ជនសង្ស័យទាំង៧នាក់ជាបុក្គលឹកក្រុមហ៊ុនEmpire big Capital Limited (EBC)ដោយមានឈ្មោះ ១ឈ្មោះញិ រី ភេទប្រុស អាយុ២៤ឆ្នាំរស់នៅផ្លូវវេងស្រ៊េងបូរីពិភពថ្មីខណ្ឌដង្កោរាជធានីភ្នំពេញ។ ២ឈ្មោះឡាយ សន់ ភេទប្រុសអាយុ៤៦ឆ្នាំមានទីលំនៅភូមិដំណាក់ធំ១សង្កាត់ស្ទឹងមានជ័យរាជធានីភ្នំពេញ។៣ឈ្មោះយ៉េន សុខលីន ភេទប្រុសអាយុ២៥ឆ្នាំ ៤ឈ្មោះស៊ិន កុសល ភេទប្រុសអាយុ៣៥ឆ្នាំអ្នកទាំងពីររស់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោករាជធានីភ្នំពេញ។៥ឈ្មោះសៅ សេងហួរ ភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិព្រែកតាម៉ៅឃុំគីរីចុងកោះស្រុកគីរីវង់ខេត្តតាកែវ។៦ឈ្មោះស៊ាង ស្រីភេទស្រីអាយុ២៥ឆ្នាំរស់នៅផ្ដុំផ្សារត្រពាំងថ្លឹងខណ្ឌដង្កោរាជធានីភ្នំពេញ និង ៧
ឈ្មោះទេព សៅ ភេទប្រុសអាយុ៦៦ឆ្នាំរស់នៅភូមិទួលសុព័រឃុំទួលសុភីស្រុកអូរាំងឪខេត្តត្បូងឃ្មុំ។បើតាមប្រភពពីលោកយុគ សារ៉ាត់អធិការស្រុកគីរីវង់បានអោយដឹងថាមុនពេលឃាត់ខ្លួនជនសង្ស័យទាំង៧នាក់ខាងលើគឺបន្ទាប់ពីពួកគេបានចុះទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅទីកន្លែងឃាត់ខ្លួនថា ឲ្យបងប្អូនប្រជាពលរដ្ឋដាក់ប្រាក់សន្សំក្នុងក្រុមហ៊ុនរបស់ពួកគេនិងបានចំណេញការប្រាក់ខ្ពស់រួចក៏មានសេចក្ដីរាយការពីកំលាំងប៉ុស្ដ៏រដ្ឋបាលគីរីចុងកោះលោកក៏បានរាយការជូនលោកឧត្ដមសេនីយ៍ ត្រី អ៊ុក ដំណាងស្នងការនគរបាលខេត្តតាកែវហើយក៏ឈានដល់ការឃាត់ខ្លួនយកមកសាកសួរ។ក្រោយពេលសាកសួររួចកំលាំងរបស់លោកក៏បានបញ្ជូនជន
សង្ស័យទាំង៧នាក់ខាងលើទៅស្នងការនគរបាលខេត្តសាកសួរបន្ដ។បើយោងតាមសម្ដីលោកសួន ផុនស្នងការរងទទួលបន្ទុកផែនយុត្តិធម៌កណ្ដាលនៃស្នងការនគរបាលខេត្តតាកែវបានឲ្យដឹងថា ជនសង្ស័យ៧អ្នកខាងលើកំពង់បន្ដសាកសួរនៅស្នងការខេត្តនៅឡើយមិនទាន់បានបញ្ជូនទៅសាលាដំបូងនោះទេ។លោកបន្ដទៀតថាជនសង្ស័យខាងលើនេះជាប់ចោទពីបទឆបោកហើយកំលាំងសមត្ថកិច្ចរបស់លោកបានដកហូតរថយន្ដពីជនសង្ស័យចំនួន៣គ្រឿងក្នុងចំណោម៥គ្រឿងដែលពួកគេជិះធ្វើសកម្មភាពឯពីរគ្រឿងទៀតត្រូវបានជនសង្ស័យ២នាក់ទៀតជិះរត់គេចខ្លួនបាត់។


































