ក្មេងស្ទាវ​មួយក្រុម​ឈ្លោះ​គ្នា​សមត្ថកិច្ច​ឃាត់​រកឃើញ​ថ្នាំ​ញៀប​ញ្ជូ​ន​ទៅ​តុលាការ​ថ្ងៃស្អែក​

0

​បន្ទាយ​មាន​ជ័​យ៖​ផ្តើម​ពី​ការឈ្លោះគ្នា​ក្មេងស្ទាវ​មួយក្រុម​6​នាក់​ត្រូវបាន​កំលាំង​អាវុធ​ហ​ត្ត​ខេត្តបន្ទាយមានជ័យ​ឃាត់ខ្លួន​រកឃើញ​ថ្នាំញៀន​នៅ​នឹង​ខ្លួន​បញ្ជូនទៅ​តុលាការ​នា​ដ្ងៃ​ទី​15​មិថុនា​2015​។​លោក ជា ដា មេបញ្ជាការ​អាវុធក​ហ​រុង​ប៉ោយប៉ែត​បានអោយដឹងថា​ជនសង្ស័យ​ជា​ក្មេងIMG_5266ស្ទាវ​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​មាន 1-​ឈ្មោះ ហង្ស បញ្ញា 2-​ឈ្មោះ ឃុន ណា​រ៉ា ភេទ ប្រុស អាយុ 23​ឆ្នាំ 3-​ឈ្មោះ ពេជ្រ ហុង ភេទ ប្រុស អាយុ 23​ឆ្នាំ 4-​ឈ្មោះ លឹម សោ​ភ័​ណ្ឌ ភេទ ប្រុស អាយុ 21​ឆ្នាំ 5-​ឈ្មោះ គឹម សាន្ត ភេទ អាយុ 27​ឆ្នាំ 6- ឈ្មោះ កេង វ​ណ្ណះ ភេទ ប្រុស អាយុ 28​ឆ្នាំ​សុទ្ធ​តែមាន​ទីលំនៅ​ក្រុង​ប៉ោយប៉ែត​ដោយ​ចោទ​ពី​
​ករណី រក្សា​ទុក្ខ ; ចែកចាយ ; និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​កាលពី​ថ្ងៃទី 12 ខែ មិថុនា ឆ្នាំ 2015 នៅត្រង់ចំណុច​ម្ដុំ​ផ្លូវកែង​ដី​ថ្មី ភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារកណ្ដាល ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ​។​
លោក​បាន​បន្ត​អោយដឹងទៀតថា​ការឃាត់​នេះ​ធ្វើ​ទ្បើង ក្រោយពី​បានទទួល​ព័​ត៍​មាន​ថា មាន​ក្មេងស្ទាវ​មួយក្រុម​កំពុង​ឈ្លោះប្រកែក​គ្នា​នៅលើ​ដងផ្លូវ​ហើយ​លោក​ដឹកនាំរ​អន្តរាគមន៍​បង្ក្រាប​ពេល​ចុះ​ប្រ​ត្តិ​ប​ត្តិ​ការ​កំ​លាំ​អាវុធហត្ថ​បានធ្វើការ​ឆែកឆេរ​លើ​ដងខ្លួន​ក្មេងស្ទាវ​ទាំងអស់នោះ ឃើញ​គ្រឿងញៀន​នៅក្នុង​ហោ​ប៉ាវ​ខោ​ជនសង្ស័យ​ឈ្មោះ ហង្ស បញ្ញា ភេទ ប្រុស អាយុ 23​ឆ្នាំ ទីកន្លែង​កំណើត ភូមិ​ព្រែក​ក្សាយ​”​ខ​” ឃុំ ព​ព្រែក​ក្សាយ​”​ខ​”​ស្រុក ពាម​រោ​រ្តិ៍ ខេត្ត ព្រៃវែង មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ មិត្តភាព សង្កាត់​និង​ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ហើយ​ពេលនោះ​កំលាំង​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​6​នាក់​។IMG_5265
នាំ រួច​នាំមក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ដើម្បី​សាកសួរ​។​
ជនសង្ស័យ​ឈ្មោះ ហង្ស បញ្ញា បាន​ឆ្លើយ​សារភាពថា នៅ​ថ្ងៃទី​12 មិថុនា ឆ្នាំ 2015 វេលា​ម៉ោង​ប្រហែល 7 យប់ រូបគេ​ចូលទៅ​លេងល្បែង​នៅក្នុង​កាស៊ីណូ ហ្គែ​ន​ធី​ង ហើយ​បាន​ជួបនឹង​អ្នកលេង​ល្បែង​ដូចគ្នា​ប៉ុន្តែ​មិន​ស្គាល់ឈ្មោះ​ទេ​ស្គាល់​តែ​មុខ បាន​និយាយ​គ្នា ពេលនោះ​ខ្ញុំ​សួររក​ទិញ​គ្រឿងញៀន ក្នុងពេលនោះ​ជន​នោះបាន​ប្រាប់ថា​គេ​មាន​គ្រឿងញៀន​ខេ​ទឹកកក រូ​ម​គេ​និង​ជន​ម្នាក់​នោះបាន​ផ្ទេរ​គ្រឿងញៀន​នៅ​កន្លែង​លេងល្បែង​នេះ​តែម្ដង ដោយ​ឈ្មោះ បញ្ញា បានប្រគល់​ប្រាក់​ទៅអោយ​ជន​ម្នាក់​នោះ​ចំនួន​300​បាត បញ្ញា​បាន​គ្រឿងញៀន​ខេ​ទឹកកក​ចំនួន​3​កូន​ថង់​តូច​មក​ដាក់​ក្នុង​ហោ​ប៉ាវ​ខោ​ហើយ​ដើរចេញ​ទូរស័ព្ទ​ទៅ​ឈ្មោះ លឹម សោ​ភ័​ណ្ឌ និង​បក្សពួក​ផ្សេងទៀត​ដើម្បី​ណាត់គ្នា​ប្រើប្រាស់ ដោយ​ការ​ណាត់គ្នា​តាម​ទូរស័ព្ទ​មិន​ច្បាស់លាស់​ម្ដងថា​ត្រង់នេះ​ម្ដងថា​ត្រង់នោះ ពេល​ជួបគ្នា​ពួកគេ​បាន​ទាស់សំដី​គ្នា​ជជែក​គ្នា​តាមផ្លូវ​ពេលនោះ​កំលាំង​អាវុធ​ទៅដល់​តែម្ដង​ទើប​ធ្វើការ​ឃាត់ខ្លួន​។​IMG_5268
បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និតិ​វិធី​៕