លោក​ឧ​ត្ត​ម​សេនីយ ហេង ប៊ុន​ទី ផ្តល់​ក្តា​មឈូស​លើក​ទី​៥៤ ជូន​សព្វ​ប្រជាពលរដ្ឋ​ក្រីក្រ​

0

​ខេត្ត​ព្រះសីហនុ
​នៅ​រសៀល​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៥ លោក​វរ​សេនី​យ៌​ត្រី ហ៊​ត សីហា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ​បាន​អំណោយ​លោក​ឧ​ត្ត​ម​សេនី​យ៌ ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ជា​ក្តារ​មឈូស​ចំនួន​០១ និង​ថវិកា​ចំនួន ៤០​ម៉ឺន​រៀល ប្រគល់ជូន​ដល់​គ្រួសារ​សព​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៌​កាលពី​វេលា​ម៉ោង​១៣ និង​៣០​នាទី ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​អូរ​ត្រាវ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ។​
​លោក​វរ​សេនី​យ៌​ត្រី​ហ៊​ត​សីហា​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​ណ៌​នេះ​ឈ្មោះ ឡោ ទូច ភេទ​ប្រុស អាយុ ២១​ឆ្នាំ មាន​មុខរបរ​កម្មក​រ​នេសាទ ស្រុកកំណើត​ភូមិ​ទួល​ស្រងាំ ឃុំ​ភ្នំ​លាវ ស្រុក​កំពង់ត្រាច ខេត្តកំពត បច្ចុប្បន្ន​ស្នាក់នៅ​ក្រុង ព្រះសីហនុ ។ ជនរងគ្រោះ​បាន​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៌​បង្កឡើង​ដោយ​រថយន្ត TOYOTA TACOMA​ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-2813 បាន​បើក​ទៅបុក​ម៉ូតូ​មួយគ្រឿង​ម៉ាក Honda C- 125 សេរី ២០០៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ក្នុងទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញ ។​បុរសរងគ្រោះ បាន​ស្លាប់​បន្ទាប់ពី​បាន​បញ្ជូន​ទៅដល់​មន្ទីរ​ពេទ្យ​បង្អែក​ចំការចេក ។ ចំណែក​អ្នកបើកបរ​រថយន្ត បាន​រត់​គេចខ្លួនបាត់ ។​IMG_5775
​សូមបញ្ជាក់​ផងដែរ​ថា​នេះ​ជា​ក្តារ​មឈូស​លើក​ទី​៥៤ ដែល​លោក​ឧ​ត្ត​ម​សេនី​យ៌ ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ផ្តល់ជូន​ក្រុមគ្រួសារ​សព​ប្រជាពលរដ្ឋ​ក្រីក្រ នៅក្នុង​ខេត្ត​ព្រះសីហនុ និង​នៅតាម​បណ្តា​ខេត្ត​មួយចំនួនទៀត ហើយ​ការជួយឧបត្ថម្ភ​ជា​ក្តារ​មឈូស​និង​ប្រាក់កាស​នេះ គឺជា​ទឹកចិត្ត មនុស្សធម៌​របស់លោក​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​IMG_5768ព្រះសីហនុ ។ ព្រោះ​ក្រៅពី​ការងារ​ស្នូល​ក្នុង​ការងារ​បំពេញភារកិច្ច​ការពារ ទប់ស្កាត់​រាល់​បទល្មើស​នាៗ​ក្នុង​ខេត្ត​ព្រះសីហនុ លោក មេបញ្ជាការ​តែងតែបាន​ចូលរួម​ការងារ​ក្នុងសង្គម​ជាច្រើន​ទៀត ជាមួយ​សហគម​ន៌​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឪ្យ​តែមាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ជួប​ការលំបាក​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ លោក​មេបញ្ជាការ​តែងតែ​បាន​ជួយឧបត្ថម្ភ​ជា​បន្តបន្ទាប់​ដល់​ជនក្រីក្រ​ដើម្បី​ជួយ​សំរួល​ក្នុង​ជីវភាព​គ្រួសារ​របស់​ពួកគាត់​បាន​មួយកម្រិត​ផងដែរ ៕IMG_5764 IMG_5765