ខេត្តឧត្តរមានជ័យ ៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីក្រុងភ្នំពេញបញ្ជូនមកអយការសាលាដំបូងខេត្ត កាលពីថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៥ ពីបទឆបោកប្រាក់ពលរដ្ឋចំនួន៣៥០គ្រួសារជាថ្នូរថ្លៃរត់ការរស់នៅ របស់ពួកគាត់លើដីរដ្ឋមួយកន្លែងអោយស្របច្បាប់ស្ថិតនៅភូមិអូរអំបិលឃុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។សមត្ថកិច្ចប៉ូលីស បានអោយដឹងថា ជនសង្ស័យឈ្មោះ ស៊ិង សាមុត ប្រុសអាយុ៤៥ឆ្នាំ រស់នៅក្នុងសង្កាត់ ខណ្ឌស្ទឹងមានជ័យក្រុងភ្នំពេញ ត្រូវសមត្ថកិច្ចខេត្តសហការនិងសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនតាមដីការតុលាខេត្តឧត្តរមានជ័យពីបទឆបោកប្រាក់រលរដ្ចំនួន៣៥០គ្រួសារជាថ្នូរថ្លៃរត់ការក្នុងការរស់នៅលើដីរបស់រដ្ឋមួយកន្លែងគ្រប់គ្រងនិងការពារដោយមន្ត្រីក្រសួង
បរិស្ថានលើដីទំហំជាង៣០០០ហិចតាស្ថិតក្នុងភូមិ ឃុំ ស្រុកខាងលើអោយស្របច្បាប់ ក្នុងតម្លៃចាប់ពី៥០០ទៅ៦០០ដុល្លាអាមេរិចក្នុងងមួយគ្រួសារ ។លោក សោ សុភក្រ័ ព្រះរាជអាជារងសាលាដំបូងខេត្តឧត្តរមានជ័យបានអោយដឹងថា ជនសង្ស័យខាងលើក្រោយពីចៅក្រមសើបសួរអស់រយះ២ម៉ោងក្នុងករណីពាក់ពន្ធបានសម្រេចឃាត់និងឃុំខ្លួននៅពន្ធនាគារបណ្តោះអាសន្នរងចាំការសើបអង្កេតចាត់ការតាមនិតិវិធីបន្ត ។ពាក់ពន្ធនិងករណីឃាត់ខ្លួនជនសង្ស័យខាងលើនៅមុខ(ក្រៅរបង)អយការសាលាដំបូងខេត្តមានក្រុមសាច់ញាតិត្រូវជាឱពុកនិងបងប្រុសចំនួន២នាក់បានឈរស្រែកថាការចាប់ខ្លួនជនសង្ស័យត្រូវជាកូននិងប្អូនប្រុសខាងលើវាអយុត្តិធម៍ ។រំលឹកថា : កាលពីពាក់កណ្តាលខែឧសភាកន្លងមកនេះក្រុមការងារអនុគណៈកម្មការដោះស្រាយដីថ្នាក់ខេត្តបានចុះទៅផ្សព្វផ្សាយនិងប្រគល់ដីជួនដល់ប្រជាពលរដ្ឋចំនួន៣៥០គ្រួសារខាងលើដែលបានកំពុងរស់នៅក្នុងចំណុចអូរអំបិល ក្នុងភូមិអូរតាម៉េង ឃុំ-អន្លង់វែង ខេត្តឧត្តរមានជ័យ។ហើយការរស់នៅពលរដ្ឋទាំងនោះកន្លងមកលើដីក្នុងដែនជម្រកសត្វព្រៃគូលេនព្រហ្មទេពនិងជាដីរដ្ឋរក្សាទុកគ្រប់គ្រដោយក្រសួងបរិស្ថាន ពួកគាត់ប្រឈមមុខនឹងអាជ្ញាធរ និងសមត្ថកិច្ចរារាំងមិនឱ្យសង់លំនៅដ្ឋាន និងអស្រ័យផល ៕
2 Attachments