ខេត្ត ក្រចេះ៖ ពលរដ្ឋ៨គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ទ្រាក់រលំផ្ទះនៅក្នុងភូមិដូនមាស ឃុំស្រែចារ ស្រុកស្នួល បានទទួលអំណោយសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយះសាខាកាកបាទក្រហមកម្ពុជាខេត្តកាលពីព្រឹកថ្ងៃទី១៣ ខែមិថុនាកន្លងទៅនេះ ។
ខ្យល់កន្ទ្រាក់មួយបានបោកបកប៉ះផ្ទះប្រជាពលរដ្ឋនៅស្រុកស្នួលរលំ បណ្តាលឲមានមនុស្សម្នាក់ស្លាប់ និង៨នាក់ផ្សេងទៀតរងរបួសកាលពីចុងសប្តាហ៍កន្លងទៅនេះ ហើយត្រូវបាន ឯកឧត្តម ធុន គ្រី ប្រធានកាកបាទក្រហមកម្ពុជាសាខាខេត្តក្រចេះ តំណាងដ៍ខ្ពង់ខ្ពស់សម្តេចកិតិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន បាននាំនូវយកអំណោយបន្ថែមជាលើកទី២ទៅចែកជូនដល់គ្រួសារដែលជួបប្រទះនូវបញ្ហាខ្យល់កន្ទ្រាក់ខាងលើនេះ បន្ទាប់ពីសាខាកាកបាទក្រហមខេត្ត ទើបចែកជូនពលរដ្ឋរងគ្រោះរួចក្រោយពីកើតហេតុភ្លាមៗនោះ ។
អំណោយដែលបានផ្តល់ជូនបន្ថែម សម្រាប់គ្រួសារដែលស្ត្រីម្នាក់ស្លាប់គឺទទួលបាន អង្ករ១០០គីឡូក្រាម ទឹកក្រូច៥កេស ត្រីខ ៥យួរ ទឹកសុទ្ធ ៥យួរ និងថវិការចំនួន២ លានរៀល ដើម្បីចូលរួមលំលេកទុកសម្រាប់ធ្វើបុណ្យ ដោយឡែកគ្រួសាររងគ្រោះធ្ងន់ស្រាលគឺក្នុងមួយគ្រួសារទទួលបានអង្ករចំនួន៣០គីឡូក្រាម ស្ករស២គីឡូក្រាម មី១កេស ទឹកដោះគោ២យូរ និងថវិការចំនួន២០ម៉ឺនរៀល ។
ឯកឧត្តម ធុន គ្រី ប្រធានកាកបាទក្រហមកម្ពុជាសាខាខេត្តក្រចេះ តំណាងដ៍ខ្ពង់ខ្ពស់សម្តេចកិតិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ក៍បានពាំនាំមកនូវបណ្តាំសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់ សម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយនិងបញ្ហាគ្រោះមហន្តរាយនេះ ។
ឯកឧត្តម បន្តថា កាកបាទក្រហមកម្ពុជាសាខាខេត្តក្រចេះ បទតាមបញ្ជារដ៏ម៉ឹងម្មាត់របស់សម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវយកចិត្តទុកដាក់គិតគូពីសុខទុក និងការលំបាករបស់ប្រជាពលរដ្ឋ ដែលជួបនូវគ្រោះមហន្តរាយដូចជា ៖ ខ្យល់ព្យុះ គ្រោះទឹកជំនន់ គ្រោះថ្នាក់ចរាចរណ៍ និងគ្រោះអគ្គីភ័យ ជាពិសេសជនចាស់ជរាគ្មានទីពឹង កុមាកំព្រារ ស្ត្រីមេម៉ាយ អ្នកផ្ទុកមេរោគអេដ៏ និង អ្នកកើតជម្ងឺអេដ៏ ដោយមិនមានការរើសអើងពូជសាសន៍ ឬ និន្នាការនយោបាយអ្វីឡើយ គឺមិនទុកឲប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់ជម្រក និង ស្លាប់ដោយការអត់បាយនោះឡើយ ត្រូវប្រញាប់ចុះធ្វើអន្តរាគមន៍ និង ដោះ
ស្រាយជូនដល់ពួកគាត់ឲ្យបានទាន់ពេលវេលា ដើម្បីរួមចំណែកការងារសង្គមជាតិ ក្នុងនៃមនុស្សធ៌ម និងជាការរួមចំណែកការកាត់បន្ថយភាពក្រីក្រររបស់ប្រជាពលរដ្ឋ ជាបណ្តើរៗ ទោះបីជាអំណោយដែលផ្តល់ទៅមិនអាចផ្គត់ផ្គង់បានរយៈ´ពេលយូរ តែអាចជួយផ្គត់ផ្គង់នូវភាពខ្វះខាតរបស់បងប្អូនបានមួយរយៈផងដែរ ។



































