រ៉េ​ង​រ៉ូ​វ័រ​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ បើក​លឿន​បួង​ចង្កូត​បត់​មិនទាន់ បុក​ទ្វារ​ក្រុមហ៊ុន CM60 Lottery សំណាងល្អ សន្តិសុខ​ដែល​យាម​នៅមុខ​ក្រុមហ៊ុន លោត​គេច​ទាន់ តែ​របួសស្រាល​

0


​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បង្កឡើង​ដោយសារតែ​រថយន្ត​រ៉េ​ង​រ៉ូ​វ័រ ពាក់​ស្លាក​លេខ ខេ​មរ​ភូមិ​មិ​ន្ទ បើក​ក្នុង​ល្បឿន​លឿន បំណង​បត់​ឆ្វេង​ដៃ បួង​ចង្កូត​មិនទាន់ ជ្រុល​បុក​ទ្វារ​ក្រុមហ៊ុន CM60 Lottery ពេញទំហឹង បណ្តាលឱ្យ​រង​ការខូចខាត សំណាងល្អ​ដែល​សន្តិសុខ យាម​នៅមុខ​ក្រុមហ៊ុន​លោត​គេច​ទាន់​គ្រាន់តែ​របួសស្រាល ។ ហេតុការណ៍​នេះ​បានកើត​ទ្បើង កាលពី​វេលា​ម៉ោង​២​នឹង​១០​នាទី រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ក្រុមហ៊ុន CM60 Lottery តាម​បណ្តោយ​ផ្លូវ​សីហនុ កែង​នឹង​ផ្លូវ​លេខ​៦៣​ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន ។​4
​ ​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន​ម្នាក់ បើករថយន្ត​រ៉េ​ង​រ៉ូ​វ័រ ពណ៍​ស​ពាក់​ស្លាក​លេខ ខេ​មរ​ភូមិ​មិ​ន្ទ 2-0035 រួម​ដំណើរ​ដោយ​នារី​៣​នាក់​ក្នុង​រថយន្ត បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន ខ​ណះ​មកដល់​ចំណុចកើតហេតុ​បំណង​បត់​ឆ្វេង ប៉ុន្តែ​បួង​ចង្កូត​មិនទាន់ បាន​បុក​ទ្វារ​ក្រុមហ៊ុន CM60 Lottery ពេញទំហឹង​លាន់​ដូច​រន្ទះ បណ្តាលឱ្យ​រង​ការខូចខាត តែ​សំណាង​សន្តិសុខ​ដែល​យាម​នៅមុខ​ក្រុមហ៊ុន លោត​គេច​ទាន់​គ្រាន់តែ​របួសស្រាល ចំណែក​រថយន្ត​បង្ក បាន​បែក​កង់​ខាងស្តាំ និង​រង​ការខូចខាត ផ្នែក​ខាងមុខ​យ៉ាងដំណំ ។​
​ ​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់​កន្លែងកើតហេតុ និង​សហការ​ជាមួយ​ជំនាញ ធ្វើការ​វាស់វែង ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ នាពេល​ក្រោយ ៕2 1