ខេត្តពោធិសាត ៖ ត្រីឆ្តោរាប់សិបម៉ឺនក្បាល ត្រូវបានក្រុមឈ្មួញដាក់ធ្វើការចិញ្ចឹមក្នុងស្រះ ដោយមិនមានការបង្ក្រាបពីសមត្ថកិច្ច នៅស្រុកក្រគរខេត្ត ពោធិសាត់ត្រីឆ្តោរនិងត្រីរ៉ស់រាប់សិបម៉ឺនក្បាល ត្រូវបានអ្នកមានលុយមានអំណាច ធ្វើការដាក់ចិញ្ចឹមនៅតាមស្រះ ដោយ
មិនមានការបង្ក្រាប ពីសមត្ថកិច្ចជំនាញជលផលឡើយ ។ ត្រីឆ្តោដែលគេមើលឃើញថា មានដាក់ចិញ្ចឹមខាងលើនេះ មាននៅក្នុងភូមិ៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់ ដែលជារបស់ក្រុមអ្នកមានលុយ និងស្និតអ្នកមានអំណាច មិនដែលឃើញមានខាងណា ចេញមកធ្វើការបង្ក្រាបនោះឡើយ បើទោះជាមានការប្រកាស់ របស់សមត្ថកិច្ចរដ្ឋបាលជលផល មិនអោយមានការដាក់ចិញ្ចឹមត្រីរស់ និងត្រីឆ្តោរនៅក្នុងដំបន់ តាមដងទន្លេនិងជុំវិញបឹងទន្លេសាប និងកន្លែងផ្សេងៗទៀត ព្រោះត្រីរ៉ស និងត្រីឆ្តោរ ជាត្រីស៊ីត្រីល្អិតជាចំណី ។ ត្រីរ៉សនិងត្រីឆ្តោរ ត្រូវគេមើលឃើញថា មានដាក់ចិញ្ចឹមតាមស្រះជាច្រើន របស់ឈ្មួញឈ្មោះ ឈូ ងួន ដែលគេស្គាល់ថា ជាអតីតដង្ខៅឡូនេសាទ នៅក្នុងទន្លេសាប និងឈ្មោះ ឈូ ឃាង ជាម្ចាស់ផ្ទះសំណាក់៥៩ និងឈ្មោះ ចាន់ ចាវ ។ប្រភពពីប្រជាពលរដ្ឋ ដែលបានរសនៅក្នុងដំបន់ខាងលើ និយាយអោយដឹងថា ត្រីនុយត្រូវបានគេដឹកចេញពីទន្លេសាប ដែលមានក្រុមរកស៊ីបទល្មើស ដឹកយកមកលក់ និងដាក់អោយត្រីឆ្តោរ និងត្រីរ៉ស ស៊ីរាប់តោនក្នុងមួយថ្ងៃៗ ដែលធ្វើអោយត្រីនៅក្នុងបឹងទន្លេសាប រងការវិនាសហិនហោច និងបង្កអោយកើតមាន នៅបទល្មើសគ្រប់
ប្រភេទជាច្រើននៅក្នុងបឹងទន្លេសាប ។លោក ច្រឹង តាំងលី នាយផ្នែករដ្ឋបាលជល់ផល ខេត្តពោធិសាត់ បាននិយាយអោយដឹង នៅថ្ងៃទី១២ខែមិថុនា ឆ្នំា២០១៥ថា ចំពោះបញ្ហាខាងលើនេះ លោកបានដឹងនិងទទួលស្គាល់ថា មានការដាក់ចិញ្ចឹម តែលោកបានធ្វើរបាយការណ៍ជូនទៅថ្នាក់លើហើយ តែមិនទាន់ដឹងថា វាទៅជាយ៉ាងណានោះទេ លោកកំពុងតែបន្តធ្វើ និងសុំគោលការណ៍ទៅថ្នាក់លើបន្ថែម ដើម្បីចាត់ការ ។ យ៉ាងណាក៍ដោយ ការចិញ្ចឹមត្រីឆ្តោរ ត្រីរ៉ស់ ត្រូវគេមើលឃើញថា នៅតែមានការចិញ្ចឹមដដែល វាហាកគ្មានការបង្ក្រាបនោះឡើយ ទោះបីជាមានការអះអាង ពីសមត្ថកិច្ចជំនាញរដ្ឋបាលជលផលយ៉ាងណាក៍ដោយ ។ សូមបញ្ជាក់ផងដែរថា សព្វថ្ងៃនេះគេសង្កេតឃើញថា ក្រុមឈ្មួញមានលុយ បាននាំយកគ្រឿងចក្រទៅកកាយដី ជីកស្រះដើម្បីចិញ្ចឹមត្រី នៅតំបន់៣ ដែលជាតំបន់ហាមឃាត់ ផ្ទុយទៅវិញ មន្ត្រីជំនាញរដ្ឋបាលជលផល មិនអើពើទប់ស្កាត់ឡើយ បែរជាបើកភ្លើងខៀវ អោយក្រុមឈ្មួញទាំងនោះ ជីកកកាយ ស្រះ ចិញ្ចឹមត្រីតាមអំពើចិត្តទៅវិញ ។ ពាក់ព័ន្ធករណីនេះ លោក កែវ វៃ ប្រធានមន្ទីឬធនធានទឹក ខេត្ត ពោធិសាត់ បានប្រាប់អ្នកយកពត៌មានយើង តាមទូរស័ព្ទថា លោកមិនបានដឹងរឿងនោះទេ រឿងនេះ មិនមាន ការពាក់ព័ន្ធ ជាមួយលោកឡើយ គឺជារឿងរបស់មន្ត្រីជលផល ៕




































