បន្ទាយមានជ័យះដើម្បីរំលឹកអំពីវរភាពដ៍អង់អាចក្លាហាននិងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិនិងប្រជាជនទូទាំងប្រទេស នាព្រឹកថ្ងៃទី15មិថុនា2015នៅមន្ទីរសង្គមកិច្ចខេត្តបន្ទាយមានជ័យក្រោមអធិបតីភាព លោក គោ ស៊ុមសារឿត អភិបាលខេត្តបានប្រារព្ធខួបលើកទី8ទិវាអតីតយុទ្ធជនកម្ពុជា21មិថុនា2015។
លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ចខេត្តបន្ទាយមានជ័យបានលើកទ្បើងថាអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញតំណាងសមាគមន៍អតីតយុទ្ធជនទូទាំងប្រទេសដែលប្រព្រឹត្តិទៅកាលពី21មិថុនា2010និងអនុវត្តអនុសាសន៍ សម្តេចតេជោ ហុន សែន ជាប្រធានសមាគមន៍អតីតយុវជនកម្ពុជា គណកម្មាការសមាគមខេត្តស្រុកបានសម្រេចបានជាច្រើនដោយក្នុងនោះគិតត្រឹមខែមិថុនា2015 សមាជិកសមាគមអតីតយុវជនដែលកំពុងគ្រប់គ្រងមានចំនួន5.416នាក់និងអ្នកនៅក្នុងបន្ទុកសរុប7183នាក់ ថវិកាចំណាយប្រចាំខែជាង1855លាន់រៀល។
លោក គោ ស៊ុមសារឿត អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថាការប្រារព្ធខួបលើកទី8ទិវាអតីតយុទ្ធជនកម្ពុជាគឺជាព្រឹត្តិការណ៍ដ៍មានសារះសំខាន់មួយសំដៅធ្វើអោយប្រជាជនកម្ពុជាគ្រប់រូបចង់ចាំនៅពលីកម្មដ៍ធំធេងចំពោះយុទ្ធជន យុទ្ធនារី ប្រជាជន ដែលបានធ្វើពលីកម្ម បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនគ្រប់ដំណាក់កាល។ឆ្លើយតបនិងយុទ្ធជនរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់នៅការឧបត្ថម្ភគាំទ្រជាច្រផនរួមមាន ការកសាងភូមិអភិវឌ្ឍន៍យោធិនពការ តាមខេត្តជាច្រើនដោយកសាងផ្ទះជូន។ដើម្បីជាចំណងដៃក្នុងឧកាសទិវាខួបលើកទី8នេះលោកក៍បានផ្តល់ថវិកាដល់យុទ្ធជនដែលបានចូលរួមម្នាក់2មឺុនរៀ៕



































