សៀមរាប : យោងតាមរបាយការណ៍ពីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថានៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់យើងរយ:ពេលបីថ្ងៃគិតចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែមេសាឆ្នាំ២០១៤កន្លងទៅនេះករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តសៀមរាបមានការកើនឡើង១ករណីបើប្រៀបធៀបនិងឆ្នាំ២០១៣ ។
ដោយក្នុងនោះបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន២ នាក់ របួសធ្ងន់២ និង របួសស្រាលចំនួន៣ នាក់ ។ លោកវរសេនីយ៍ទោ ជឹម សុវណ្ណ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានមានប្រសាសន៍ឲ្យដឹងតាមរយ:ទូរស័ព្ទនៅវេលាម៉ោង ១:២៥ នាទីរសៀលថ្ងៃទី១៨ ខែមេសាឆ្នាំ២០១៤នេះ ថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ខាងលើ ធ្វើឲ្យខូចខាតម៉ូតូចំនួន ៥ គ្រឿង និង រថយន្តចំនួន ១គ្រឿង ផងដែរ ។ \
អត្ថបទ លោក ខេង ខេមរា រូបភាព លោក ម៉ែន បូរិទ្ធ