​ប្រជាពលរដ្ឋ​ប្រហែល​៥០​គ្រួសារ​នៅ​ភូមិ​៣​យំ​លែងចេញ​ដោយសារតែ​ភ្លៀង​មួយ​មេ​លិច​ផ្ទះ​និង​ឥ​វ៉ាន់​របស់​ពួកគាត់​ព្រោះ​មាន​អ្នក​នៅក្រោម​បិតផ្លូវ​ទឹក​មិន​ឲ្យ​ហូរ​

0

​ខេត្តបន្ទាយមានជ័យ​
​ប្រជាពលរដ្ឋ​ប្រហែល​៥០​គ្រួសារ​នៅ​ខាងត្បូង​បេនឡាន​ថ្មី​ស្ថិតនៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​នាំគ្នា​យំ​លែងចេញ​ដោយសារតែ​នៅ​ម៉ោង​ប្រហែល​៣​នៅ​ថ្ងៃទី​១៤​ខែមិថុនា​ឆ្នាំ​២០១៥​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ​ប្រ​ហេ​ល​២​ម៉ោង​បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​៥០​គ្រួសារ​នោះ​ខ្លះ​លិច​និង​ខ្លះទៀត​រៀប​និង​លិច​គួ​ឲ្យ​អនិចារ​ប្រជាពលរដ្ឋ​ចេញទៅរ​កសី​ុ​វិល​មក​ផ្ទះ​វិញ​មិនទាន់​ឥ​វ៉ាន់​នៅក្នុង​ផ្ទះ​លិច​ខ្ទេចខ្ទី​អស់​ជាពិសេស​អង្ក​ត្រូវ​ខូចខាត​ទាំងអស់​ដោយសារ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ខាងក្រោម​បាន​នាំ​ដឹក​ដី​យកមក​ចាក់​ផ្លូវទឹក​ហូរ​ដូច​ភ្នំ​ទើប​ទឹកផ្លៀង​មិនអាច​ហូរ​ចេញ​ទៅណា​បាន​។​លោកស្រី​មុំ​វី​ជា​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ផ្ទះimageទឹក​លិច​នោះដែរ​បាន​និយាយថា​កន្លងមក​ម្តុំ​ផ្ទះ​របស់​ពួ​គាត់​ពុំមាន​បញ្ហា​និង​ទឹក លិ​ក​នោះទេ​ព្រោះ​មាន​ផ្លូវទឹក​សំរាប់​ហូរ​ទៅ​ស្ទឹង​តែ​ឆ្នាំនេះ​ស្រាប់​តែមាន​ប្រជាពលរដ្ឋ​នៅ​ខាង​ម្តុំ​ផ្លូវទឹក​ហូរ​ស្រាប់តែ​នាំ​ចាក់ដី​នៅមុខ​ផ្លូវទឹក​ហូរ​ឲ្យ​ឡើងគរ​ដូច​ភ្នំ​ទើប​ទឹកភ្លៀង​មិនអាច​ហូរ​ចេញ​ទៅណា​បាន​។​លោកស្រី​មុំ​វី​បាន​និយាយ​បន្តថា​ពេលដែល​ប្រជាពលរដ្ឋ​នាំគ្នា​ចាក់ដី​បិតផ្លូវ​ទឹក​នោះ​អាជ្ញា​ភូមិ ឃុំ ពិសេស​អា​ជ្ញ​ធរ​ស្រុក​ស្ងាត់​ឲ្យ​ឈឹង​មិន​ហ៊ាន​ចុះមក​ធ្វើការ​បង្ក្រាប​រឺ​ធ្វើការ​ហាមឃាត់​ឡើយ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះ​ចាក់​បិត​ផ្លូវទឹក​ហូរ​តាម​ទំនើងចិត្ត​ពេល​ខែវស្សា​មកដល់​មាន​ភ្លៀង​ធ្លាក់​ច្រើន​បន្តិច​ផ្ទះ​image (2)នៅ​ម្តុំ​នោះ​លិច​ខ្ទេចខ្ទី​គ្មាន​សល់​។​លោកស្រី​មុំ​វី​បាន​និយាយ​បន្តទៀតថា​ប្រជាពលរដ្ឋ​លិច​ទឹក​ល្ហេ​ម​ល្ហា​ម​ប៉ុណ្ណឹង​ហើយ​អស់លោក​អាជ្ញាធរ​មិនបាន​ចុះមក​ធ្វើ​អន្តរាគមន៍​អំពី​បញ្ហា​ទឹក​លិច​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​៣​នេះឡើយ​បើទោះបី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​ថ្នាក់ សង្កាត់ ស្រុក ខេត្ត​ក៏​អស់លោក​មិន​ព្រម​ចុះមក​ពិនិត្យមើល​បញ្ហា​ទឹក​លិច​ផ្ទះ​របស់​ពួកគាត់​ឡើយ​។​ប្រជាពលរដ្ឋ​នៅ​តំបន់​ទឹក​លិច​នោះ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ចុះមក​ពិនិត្យ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​តំបន់​ទឹក​លិច​នេះ​ផង​បើ​អស់លោក​មិន​ចុះមក​ទេ​ប្រជាពលរដ្ឋ​ទាំង​ជិត​៥០​គ្រួសារ​នេះ​ដែល​រងគ្រោះ​ដោយសារ​ទឹក​លិច​នេះ​និង​ឡើងទៅ​តវ៉ា​នៅមុខ​សាលាខេត្ត​នៅ​ថ្ងៃ​ខាងមុខនេះ​ជាមិនខាន​៕image (3) image (1)