​ភ្លៀង​ធ្លាក់​១​មេ​យ៉ាងខ្លាំង​លិច​ផ្លូវ​សាធ​រណះ​និង​ផ្សារ​ស្ទើរ​គ្រប់កន្លែង​ដី​និង​ថ្ម​ជើងភ្នំ​ហូរ​ធ្លា​ក់មក​ថ្នាល់​ជាតិ​លេខ​៥​ពេញ​ថ្នល់ជាតិ​

0

​ខេត្តបន្ទាយមានជ័យ​
​នៅ​រសៀល​ថ្ងៃទី​១៤​មិថុនា​២០១៥​គ្រប់​ស្រុក​ក្រុង​ក្នុង​ខេត្តបន្ទាយមានជ័យ​មាន​ភ្លៀង​១​មេ​យ៉ាង​ធំ​មាន​រយៈពេល​២​ម៉ោង​ចាប់​តាំង​ម៉ោង​១​រហូតដល់​ម៉ោង​៣​រសៀល​បណ្តាល​ឲ្យ​នៅតាម​ផ្លូវ​សា​ធា​រណះ​និង​ផ្សារ​លិច​សឹង​គ្រប់កន្លែង​។​
​សម្រាប់​សង្កាត់​អូរ​អំបិល​និង​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​មានមតិ​ប្រជាពលរដ្ឋ​ភាគច្រើន​បានធ្វើការ​រិះគន់​ចំៗ​និង​ប្រយោល​ដល់​មន្ត្រី​អាជ្ញាធរ​មន្ត្រី​ជំនាញ​និង​អ្នក​អភិវឌ្ឍន៍​ធ្វើ​ផ្លូវ​ដាក់លូ​ជីក​ប្រឡាយ​មិនបាន​យកចិត្តទុកដាក់​ដោះស្រាយ​ទឹក​ស្ទះ​នៅតែ​មិនបាន​។​អ្នករត់​តាក​សី​ុ​បានធ្វើការ​រិះគន់​ករណី​ទឹក​លិច​នៅ​ចំណតរថយន្ត​ក្រុង​រថ​យន្ត​ភ្ញៀវ​
​ទេសចរ និង​រថយន្ត​តូច​។​ពួកគេ​បាន​និយាយថា​អ្នកវិនិយោគ​នេះ​អត់​ធ្វើ​អ្វី​ដូចដែល​ចែង​ក្នុង​សៀវភៅ​ក្នុងបន្ទុក​ឡើយ​។​អត់​បាន​អភិវឌ្ឍន៍​អត់​រៀបចំ​ឲ្យ​សមជា​បេនឡាន​ក្រុង​ជា​បេនឡាន​imageដឹក​ភ្ញៀវ ទេសចរ​អន្តរជាតិ​នៅតែមាន​ទឹក​លិច​ក្នុង​បេនឡាន​តែ​ដដែល​។​ប្រជាពលរដ្ឋ​សុំ​ឲ្យ​មន្ត្រី​អាជ្ញាធរ​សង្កាត់ ក្រុង​ដាក់លូ​១​កន្លែង​នៅ​ជិត​សាលាខេត្ត​ឡើងទៅ​តុលាការ​ដើម្បី​បញ្ជា​ស​ការហូ​ច្រោះ​ដី​និង​ថ្ម​ហូរ​ធ្លាក់​ពីលើ​ភ្នំ​ធ្លាក់​មក​ថ្នាល់​ជាតិ​លេខ​៥​។​ដោយឡែក នៅ​ក្រង​សិរីសោភ័ណ​នេះ​ភាគច្រើន​មានការ​កសាង​ផ្លូវ​កៅស៊ូ ផ្លូវ​បេតុង និង​ដាក់លូ​ថ្មីៗ ដើម្បី​ដោះស្រាយ​ការធ្វើដំណើរ ដឹកជញ្ជូន និង​សោភ័ណភាព​ក្រុង​ផង​។ ទោះយ៉ាងណា​ប្រជាពលរដ្ឋ​នៅតែ​ធ្វើការ​រិះគន់ថា​ពេល​មាន​ភ្លៀង​ខ្លាំង​មក​ម្តងៗ​ទឹក​ហូរ​លើផ្លូវ​ហើយ​នាំ​សម្រាម​កំទេច​ដីខ្សាច់ មក​ស្ទើរ​ពេញ​ថ្នល់ជាតិ​បណ្តាល​ឲ្យ​គ្មាន​សោភ័ណភាព​បន្តិច​ទាល់តែសោះ​។ ចំពោះ​ផ្លូវ​នៅ​ក្រាល​ដី​និង​គ្រួស អ្នកស្រុក​សុំ​អាជ្ញាធរ​និង​ជំនាញ​ឆាប់​បាន​ធ្វើជា​ផ្លូវ​ក្រាល​កៅស៊ូ ក្រាល​បេតុង​ដើម្បី​កុំអោយ​រាស្ត្រ​ដើរ​លុយ​ភក់​លុយ​image (2)ទឹក​បន្តទៀត​។​ពិសេស​ពលរដ្ឋ​រស់នៅ​ខាងត្បូង​ឆៀង​ខាងកើត​សាលាខេត្ត​ទល់មុខ​ផ្លូវ​ចូល​តុលាការខេត្ត​បានធ្វើ​ការសុំ​ណូ​ម​ពរ​ដល់​អាជ្ញា​ខេត្ត​ជួយ​រក​ដំណោះស្រាយ​ឲ្យ​ពួកគេ​ដែលជា​រស់នៅ​ម្តុំ​នោះ​ផង​ពួកគាត់​រងកម្ម​ជាច្រើន​ឆ្នាំ​ហើយ​នៅពេល​ភ្លៀង​ខ្លាំង​ទឹកបាន​ហូរ​នាំ​កម្ទេច​ដី ថ្ម​មកចាក់​លើផ្លូវ​ជាតិ​មុខផ្ទះ​របស់​ពួត​គាត់​ហើយ​ពួកគាត់​បាន​ប្រើ​កូនចៅ​បោសសំអាត​ផ្លូវជាតិ​នេះ​មិនចេះ​អស់​។​ចំពោះ​អ្នកស្រែ​អ្នកចម្ការ នៅ​ស្រុក​៧​ទៀត​បាន​អរគុណ​ណាស់​នឹង​ភ្លៀង​ធ្លាក់​បាន​ច្រើន​គ្រាន់បើ​លើក​នេះដែ​លអាច​ល្អ​ដល់​ដំណាំ​ស្រូវ​និង​ដំណាំ​ចម្ការ​។​មន្ត្រី​កសិកម្ម​បានអោយដឹងថា​រដូវវស្សា​ឆ្នាំនេះ​មេឃ​ក្តៅ​ខ្លាំង ភ្លៀង​តិច ការ​បង្កបង្កើនផល យឺត​ជាង​ឆ្នាំមុន​៕image (1)