​ចោរប្លន់​អាជីវករ​លក់​មាស​នៅ​ផ្សារ​ចិន​ជិត​ផ្សារលើ​ក្រុងព្រះសីហនុ​

0

​ខេត្ត​ព្រះសីហនុ​ ៖​ស្ត្រី​ចំណាស់​ជា​អាជីវករ​លក់​មាស​នៅ​ផ្សារ​ចិន​ម្នាក់​ត្រូវ​ក្រុមចោរ​មាន​គ្នា​ប្រមាណ​៥​នាក់​ធ្វើ​សកម្មភាព​បាញ់​គំរាម​ចំនួន​២​គ្រាប់​និង​វាយ​ក្បាល​ប្លន់​យក​ទ្រព្យសម្បត្តិ​កាលពី​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៤​មិថុនា​នៅមុខ​តូប​លក់ដូរ​ក្នុង​ផ្សារ​ចិន​ខាងIMG_5674កើត​ផ្សារលើ​ខេ​ក្នុង​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​។​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​មានឈ្មោះ​ហេង​ឈុន​តេង​ភេទ​ស្រី​អាយុប្រមាណ​៦០​ឆ្នាំ​។​ជនរងគ្រោះ​ត្រូវ​ក្រុមចោរ​វាយ​ក្បាល​និង​វត្ថុ​រិ​ង​រងរបួស​រយះ​ធ្ងន់​ជាច្រើន​កន្លែង​។​ពេលនេះ​ស្ត្រី​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​បន្តទៅ​សង្គ្រោះបន្ទាន់​នៅ​ភ្នំពេញ​។​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ចំពោះ​ទ្រព្យសម្បត្តិ​ដែល​បាត់បង​មិនទាន់​ដឹងថា​មាន​ចំនួន​ប៉ុន្មាន​នោះទេ​ព្រោះ​ពេលនេះ​ជនរងគ្រោះ​និង​ក្រុមគ្រួសារ​កំពុង​ភិតភ័យ​និយាយ​មិនកើត​។​ប៉ុន្តែ​ប្រភព​ក្រៅផ្លូវការ​បាន​និយាយ​ទ្រព្យសម្បត្តិ​ដែរ​បាត់បង់​មាន​ទំ​ហ៊ំ​ប្រហែល​៤០​តំលឹង​និង​លុយកាក់​ជាច្រើន​ផ្សេងទៀត​៕IMG_5666 IMG_5664