ខេត្តពោធិ៍សាត់៖ នេះជាលើកដំបូងហើយដែលសមត្ថកិច្ចអាវុធហត្ថស្រុកភ្នំក្រវាញសហការណ៍ជាមួយកំលាំងចម្រុះស្រុកបង្ក្រាបបានឈើប្រណិតពីឈ្មួញរកស៊ីបានច្រើនសន្ធឹបនេះ បន្ទាប់ពីពួកគេសំងំយ៉ាងយូទទួលលាភសក្ការះពីក្រុមឈ្មួញទាំងនោះរូចមកកាចុះបង្ក្រាប
បានបទល្មើសប្រឈើប្រណិតខុសច្បាប់មុខធំៗជាច្រើនកំណាត់នេះគឺនៅវេលាម៉ោង ៥និង០៥នាទីព្រឹកព្រលឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ ត្រង់ចំនុចច្រេស ស្ថិតក្នុងភួមិក្សេត្របូរី ឃុំសន្រែ្ទ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។បើតាមមន្ត្រីនគរបាលយុត្តិធម៏ស្រុកភ្នំក្រវាញដែលជាកម្លាំងចម្រុះចុះបង្ក្រាបទីនោះដែរបានបង្ហើបទាំងមិនហា៊នឲ្យបញ្ចេញឈ្មោះឲ្យដឹងថា ក្រោយពីទទួលបានព័ត៍មានច្បាស់ពីភ្នាក់ងារសំងាត់ដែលតាមដានក្រុមបទល្មើសដែលលាក់ទុកប្រភេទឈើប្រណិតនេះបម្រុងនិងដឹកចេញបន្តទៅលក់៕ កម្លាំងចម្រុះស្រុកភ្នំក្រវាញសហការណ៍គ្រប់ជំនាញទាំងអស់ដែលពាក់ព័ន្ធ ក៍បានចុះដល់ចំនុចភួមិសាស្ត្រខាងលើ ក៍បានឃើញសុទ្ធតែឈើប្រណិតមុខធំៗជាប្រភេទឈើប្រណិតធ្នង់៤៨កំណាត់ ដោយក្រុមឈ្មួញ
ទាំងនោះបាននាំគ្នារត់ចេញអស់៕ មន្ត្រីដដែលបានបង្ហើបឲ្យដឹងបន្តថាក្រោយពីកម្លាំងបង្ក្រាបនិងរឹបអូសបានហើយក៍បានយករថយន្តដឹកជញ្ជូនឈើទាំងនេះទៅកានស្នាកាផ្នែករដ្ឋបាលព្រៃឈើនៅស្រុកភ្នំក្រវាញ ហើយធ្វើកាវាស់ថ្លឹងដើម្បីធ្វើកំណត់ហែតុបញ្ជូនទៅតុលាកា ដោយឈើទាំង៤៨ដុំនោះស្មើរនិង ៤.៣៧១មែត្រគូប។មន្ត្រីដដែលនោះបញ្ជាក់ថានេះជាលើទីមួយហើយដែលខាងកម្លាំងមន្ត្រីអាវុធហត្ថស្រុកភ្នំក្រវាញខ្នះខ្នែងសហការណ៍ជាមួយដើម្បីបង្ក្រាបបទល្មើសបានទ្រង់ទ្រាយធំបែបនេះ ព្រោះមួយរយះយ៉ាងយូកន្លងមកនេះគឺមិនមានចុះបង្រកាបទេដោយសាតែបងធម៏ប្អូនធម៏ជាមួយឈ្មួញរកស៊ីបទល្មើសនេះជាថ្នូនិងលាភសក្ការះរវាងឈ្មួញនិងសមត្ថកិច្ចអាវុធហត្ថនេះ៕




































