ខេត្តពោធ៍សាត់ ៖ បុរសគ្រួសារត្រកូលកសិករក្រីក្រម្នាក់បានព្យាយាមធ្វើការងាររកសីុចិញ្ចើមគ្រួសារក្នុងគោលបំណងឲ្យចាកផុតពីភាពវេទនានៃជីវិតកំឲ្យឆ្លងដល់កូនទោះខ្លួនសុខភាពមិនសូវអំណោយផលយា៉ងណាក៍ដោយ៕ តែទីបំផុតក៍កាតស៊ូរបស់បុរសនេះនៅតែបរាជ័យ
បានព្រឹកខ្វះល្ងាច ទើបបុរសនេះបញ្ចប់ជីវិតខ្លួនឯងដោយប្រើវិធីសាស្រ្តឧកាសគ្រួសារមិននៅបង្អក់ស្រាទាន់តែស្រវឹង ហើយឡើងលើផ្ទះធាក់ទម្លាក់កាំជណ្ដើរផ្ដួលទៅដី ចូលក្នុងផ្ទះចងក៍ធ្វើអត្តឃាតខ្លួនឯងតែម្ដង៕ ហែតុការណ៍នេះបានកើតឡើងកាលពីវេលាមោ៉ង២និង៤៥នាទីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ ក្នុងភួមិអណ្ដូងសំប៊ូរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។លោក យែ៉ម យឺុន នគរបាលយុត្តិធម៏ស្រុកបាកានក្រោយពីស្រាវជ្រាវដឹងរឿងរា៉វគ្រួសាររងគ្រោះនេះហើយបានប្រាប់អ្នកយកព័ត៍មានថា ជនរងគ្រោះឈ្មោះ អ៊ុល ជា អាយុ៥៣ឆ្នាំរស់នៅកើតហែតុខាងលើ មានប្រពន្ធនិងកូនពៅក្រោយគេនោះអាយុរហូតដល់ទៅ១១ឆ្នាំហើយ ៕ លោក យឿន បន្តថាគ្រួសារបុរសកសិករនេះជួបកាលំបាកណាស់ជនរងគ្រោះរាល់ថ្ងៃបានតស៊ូព្យាយាមរកសីុធ្វើជាកម្មរសីុឈ្នួលគេជារៀងរាល់ថ្ងៃដើម្បីរំពឹងថា ឲ្យចាកផុតខ្លះៗពីភាពក្រីក្រទាំងមានជំងឺរាំរៃនៅជាប់នឹងខ្លួន តែលទ្ធផលពីមួយថ្ងៃទៅមួយថ្ងៃខែនិងឆ្នាំបានត្រឹមដោះដូជាថ្នូរនិងបាយសម្លរព្រឹកល្ងាចប៉ុណ្ណោះជូនកាលអត់គ្រប់ក៍មានដែរ។លោក យឺុន ក៍ផ្ដើមបន្តទៀតថាដោយស្ថិតក្នុងវ័យ៥៣ឆ្នាំរបស់ជនរងគ្រោះនេះនៅតែជីវភាពដុនដាបទៅៗ ណាមួយមានជំងឺរាំរៃនៅជាប់និងខ្លួនទៀតទើបអម្រែកដ៍ធ្ងន់ធ្ងរនេះដោះស្រាយមិនចេញ ទើបនៅថ្ងៃកើតហែតុដែលជាឧកាសអំណោយផលល្អផង ព្រោះក្រុមគ្រួសារមិននៅ ក៍បានទិញស្រាយកមកបង្អកផឹកម្នាក់ឯងក្រោមផ្ទះទាន់តែស្រវឹងជោគ ក៍ទម្លុះចិត្តទាញក្រមា៉ពណ៍ក្រហមស្នូតស ឡើងទៅលើផ្ទះដោយស្ងៀមស្ងាត់ រូចធាក់ជណ្ដើរឡើងផ្ទះផ្ដួលទៅលើដី រូចទាញទ្វាបិទហើយចូលក្នុងបន្ទប់ទាញក្រណាត់វាំងននលើផ្ទះបិតជិត ក៍យកក្រមា៉ចង់ធ្នឹមកណ្ដាលផ្ទះ ហើយចាប់ចុងក្រមា៉ម្ខាងទៀតរិតកខ្លួនឯង ទម្លាក់ខ្លួនចុះក៍ស្លាក់ខ្យល់ស្លាប់តែម្ដង។លោក យឺុន បញ្ជាក់ថាក្រោយពីបុរសខាងលើនេះស្លាប់មួយសន្ទុះទើបប្រពន្ធដើរមកដល់ផ្ទះអត់ឃើញប្ដីតែឃើញជណ្ដើរផ្ដួលទៅលើដី ក៍ប្រញា៉ប់លើកជណ្ដើរនោះឡើងវិញ ឡើងលើផ្ទះរុញទ្វាផ្ទះហើយស្ទុះទៅបន្ទប់ទាញវាំងននចេញ ក៍ស្រាប់តែឃើញប្ដីបានចងកអន្តឃាតខ្លួនឯងស្លាប់ទៅហើយ ដោយករណីនេះលោក យឺុន បានប្រាប់ថាគឺពិតជាអត្តឃាតដោយចងក៍សមហលាប់ខ្លួនឯងពិតប្រាកដមែន ព្រោះសមត្ថកិច្ចគ្រូពេទ្យជំនាញ និងអាជ្ញធរបានពិនិត្យច្បាស់លាស់ហើយ មូលហែតុគឺកត្តាជីវភាព និង មានជំងឺរីុងរៃជាប់ខ្លួន៕



































