ខេត្តស្ទឹងត្រែង​រៀបចំ​យន្តការ​សំអាត​ទីក្រុង​

0

​ស្ទឹងត្រែង​៖​អាជ្ញាធរខេត្ត​ស្ទឹងត្រែង​រៀបចំ យន្តការ​ទីក្រុង​ស្តា​ត​ដើម្បី​ឆ្នាំ​២០១៦​ឲ្យ​ទទួលយក​ចំណាត់ថ្នាក់​រំដួល​២ ឬ​៣​ទង​ឲ្យ​បាន​ហើយ​មន្ទីរ​ស្ថាប​ន័​ពាក់​ព​ន្ធ័ ត្រូវ​ចូលរួម​និង​រៀបចំ​ប្រព​ន្ធ័​ច្បាប់ សំរាប់ធ្វើ​ការផាកពិន័យ​ទៅលើ​បុគ្គល​ណា ដែល​លួច​យក​សំរាម​ចោល​រាយប៉ាយ នៅ6.13_13.10តាម​ទីសាធារណៈ​។​​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​អនុវត្ត​ការងារ​ទីក្រុង​ស្អាត​នៅ​សាលាខេត្ត​ស្ទឹងត្រែង​ថ្ងៃទី​១២​ខែមិថុនា​២០១៥​នេះ​លោក​យង់ សុ​វ​ឌ្ឍ​នា​អភិបាលរង​ខេត្ត​មាន​ប្រសា​ស​ន៏​ថា​៖​បញ្ហា​សំរាម បោះចោល​រាយប៉ាយ ការលក់ដូរ​គ្នាន​សណ្តាប់ធ្នាប់ ការរៀបចំ​មូលដ្ឋាន​រស់នៅ​មិន​គោរព​ច្បាប់​ភូមិបាល មិន​ស្តាប់​អាជ្ជា​ធរ​ណែនាំ​នេះ ជាដើម​ចម​និង​ជា​បញ្ហា​ប្រឈម​ធ្វើ​ឲ្យ​គណៈកម្មការ វាយតំ​លៃ​ទីក្រុង​ស្តា​ត ធ្វើ​ឲ្យ​ខេត្ត​ធ្លាក់​ចំណាត់ថ្នាក់ ឬ​ទទួលបាន​ពិន្ទុ​ទាប​។​
​លោក​អភិបាលរង​មាន​ប្រសា​ស​ន៏​បន្ថែមថា​៖​ប្រការ​ខាងលើនេះ​ស្នើរ​ឲ្យ​មន្ទីរ​ស្ថាប​ន័​ពាក់​ព​ន្ធ័​ត្រូវ​ព​ង្រី​ការអប់រំ​នៅតាម​ផ្ទះ និង​រឹតបន្តឹង​ការងារ​សំអាត​បរិស្ថាន នេះ​មិនត្រូវ​ទុក​និយាយ​ដ៏​ដែលៗ​ទេ​គឺ​ត្រូវ​រៀបចំ​ចាត់វិធានការ​តាមច្បាប់​រដ្ឋបាល សូម​ឲ្យ​មន្ទីរ​បរិស្ថាន សាលាក្រុង មន្ទី​ទេសចរ​ណ៏ រៀបចំសេចក្តី​ព្រាង​នៃ​ការដាក់ពិន័យ​សំរាម​ពិសេស​ពិធី​សាស្ត្រ ចលនា​ហ្នឹង​គឺថា​សុំ​សាលាក្រុង​យើង មើល​ផ្ទះ​ណា​ដែលមាន​ធនធាន​ច្រើន ចលនា​គាត់​មុនគេ​គាត់​ធ្វើ​ស្អាត​មុនគេ​ទៅ​អញ្ចឹង​អ្នក​នៅជាប់ៗ​ហ្នឹង គាត់​ធ្វើតាម​ហើយ រៀបចំ​អប់រំ​ប្រជាពលរដ្ឋ សូម​ឲ្យ​ឈប់​វប្ប​ធ៌​ម​ដុត​សំរាម​ទៅ​ដុត​វា​ហ៊ុយ​វា​អាច​រាលដាល​ឆេះ ដល់​លំនៅដ្ឋាន​របស់​យើង​។​
​លោក​សួង ហ៊ី អភិបាលរងក្រុង​ស្ទឹងត្រែង​បានបញ្ជាក់​ថាៈ​បញ្ហា​នេះ សាលាក្រុង​បានចេញ​សេចក្តីណែនាំ​និង​ធ្វើការ​ប្រមាន​ដល់​អ្នក​ពង្រាយ​សំរាម​នេះ​បានជា​ច្រើនលើកច្រើនសារ​រួចមកហើយ​តាម​សេចក្តីជូនដំណឹង លេខ​០១០ -០១៥ ស្តីពី​ការរៀបចំ​ទុកដាក់​សំរាម​នេះ​។​DS.06.13_13.11
​លោក​អភិបាលរង​បញ្ចា​ក់ថា​៖​ប្រជាពលរដ្ឋ​ដែលមាន​ដើមកំណើត​នៅ​ខេត្តស្ទឹងត្រែង​គាត់​ចង់បាន​ទីក្រុង ភូមិដ្ឋាន​ស្អាត តែ​ពលរដ្ឋ​មួយចំនួន​តូច ដែល​មករក​ស៊ី​ស្នាក់នៅ ជា​បណ្តោះ​អ​សន្ន​នោះទេ ដែល​ពុំមាន​ស្មារតី​ចូលរួម​លើ​បញ្ហា​សំអាត​បរិស្ថាន​នេះ កន្លងមក​គឺថា​នៅ​ជុំវិញ​ផ្សា​នេះ ជា​បញ្ហា​ស្មុ​គ្រ​ស្មាញ​ដោយសា តែ​អ្នក​មក​លក់​រាល់ថ្ងៃ គឺ​សុទ្ធតែ​មកពី​ខេត្ត​ផ្សេងៗ​ទេ ហើយ​យើង​ណែនាំ​យើង​ជំរុញ តាម​អ្នកវិនិយោគ​ផ្សា​ដោយ​តែ​ភារៈ​នេះ​បានចែង​នៅក្នុង​សៀវភៅ​បន្ទុក​របស់់​ផ្សា ជា​ភារៈ​របស់​អ្នកវិនិយោគ​គាត់​ទទួលខុសត្រូវ ទាំងពី​ការធ្វើ​អនាម័យ​សន្តិសុខ​សណ្តាប់ធ្នាប់​ជុំវិញ​ផ្សា តែ​កន្លងមក​អាជ្ញាធរ​ក្រុង​យើង ក៏បាន​ប្រជុំ​ហ្នឹង​ជំរុញ​អ្នកវិនិយោគ​ហ្នឹង ឲ្យ​គាត់​ជួយ​ណែនាំ​ប្រជាពលរដ្ឋ ហ្នឹង​គាត់​ចេះ​ទុកដាក់​វេច​ខ្ជាប់ ដែល​សំរាប់​គាត់​លក់ដូរ​ហើយ​ហ្នឹង តាម​អ្នក​ផាស៊ី​ផ្សា​ហ្នឹង​គាត់​កំណត់​ឲ្យ​។​
​សូមបញ្ជាក់ថាៈ​បញ្ហា​ទីក្រុង​ស្អាត​នេះ​អាជ្ញាធរ​ក្រុង​បាន​អនុវត្ត ជាច្រើន​ឆ្នាំ​មកហើយ ក៏បាន​ផ្សព្វផ្សាយ​ឲ្យ​ប្រពល​រដ្ឋ​ចូលរួម​តាម​សេចក្តី​ជូន​ដំ​ណឺង​ជាច្រើនលើក​រួចមកហើយ​ដែរ តែ​នៅមាន​ប្រជាពលរដ្ឋ​មួយចំនួន​ពុំទាន់​បានភ្ញាក់រលឹក​ចូលរួម​ហើយ​លើក​នេះ​ចាំ​មើលថា​តើ​គណៈកម្មការ​រៀបចំ​ទីក្រុង​ស្អាត​នេះ​ប្រតិបត្តិការ​ការងារ​នេះ​មាន​ប្រសិទ្ធភាព​យ៉ាងណា​៕