រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយបានបំផ្លាញផ្ទះមួយខ្នងទំហំ៥ម៉ែត្រគុណ៦ម៉ែត្រតែ មួយប៉ព្រិចភ្នែក ខណៈដែលម្ចាស់ផ្ទះ កំពុងអង្គុយជជែកគ្នានៅក្រោមផ្ទះ ហើយ ធុំក្លិនឈ្ងៀមនៅខាងលើបង្កជាអណ្ដាតភ្លើងពេញបន្ទុកតែម្ដង ។ហេតុការណ៍នេះកើតឡើងកាលពីវេលា ម៉ោង១២និង៤៥នាទីរសៀលថ្ងៃទី១៨ ខែ មេសា ឆ្នាំ២០១៤ នៅខាងក្រោយបុរី អូរបែកក្អម ស្ថិតនៅក្រុមទី៧ ភូមិអូរ បែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលករណីនេះត្រូវបានគេអះអាងថា គឺ បណ្ដាលមកពីទុស្សេខ្សែភ្លើង ។
ប្រភពព័ត៌មានពីម្ចាស់ផ្ទះឈ្មោះចាន់ ថា ភេទប្រុស អាយុ៧១ឆ្នាំ ប្រពន្ធឈ្មោះ សុខ ជា អាយុ៦៤ឆ្នាំ មានទីលំនៅកន្លែង កើតហេតុខាងលើបានអោយដឹងថា ៖ អគ្គិភ័យនេះកើតឡើងដោយសារទុស្សេ ខ្សែភ្លើងហើយបានបំផ្លាញសម្ភារនៅក្នុងផ្ទះគ្មានសល់ ប៉ុន្ដែពុំបានរាលដាលដល់ ផ្ទះអ្នកជិតខាងឡើយ ។
ម្ចាស់ផ្ទះរូបនេះបានឱ្យដឹងទៀតថា៖ មុនពេលកើតហេតុរូបគាត់និងក្រុមគ្រួសារបានអង្គុយជជែកគ្នាលេងនៅខាង ក្រោមផ្ទះ ដែលផ្ទះនេះសង់ពីឈើខាងលើ និងថ្មខាងក្រោមមានទំហំ៥ម៉ែត្រគុណ៦ ម៉ែត្រ ។ ពេលនោះស្រាប់តែធុំក្លិនឈ្ងៀម ពីលើផ្ទះក៏នាំគ្នារត់ឡើងទៅមើលស្រាប់តែបានឃើញអណ្ដាតភ្លើងឆេះយ៉ាងសន្ធោ សន្ធៅធ្វើឱ្យក្រុមគ្រួសារស្រែកឆោឡោ ឡើងហៅអ្នកជិតខាងឱ្យជួយពន្លត់ដែរ តែពន្លត់មិនឈ្នះទើបធ្វើឱ្យអគ្គិភ័យនេះ ឆេះបំផ្លាញទ្រព្យសម្បត្ដិនិងផ្ទះអស់គ្មានសល់ ។
បន្ទាប់មកក៏មានរថយន្ដពន្លត់អគ្គិ ភ័យរបស់សាលាខណ្ឌសែនសុខនិងស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៦គ្រឿងបានមកដល់រួមគ្នាបាញ់ពន្លត់ អស់រយៈពេលជិតមួយម៉ោងទើបអគ្គិភ័យនេះរលត់ទៅវិញ ។ អាជ្ញាធរមូលដ្ឋានបានអះអាងថា ក្នុង ហេតុការណ៍នេះបើកុំតែមានការអន្ដរា គមន៍ពីរថយន្ដពន្លត់អគ្គិភ័យមកជួយ ទាន់កុំអីអាចរាលដាលដល់ផ្ទះប្រជាពល រដ្ឋជាច្រើនខ្នងទៀតនៅជិតនោះមិនខាន។ អាជ្ញាធរក៏បានបន្តទៀតថាហេតុការណ៍អគ្គីភ័យនេះមកពីកាធ្វេសប្រហែស ក្នុងការតបណ្ដាញអគ្គិសនីខ្វះបច្ចេកទេសទើបបង្កមហន្ដរាយធ្ងន់ធ្ងរយ៉ាងនេះ ៕