អាជ្ញាធរ​ខ្មែរ​និង​ថៃ​សហការ​បើក​ច្រក​លក់​សំបុត្រ​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណីជាតិ​នៅ​តំបន់​ព្រំដែន​កម្ពុជា​ថៃ​

0

​ក្រុង​ប៉ោយប៉ែត​៖ ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​នៅ​ព្រំដែន​កម្ពុជា​ថៃ​បាន​សម្តែង​ការខកចិត្ត​និង​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ដែល​បាន​ឃុបឃិត​ជាមួយ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១​ថា​៖​បាន​បើក​ច្រករបៀង​មួយកន្លែង​នៅ​ចំណុច​ភូមិ​គីឡូម៉ែត្រ​៤​ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ច្រករបៀង​នោះ​ប្រឈម​ជាមួយនិង​ភូមិ​គោក​ស្បែង​ស្រុក​អារញ្ញ​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ ។​ ​ច្រករបៀង​ដែល​នគរបាល​ការពារ​ព្រំដែន​គោក​បាន​បើក​នៅ​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណីជាតិ​នោះ​គឺ​គ្រប់គ្រង​ដោយ​លោក ឆែម ចំប៉ា មាន​លោក​ហាំ​វណ្ណ​ជា​មេបញ្ជាការ ។​ពួកគេ​បាន​បង្កើត​យន្តការ​គ្រប់គ្រង​លក់​សំបុត្រ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ម្នាក់​៣០០០​រៀល​និង​តម្រូវ​ឲ្យ​ផ្ញើ​ម៉ូតូ​១​គ្រឿង​តម្លៃ​២០០០​រៀល​ទៀត​ក្នុង​១​ថ្ងៃ​មាន​មនុស្ស​ចូលទៅ​ទស្សនា​ស្រី​ថៃ​រាំ​ធុង​

ប៉ាស់​មិនតិចជាង​១០០០​នាក់​នោះទេ ។​ ​ចំណែក​ខាង​ភាគី​ថៃ​គេ​តម្រូវ​ឲ្យ​បង់ប្រាក់​សម្រាប់​មនុស្សម្នា​ក់​ចំនួន​៤០​បាត​ប្រាក់​ថៃ​ហើយ​គេ​មាន​រៀបចំ​លក់​ម្ហូបអាហារ​ក្នុងតម្លៃ​ថ្លៃ​កប់​ពពក​ផងដែរ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ចូលទៅ​មើល​ស្រី​រាំ​ធុង​ប៉ាស់​នៅក្នុង​ទឹកដី​ថៃ​នោះ ។​ដូច្នេះ​បើ​យើង​គិត​ជា​ទឹកប្រាក់​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​ប៉ោយប៉ែត​ចំណាយលុយ​ជាង​១០​លាន​រៀល​ក្នុង​១​ថ្ងៃ

ដើម្បី​បាន​ទស្សនាការ​រាំង​ធុង​ប៉ាស់​នៅក្នុង​វត្ត​គោក​ស្បែង​ក្នុង​ទឹកដី​ថៃ​នោះ ។ សរុប​ជារួម​ការបើក​ច្រករបៀង​របស់លោក ឆែម ចំប៉ា នាយប៉ុស្តិ៍​នគរបាល​ខាងលើ​ចំនួន​៥​ថ្ងៃ​អាច​រកចំណូលបាន​ពី​ការលក់​សំបុត្រ​និង​ដាក់​ផ្ញើ​ម៉ូតូ​នា​ឳ​កាសចូល​ឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​មិច​ជាង​២៥​លាន​រៀន ស្មើ​និង​៦២៥០​ដូ​ល្លារ​សហរដ្ឋអាមេរិក​នោះទេ នេះ​បើ​យោងតាម​ការ​គណនា​ចំនួន​

ប្រជាពលរដ្ឋ​ដែល​បាន​ចូលទៅ​ទស្សនា ។​ ​ពាក់​ព​ន្ធ័​និង​បើក​ច្រករបៀង​ខាងលើ​មាន​សមត្ថកិច្ច​មួយចំនួន​ផងដែរ​នៅ​ក្រុង​ប៉ោយប៉ែត​បានលើកឡើង​ថា​៖​លោក ហាំ វណ្ណ មិនគួរ​បណ្តោយ​ឲ្យ​លោក​ឆែម​ចំប៉ា បើក​ច្រករបៀង​លក់​សំបុត្រ​យកលុយ​ពី​ពលរដ្ឋ​ខ្លួនឯង​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​នោះឡើយ ពួកគេ​បាន​បន្តទៀតថា​៖​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​សមត្ថកិច្ច​មាន​កាត្ត​ប្ប​កិច្ចការពារ​

សន្តិសុខ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​តែ​មិនមាន​ទូ​នាទី​លក់​សំបុត្រ​យកលុយ​ដាក់​ហោប៉ៅ​ខ្លួនឯង​ដូច​លោក​ឆែម​ចំប៉ា នោះឡើយ ។​ ​ពាក់​ព​ន្ធ័​និង​ការចោទប្រកាន់​នេះដែរ​អង្គភាព​សារព័ត៌មាន​យើង​បាន​ទូរ​សព្ទ័​សុំ​ការបំភ្លឺ​ពី​លោក​ឆែម ចំប៉ា នៅ​ថ្ងៃទី​១៨​មេសា​ឆ្នាំ​២០១៤​ប៉ុន្តែ​មិនអាច​ទាក់ទង​បាន ។​ចំណែក​លោក​ង៉ោ​ម៉េង​ជ្រូ​ន អភិបាលក្រុង​ប៉ោយប៉ែត​ក៏​មិនអាច​ទំនាក់ទំនង​បានដែរ ។​ដោយ​ជូ​ប​ប្រហារ រូបភាព​ស្រី​ថៃ​រាំ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ដាក់លក់​សំបុត្រ​ ​