​រថយន្ដ​ដឹក​ដី​បុក​ម៉ុ​តូ​ហើយ​ថយ​កិន​បណ្តាល​ឲ្យ ស្លាប់​ភា​មៗ​នៅ​កន្លែង​(update)

0

​ខេត្ដ​សៀមរាប ៖​រថយន្ត​ដឹក​ដី​បើកបរ​មកពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន បត​ចូល​កា​ហ្គាស់​ឡាន​យីហោ ជាង យីន មិនបាន​មើល​ឆ្វេង​ស្តាំ ក៏​បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​រួច​ថយក្រោយ​កិន​ចំ​កង់​ក្រោយ​ខាងឆ្វេង​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ចំណែក​អ្នកបើករថយន្ត​គេចខ្លួនបាត់ ដោយ​សុវត្ថិភាព​។
ហេតុ​ការ​ណេ៍​គ្រោះថ្នាក់​ចរាចរ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៤​និង​៣០​នាទី ថ្ងៃទី​១៤​ខែមិថុនា​ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច មុខកា​ហ្គាស់​ឡាន​យីហោ ជាង​យីន ក្នុងភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។
សាក្សី​អ្នកលក់ដូរ​នៅ​ជិត​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ត​ដឹក​ដី​នេះ​បាន​បើក​ក្នុង​ល្បឿន​លឿន​មកពី​កើតមក​លិច​បត ដើម្បី​ចូល​កា​ហ្គាស់​ឡាន តែ​មិនបាន​មើលមុខ​ក្រោយ ក៏​បុក​ជាមួយ​ម៉ូតូ​ដែល​ជិះ​មកពី​លិច​មក​កើត ម្នាក់ឯង​ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​រួច​រថយន្ត​នោះ​ថយក្រោយ​កិន​ចំ​កង់​ក្រោយ​បែកក្បាល​ចេញ​ខួរ​ស្លាប់​ភ្លាមៗ​តែម្តង​។​
លោក​អនុសេនីយឯក លៃ លឿន នាយរង​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ប្រាប់ នៅ​កន្លែងកើតហេតុ​ឲ្យ​ដឹងថា ក្រោយ​កើតហេតុ​មាន​ពលរដ្ឋ​បាន​រាយ​ការ​មក​ថា មាន​គ្រោះថ្នាក់​ចរាចរ​ដល់​ស្លាប់​នៅក្រោយ​ភោជនីយដ្ឋាន​ភ្នំ​ស្រី​ផ្លូវ​ឡើងទៅ​ក្រវ៉ាត់​ក្រុង​។​លោក​បន្តថា ពេលនោះ​លោក​និង​កូនចៅ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ​ផងដែរ រួច​ឲ្យ​កម្លាំង​ជំនាញ​ធ្វើការ​វាស់វែង​ភ្លាមៗ តែ​ជនបង្ក​បាន​រត់​គេចខ្លួនបាត់​ពេល​សមត្ថកិច្ច​មកដល់​។​លោក​បន្ថែមថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ អៀង ភារ​ម្យ ភេទ​ប្រុស​អាយុ​៣១​ឆ្នាំមាន​មុខរបរ​លក់​វត្ថុ​អនុស្សាវរីយ៍​មាន​ទីលំនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​IMG_20150614_172715សៀមរាប បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ាកវីវ៉ា​ព័ណ៌​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរាប ១C.០៤១១ បើកបរ​មកពី​លិច​មក​កើត រីឯ​ម៉ូតូ​ជនរងគ្រោះ​ខូចខាត​ទាំងស្រុង​។​លោក​បន្ថែមទៀតថា ចំណែក​អ្នកបើកបរ​រថយន្ត​ម៉ាក​ហ្វី ណូ ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ចាម ៣A.០៣២៧ បើកបរ​មកពី​កើតមក​លិច ហើយ​បត​ចូល​កា​ហ្គាស់​ឡាន បាន​គេចខ្លួនបាត់​ហើយ​។ បច្ចុប្បន្ន​សមត្ថកិច្ច​ចរាចរ​បានប្រគល់​សាកសព​ជនរងគ្រោះ​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​បង្ក​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្តសៀមរាប​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​ដោយ កុសល​IMG_20150614_173504 IMG_20150614_172612