សិស្សសាលា​២​នាក់ បាន​ស្លាប់​នៅនឹងកន្លែង និង​មនុស្ស​១៦​នាក់​ទៀត បាន​រងរបួស​ដោយរ​ន្ទះ​បាញ់​

0

​ពោធិ៍សាត់​៖​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៥ ក្នុងភូមិ​ត្នោត​ទ្រេត សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ សិស្ស​ប្រុសៗ នៃ​សា​លាទា​ចំ​រ៉ាត់​២​នាក់ បាន​ស្លាប់​នៅនឹងកន្លែង​តារាង​បាល់ទាត់​ភ្លាមៗ ឯម​នុស្ស​១៦​នាក់​ទៀត ដែលជា​ប្រុសៗ​បាន​រងរបួស ក្នុង4នោះ​ធ្ងន់ធ្ងរ​ម្នាក់ សល់​តែ​ដង្ហើមចង្រិត ត្រូវបាន​ជួយសង្គ្រោះ​ទៅកាន់​មន្ទីរពេទ្យ ខេត្តពោធិ៍សាត់​ជាបន្ទាន់ ។​
​នៅ​កន្លែងកើតហេតុ សិស្សានុសិស្ស ដែល​បានឃើញ​ហេតុការណ៍​នេះ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា មុនពេល​កើតហេតុ​នោះ ពេលដែល​ពួកគេ​សម្រាក​ពី​ការរៀនសូត្រ ផ្ទៃមេឃ​ដែល​កំពុងតែ​ក្ដៅ​ខ្លាំង​នោះ បាន​ប្រែ​ពណ៌​ស្រទំ​រាង​ត្រជាក់ តែ​មិនមាន​ភ្លៀង​ទេ ស្របពេលនោះ​សិស្ស​ប្រុសៗ​ក្នុង​សាលា​ទា​ចំ​រ៉ាត់​មួយ​ហ្វូង ក៏​នាំ​គ្នីគ្នា​បបួល​លេង​បាល់ទាត់ ហើយក៏​មាន​អ្នក​ឈរ​ស្រែក​ហ៊ោកញ្ជ្រៀវ មើល​ខាងក្រៅ​ដែរ ស្រាប់តែ​ពួកគេ​កំពុង​នាំគ្នា​ទាត់​បាល់ បាន​មួយសន្ទុះ ក៏មាន​រន្ទះ​ធម្មជាតិ​ដ៏​កាច​សាហាវ ទាំង​មេឃ​គ្មាន​ធ្លាក់ភ្លៀង​បាញ់ប្រហារ កន្លែង​ហ្វូង​ពួកគេ​ទាត់​បាល់​នោះ បណ្ដាល​ឲ្យ​ដួលរ​ណូ​ក​រណែល មុខ​ទីធ្លា​សាលា​ទា​ចំ​រ៉ាត់ ដោយ​២​នាក់​បាន​ស្លាប់​នៅនឹងកន្លែង និង​១៦​នាក់​ទៀត​រងរបួស ក្នុងនោះ​មាន​ម្នាក់​របួស​ធ្ងន់ធ្ងរ សល់​តែ​ដង្ហើមចង្រិត ត្រូវបាន​ជួយសង្គ្រោះ​ជាបន្ទាន់ ទៅកាន់​មន្ទីរពេទ្យ ខេត្តពោធិ៍សាត់ ។​1
​លោក ប៉ិច សុផាន់ នាយប៉ុស្តិ៍​ផ្ទះ​ព្រៃ បាន​ប្រាប់​ពី​អត្តសញ្ញាណ អ្នកស្លាប់​ឲ្យ​ដឹងថា ទី​១–​ឈ្មោះ រ៉ា ភា​រ៉ូ​ត អាយុ​១៩​ឆ្នាំ ភេទ​ប្រុស រៀន​ថ្នាក់​ទី​៩A រស់នៅ​ភូមិ​ចំកា​អូរ ឃុំ​ស្មា​ម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ,​ទី​២–​ឈ្មោះ យ៉េត សេងហុង អាយុ​១៦​ឆ្នាំ ភេទ​ប្រុស រៀន​ថ្នាក់​ទី​៩A រស់នៅ​ភូមិ​ដង​ឡង ឃុំ​កោះ​ជុំ ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ។ ក្រោយ​កើតហេតុ​ភ្លាម ជនរងគ្រោះ ដែល​គេ​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ខេត្តពោធិ៍សាត់​នោះ ត្រូវ​ឯ​,​ឧ ម៉ៅ ធ​និ​ន្ទ អភិបាល នៃ​គណៈ​អភិបាល ខេត្តពោធិ៍សាត់ ចុះទៅ​ផ្ទាល់ ដើម្បី​សួ​សុខទុក្ខ​ផ្ទាល់ ។
​ឯ​,​ឧ​អភិបាលខេត្ត បាន​ឲ្យ​ដឹង​នៅក្នុង​មន្ទីរពេទ្យ​នោះ​ថា ឯ​,​ឧ​បានផ្ដល់​ថវិកា ដល់​អ្នករបួស​ក្នុង​ម្នាក់ៗ​ទទួលបាន​១០​ម៉ឺន​រៀល និង​អ្នកស្លាប់ នៅ​ថវិកា​៣០​ម៉ឺន​រៀល អង្ករ​ម្នាក់​៥០​គីឡូក្រាម ៕