​រេ​ង​រ៉ូ​វ័រ​បើក​លឿន​រេ​ចង្កូត​ជ្រុល​បុក​រះ បណ្តាលឱ្យ​នារី​មាន​ផ្ទៃពោះ​ម្នាក់​ស្លាប់ និង​បុរស​ម្នាក់​របួស​ធ្ងន់ធ្ងរ​

0

​នារី​មាន​ផ្ទៃពោះ​ម្នាក់​បាន​ស្លាប់ នៅនឹងកន្លែង​កើតហេតុ និង​បុរស​ម្នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ ត្រូវបាន​រថយន្ត​សាមុយ ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ដោយសារតែ​រថយន្ត​រ៉េ​ង​រ៉ូ​វ័រ បើក​ក្នុង​ល្បឿន​លឿន រេ​ចង្កូត​ជ្រុល​បុ​រះ​ពេញទំហឹង កាលពី​វេលា​ម៉ោង​២​នឹង​៣០​នាទី រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ផ្លូវ​រទេះភ្លើង តាម​បណ្តោយ​ផ្លូវ​លេខ​៧០ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។​
​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​នារី​រងគ្រោះ​ខាងលើ បាន​ឈរ​នៅមុខ​កន្លែងផ្ទះ​លក់ដូរ​មួយកន្លែង ជិត​កន្លែងកើតហេតុ ចំណែកឯ​បុរស​ខាងលើ ជិះ​ម៉ូតូ​ស្មាស​វី ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1Z-1597 បាន​ឈប់​ចូល​កន្លែង​លក់​ឥ​វ៉ាន់ ដើម្បី​ចាក់​សាំង ភ្លាម​នោះគេ​បានឃើញ​រថយន្ត​រ៉េ​ង​រ៉ូ​វ័រ ពណ៍​ខ្មៅ មិន​ចាំ​ស្លាក​លេខ បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​៧០ ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន រួច​បាន​រេ​ចង្កូត​បុក​រះ បណ្តាលឱ្យ​នារី​រងគ្រោះ បោក​ផ្ទប់​នឹង​រ៉ឺម៉ក​កង់​បី ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធម៌ នៅនឹងកន្លែង​កើតហេតុ ចំណែក​បុរស​ម្នាក់ទៀត របួស​ធ្ងន់ធ្ងរ ត្រូវបាន​រថយន្ត​សាមុយ ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ។ បន្ទាប់ពី​បង្កហេតុ រថយន្ត​ខាងលើ​មិនបាន​ឈប់​នោះទេ គឺ​បាន​បន្ថែម​ល្បឿន បើក​គេចខ្លួន​បាត់ស្រមោល​តែម្តង ។4
​ ​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់​កន្លែងកើតហេតុ និង​បាន​ទំនាក់ទំនង ទៅ​សាច់ញាតិ ក្រុមគ្រួសារ​សព ឱ្យមក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ចំណែក​ជនរងគ្រោះ នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ នៅឡើយ​នោះទេ ៕3 2 1