ស្ត្រី​ម្នាក់​ត្រូវ​កម្លាំង​កង​រាជ​អា​វុ​ហត្ថ ខេត្តស្វាយរៀង​ឃាត់ខ្លួន តាម​ដីការ​តុលាការ ពីបទ​ឆបោក​ប្រាក់​ជិត​១៥​ម៉ឺន​ដុល្លារ នៅ​ក្រុង​បាវិត​

0

ខេត្តស្វាយរៀង៖ ​ស្ត្រី​ម្នាក់​ត្រូវបាន​កំលាំង​អាវុធហត្ថ ខេត្តស្វាយរៀង ធ្វើការ​ចាប់​តាម​ដីកា បង្គាប់​លេខ​៧៦(​គ​) ចុះ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៥ របស់​សាលាដំបូង ខេត្តស្វាយរៀង​ដែល ចុះហត្ថលេខា​ដោយ​លោក សួន សំណាង ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត ។5726_2​ ​យោងតាម​មន្ត្រី​កងរាជអាវុធហត្ថ ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ដោយមាន​ការសម្របសម្រួល ពី​លោក ហ៊ឹង ប៊ុន​ជា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តស្វាយរៀង និង​លោក មាស ចាន់​ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​កំលាំង​ជំនាញ កងរាជអាវុធហត្ថ ខេត្តស្វាយរៀង​បាន សហការ​ជាមួយ​កំលាំង​កងរាជអាវុធហត្ថ​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ បានធ្វើការ​ស្រាវ​ជាវ ស្វែងរក​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ ចាន់ សុជា តាម​ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួន កាលពី​វរ​លា​ម៉ោង​១៣​និ​៣០​នាទី​រសៀល ថ្ងៃទី​១ ១​ខែមិថុនា ឆ្នាំ​២០១៥ នៅក្នុង​ផ្ទះមួយ​កន្លែង នៅក្នុង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​
​សូមបញ្ជាក់​ផងដែរ​ថា បើតាម​ជនរងគ្រោះ ដែល​ចាញ់បោក​ជន​ឆបោក​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹងថា មាន ចំនួន​៣​នាក់​ដែល​ចាញ់បោក ជន​ឆបោក​ចំនួន​២​នាក់​:​ជន​ឆបោក​ទី​១​នោះ​មានឈ្មោះ ចាន់ សុជា ភេទ​ស្រី អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ធ្លក សង្កាត់​ច្រក​ម្ទ​ស ក្រុង​បាវិត (​ជា​ជន​ឆបោក​) ឆបោក​ប្រាក់​ពី​ជនរងគ្រោះ​ទាំង​៣​នាក់​កាលពី​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៥ លុះដល់​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៥ ក៏រ​ត់ទៅ​រាជធានី​ភ្នំពេញ​បាត់​រហូតដល់​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៥ ទើប​ចាប់ខ្លួនបាន ទី​២​មានឈ្មោះ ជា សំអាត ភេទ​ស្រី អាយុ​៣១​ឆ្នាំ មាន​ទី​លំ​ជាមួយនិង​ឈ្មោះ ចាន់ សុជា ប​ច្ច​ប្បន្ន​ជាប់ពន្ធ​ធា​គា​រហើយ ។​
​ចំណែក​ជនរងគ្រោះ​ទាំង​៣​នាក់​នោះ ទី​១​មានឈ្មោះ សំ វ​ណ្ណះ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ផ្តៅ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង បាញ់​បោក​អស់ប្រាក់​ចំនួន​៥៤៦០០​ដុល្លា ទី​២​មានឈ្មោះ ចៅ គឹម​លីន ភេទ​ស្រី អាយុ​៥១​ឆ្នាំ ចាញ់បោក​អស់ប្រាក់​ចំនួន ៦៧០០០​ដុល្លា និង​ទី​៣​មានឈ្មោះ ចាន់ ធូ ភេទ​ស្រី អាយុ​៣១​ឆ្នាំ ចាញ់បោក​ប្រាក់​ចំនួន​២២០០០​ដុល្លា អ្នក​ទាំង​៣​រស់នៅ​ភូមិ សង្កាត់ ក្រុង ជាមួយ សំ វ​ណ្ណះ ។​5726
​ការចាញ់បោក​នោះ មូលហេតុ​ដោយសារ​ចងការ​ប្រាក់ បច្ចុប្បន្ន​ជន​ត្រូវ​ចោទ បាន​អាវុធហត្ថ​ខេត្តស្វាយរៀង បញ្ជូនទៅ​សាលាដំបូង ខេត្តស្វាយរៀង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១២​ខែមិថុនា ឆ្នាំ​២០១៥ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕