ស្ទឹង​មង្គល​បូរី​ផ្នែក​ខាងក្រោម​នៅតែ​គ្មាន​ទឹក​ប្រើប្រាស់​តែកន្លែង​ខ្លះ​មានទឹក​ដោយសារ​មាន​ភ្លៀង​ ធ្លាក់មួយមេធំ

0

ខេត្តបន្ទាយមានជ័យ ៖ ដងស្ទឹង​មង្គល​បូរី​ផ្នែក​ខាងក្រោម​ក្នុងភូមិ​សាស្ត្រ​ឃុំ​ឫស្សី​ក្រោក​ឃុំ​គយ​ម៉ែង​និង​ឃុំ​សំបួរ​ស្រុក​មង្គល​បូរី​ ខេត្តបន្ទាយមានជ័យ​នៅ​កន្លែង​ខ្លះ​នៅតែ​ខ្វះខាត​ទឹក​ប្រើប្រាស់​និង​បរិភោគ​នៅឡើយ​។ តែ​កន្លែង​ខ្លះ មានទឹក​ឡើងវិញ ដោយសារ​តែមានទឹកភ្លៀង ធ្លាក់​មួយimage​មេ​ធំ កាលពី​ល្ងាច​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៥​កន្លងមកនេះ។ ពោលគឺ​ពុំមែន​ទឹកដែល​មន្ត្រី​អះអាងថាពី​ការបើក​ទម្លាក់​ទឹក ពី​ទ្វារ​ស្ទាក់​ទឹក នៅ​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង កន្លងមក​នោះឡើយ​។​ពលរដ្ឋ​នៅ​ភូមិ​អញ្ចាញ ឃុំ​ឫស្សី​ក្រោក បាន​និយាយ​នៅ​ថ្ងៃទី​១២មិថុនា​នេះ​ថា​: ទឹក​ដក់ ហើយ​ថ្លា ដែល​ឃើញ​មាន នៅក្នុង​ស្ទឹង​មង្គល​បូរី ពេលនេះ ពុំមែន​ទឹក​ហូរ​ពី​ផ្នែក​ខាងលើ របស់​ដងស្ទឹង ដែល​ខាង​ធនធានទឹក​ថា បើក​បង្ហូរ​ជាង ១ សប្តាហ៍​មក​នោះទេ​គឺមាន​ដោយសារតែ​ជា​ទឹកភ្លៀង ១ មេ​យ៉ាង​ធំ កាលពី​យប់​ថ្ងៃទី​៧ មិថុនា​តែប៉ុណ្ណោះ។​ ​ចំណែក​ពលរដ្ឋ និង​មន្ត្រី​មូលដ្ឋាន បាន​និយាយថា បណ្តោយ​ដងស្ទឹង​មង្គល​បូរី ក្នុងភូមិ​សាស្ត្រ ឃុំ​ឫស្សី​ក្រោក ឃុំគយ​ម៉ែង ឃុំតា​ឡំ ឃុំគោ​កប​ល្ល័​ង្គ និង​ឃុំសំបួរ ភាគច្រើន នៅ​ខ្វះខាត​ទឹក​ដដែល។ ផ្ទៃ​ស្ទឹង នៅ​កន្លែង​ខ្លះ នៅតែ​គ្មាន​ទឹក​ប្រើប្រាស់ និង​ទឹក​បរិភោគ​។ ប៉ុន្តែ​ទឹក​ផ្សើម​ដំណាំ​ស្រូវ និង​ដំណាំ​លែង​មានបញ្ហាទៀត​ហើយ ដោយសារ​មាន​ភ្លៀងរលឹម​ដែរ​មកជាបន្តបន្ទាប់។​ ​លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាល​ស្តីទី ស្រុក​មង្គល​បូរី បានឲ្យដឹង​នៅថ្ងៃទី​១២មិថុនា​ថា​: ទោះបីជា​ផ្នែក​ខាងលើ នៃ​ដងស្ទឹង​មង្គល​បូរី មានទឹក​មួយចំនួន​ឡើងវិញក៏ដោយ​ៗសារ​ទឹក​បង្ហូរ ពី​ទំនប់​ស្ទាក់​ទឹក​ប​វេ​ល ខេត្តបាត់ដំបង ដែលជា​ផ្នែក​ខាងលើ​ស្ទឹង​និង​ទឹកភ្លៀង​។ ប៉ុន្តែ​ផ្នែក​ខាងក្រោម ដងស្ទឹង នៅ​កន្លែង​ខ្លះ​ឃុំ​ឫស្សី​ក្រោក គយ​ម៉ែង តា​ឡំ គោ​កប​ល្ល័​ង្គ និង​សំបួរ នៅតែ​គ្មាន​ទឹក ក្នុង​ស្ទឹង​ដដែល​មិនអាចឆ្លើយតប​តាមតម្រូវ​ការ​បានទេ​។ តែ​សម្រាប់​ដំណាំ​ស្រូវ និង​ដំណាំផ្សេងៗអាច​ដុះ​លូតលាស់​បាន ព្រោះ​មាន​ភ្លៀងរលឹម​តិច​ផងដែរ​។​ ​លោក​រ័ត្ន ដា​ស៊ី​ណង់ បាន​និយាយ​បន្តថា រដ្ឋបាល​ស្រុក ក្តាប់​សភាពការណ៍​ទឹកភ្លៀង និង​ទឹកស្ទឹង ក៏ដូចជា ទឹក​តាម​ស្រះ អណ្តូង ត្រពាំង បឹងបួរ ជាប្រចាំ ដោយ​ឲ្យមេភូមិ មេឃុំ តាមដាន​និង​រាយការណ៍​៕image (1)