ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​ផ្លាក​ប៉ាន់​ណូ បណ្តាល​ឲ្យ​ស្លាប់​២​នាក់ និង​រងរបួស​ម្នាក់ នៅ​ផ្លូវ​២០០៤

0


​យ៉ាងហោចណាស់​ក៏មាន​បុរស​២​នាក់ បាន​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ធ្ងរ​ដោយសារតែ​ពួកគេ ជិះ​ម៉ូតូ​សេ​១២៥​មួយគ្រឿង ក្នុង​ល្បឿន​លឿន ជ្រុល​បុក​ផ្លាក​ប៉ាន់​ណូ​ពេញទំហឹង កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទាបភ្លឺ ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងលិច​ជញ្ជីង​ថ្លឹង​ឡាន តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​
​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​៣​នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​សង់​១២៥​មួយគ្រឿង បិទ​ស្កុ​ត​ពណ៌​ខៀវ ពាក់​ស្លាក​លេខ កណ្ដាល 1E-7239 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ លេខ​២០០៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រ៉េ​ចង្កូត ទៅបុក​និង​ផ្លាក​ប៉ាន់​ណូ​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​២​នាក់ នៅ​កន្លែងកើតហេតុ និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ធ្ងរ ត្រូវបាន​រថយន្ត​សង្គ្រោះ ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ភ្លាមៗ ។​3
​ ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុចកើតហេតុ និង​ទំនាក់ទំនង​ហៅ​ក្រុមគ្រួសារ មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត ចំណែក​ម៉ូតូ​សមត្ថកិច្ច​មូលដ្ឋាន បាន​សហកា​ជាមួយ​ជំនាញ​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក រាជធានី​ភ្នំពេញ រងចាំ​ដោះស្រាយ នៅពេល​ក្រោយ ៕​4 2 1