​ព្រៃ​លិច​ទឹក​តំបន់​៣​ក្នុងស្រុក​កំពង់លែង​នៅតែ​រង​នូវ​ការកាប់​រុករាន​និង​ដុតបំផ្លាញ​យក​ដី​ធ្វើ​ចំការ​ ​សមត្ថកិច្ច​ពុំទាន់​មាន​វិធានការណ៍​បង្ក្រាប​នៅឡើយ

0

​កំពង់ឆ្នាំង​៖​ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក​តំបន់​៣​ក្នុងស្រុក​កំពង់លែង​មួយ​រយះ​នេះ​បាន​កំរើក​ឡើងវិញ​ដែល​គួរអោយ​ព្រួយ​បារ​ម្ម​ណ៏ ក្រោយពី​មានការ​ទប់ស្កាត់​របស់​មន្ត្រីជលផល​សហការ​ណ៏​ជាមួយ​សមត្ថកិច្ច និង​អា​ជ្ងា​ធរ​មូលដ្ឋាន​ក្នុង​តំបន់​មួយចំនួន​ក្នុងស្រុក​កំពង់លែង​កន្លងមក​។​
​ ​ប្រ​ភ​ព័ត៌មាន​ពី​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ផ្លូវ​ទូក​បានអោយដឹងថា​៖​នៅ​ព្រលប់​ថ្ងៃទី​០៩​និង​១០ ខែមិថុនា ឆ្នាំ​២០១៥​នេះ​គេ​ឃើញ​ជនល្មើស បាននិងកំពុង​តែ​កាប់​ឆ្ការព្រៃ​លិច​ទឹក​និង​ដុតបំផ្លាញ​យ៉ាង​សន្ធោរ​សន្ធៅ នៅក្នុង​ព្រៃស្បាត​ដំបន់​៣​ចំណុច​ព្រែក​សាច់​ស្ពៃ​តូច បឹង​ឈើទាល បឹង​សាច់​តា​សូរ ស្ថិតក្នុង​ភូមិ​ថ្នល់​ឈើទាល ឃុំ​ផ្លូវ​ទូក វាតទី​យក​ដី​ធ្វើ​ចំការ​យ៉ាង​អានាធិប្បតេយ្យ ដោយ​មិនទាន់មាន​ការទប់ស្កាត់​ពី​អាជ្ញាធរ ឬ​សមត្ថកិច្ច​ពាក់​ព​ន្ធ័​នៅឡើយ​ទេ រីឯ​ផ្លាក​ហាម​មិនអោយ​មានការ​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក​របស់​រដ្ឋបាល​ជលផល ក៏​មិនទាន់​ឃើញ​មាន​យកទៅ​SAM_0676បោះ​ដាក់​នៅ​តំបន់​នោះ​នៅឡើយ​ដែរ​។​ប្រជាពលរដ្ឋ​សុំ​សំណូម​សារជាថ្មី​ម្តងទៀត​ដល់​អាជ្ញាធរ​ភូមិ​ឃុំ ពិសេស​លោក​ប្រធាន​សហគម​ន៏​មេត្តាជួយ​មើល​ផង តែ​គេ​ដឹងថា​ការកាប់​ព្រៃ​លិច​ទឹក​ខាងលើនេះ​បាន គឺមាន​ការឃុបឃិត​ពី​អាជ្ញាធរ និង​សហគមន៍​មួយចំនួន​។​ ​ជុំវិញ​ការរិះគន់​ពី​ប្រជាពលរដ្ឋ ដែល​បាន​ថា​អាជ្ញាធរ​និង​សគម​ន៏​ថា​បាន​បើកដៃ​អោយ​ជនខិលខូច​កាប់​រុករាន​និង​ដុតបំផ្លា្ញ​ញ​ព្រៃ​លិច​ទឹក​ខាងលើនេះ លោក អៀង កៀន មេភូមិ​ថ្នល់​ឈើទាល​បាន​ប្រាប់​អ្នកយក​ព័​ត៏​មាន​យើង​តាម​ទូរ​សព្ទ័​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៥​នេះ​ថា​៖​ព្រៃ​ទាំង​៣​ចំណុច​ខាងលើនេះ​មានការ​កាប់​និង​ដុត​ពិតមែន តែ​ដី​មួយចំនួន​គឺ​ធ្លាប់ជា​កម្ម​សិទ្ធ​របស់​ប្រជាពលរដ្ឋ ធ្វើ​ចំការ​តាំងពី​សង្គម​មក​ម្លេះ មិនមែន​ទើបតែ​កាប់​ថ្មីៗ​នោះទេ​។​តែ​ការលើកឡើង​បែបនេះ​របស់លោក​មេភូមិ​មិន​សមស្រប​ទេ តើ​អ្នកណា​គេ​ទទួលស្គាល់​ដីធ្លី​កម្ម​សិទ្ធ​ពី​សង្គមចាស់​ជាង​៤០​ឆ្នាំ​មកហើយ​នោះ​។​IMG_2814
​ទាក់ទង​ក្នង​រឿងនេះ​ដែរ​លោក ពុំ សុផល នាយ​សង្កាត់​នេសាទ​កំពង់លែង បាន​និយាយ​អោយដឹង​​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៥​នេះ​ថា​៖​លោក​ក៏​ទើបតែ​បានដឹង​រឿង​ខាងលើ​នេះដែរ ប៉ុន្តែ​នៅក្នុង​ចំ​​ណុ​ច​ខាងលើនេះ ពេលនេះ​តាម​ព្រែក​ចូលទៅ​សុទ្ធតែ​កំប៉ោង​មិនអាច​បើកកាណូត​ចូលទៅ​បានទេ តែ​ថ្ងៃ​​ណាមួយ​លោក​និង​ហៅ​អាជ្ញាធរ​ឃុំ​ចុះទៅពិនិត្យ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជ​ន​ល្មើស ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ចាត់ការ​តាមផ្លូវ​ច្បាប់​។​ដោយឡែក​ការ​រិះគន់ថា មានការ​ឃុំ​ប​ឃិត​ពី​អាជ្ញាធរ​​និង​សហគមន៍​លោក មិនបាន​ដឹង​ទេ ប៉ុន្តែ​ប្រហែលជា​មិន​ពិត​ដូច​ការរិះគន់​ឡើយ ព្រោះ​អាជ្ញាធរ​និង​សហគមន៍ តែងតែ​សហការ​ជាមួយ​សមត្ថកិច្ច​ជានិច្ច ក្នុងការ​បង្ក្រាប​បទល្មើស​ខាងលើនេះ​។​​ ​លោក​បាន​និយាយ​អោយដឹងទៀតថា​៖​នៅក្នុង​ខែ​៥ និង​ខែ​៦​នេះ លោក​បាន​រកឃើញ​មុខសញ្ញា​ជន​​ល្មើស​កាប់​ព្រៃ​លិច​ទឹក​ចំនួន​២៨​នាក់ និង​បាន​កសាង​សំណុំរឿង​ទៅ​តុលាការ​រួចហើយ​។​ករណីនេះ​លោក​
​ក៏​ស្នើសុំ​ដល់​ស្ថាប​ន័​តុលាការខេត្ត ជួយ​ចាត់​វិធានការណ៍​អោយបាន​ជាបន្ទាន់​ផងដែរ ក្នុងការ​កោះហៅ​ជន​​ល្មើស​មក​សួរចម្លើយ និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​ច្បាប់ ដើម្បី​ជា​គំរូ​កុំអោយ​ប្រជាពលរដ្ឋ​ផ្សេងទៀត​យកតម្រាប់​តាម និង​ទើប​អាច​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក​មាន​ប្រសិទ្ធភាព​៕ SAM_0679 IMG_2944 1
​ ​